កូរ៉េ​ខាងជើង​​បើករីសតប្រណីត​មាត់សមុទ្រ​ ទទួលភ្ញៀវបាន​ ២ម៉ឺននាក់ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍

យោងតាមការចុះផ្សាយបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរកាត់ខ្សែបូរ ដើម្បីបើករមណីយដ្ឋានថ្មីមួយនៅឯឆ្នេរ Kalma ដែលជាទីប្រជុំនៃសណ្ឋាគារប្រណីត រីសត ហាងអាហារ ផ្សារទំនើប និងសួនទឹក ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

រមណីយដ្ឋានថ្មីដែលកាសែតរបស់រដ្ឋាភិបាល KCNA បានហៅថា “ទីក្រុងទេសចរណ៍កំណប់ជាតិ” ស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ Kalma ប្រវែង ៤គីឡូម៉ែត្រ និងអាចទទួលភ្ញៀវបានដល់ទៅ ២ម៉ឺននាក់។ កាសែតរបស់រដ្ឋាភិបាលដដែលនេះ ក៏បានឱ្យដឹងដែរថា រមណីយដ្ឋាននឹងចាប់ផ្ដើមបើកទទួលភ្ញៀវអន្តរជាតិចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ។

មកទល់នឹងពេលបច្ចុប្បន្ន ជនជាតិរុស្សី ហាក់ដូចជាក្រុមទេសចរបរទេសតែមួយគត់ ដែលបានផ្តល់សិទ្ធិចូលទៅកាន់រមណីយដ្ឋានមួយនេះ ដោយ Vostok Intur ជាទីភ្នាក់ងារទេសចរណ៍ មានមូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្សី កំពុងតែផ្សព្វផ្សាយកញ្ចប់ដំណើរទេសចរណ៍ចំនួន ៣ ដែលមាន ១នៅក្នុងខែកក្កដា និង ២ទៀតនៅក្នុងខែសីហា មានតម្លៃប្រហែល ១ ៨៤០ ដុល្លារអាមេរិក ។

យោងតាមគេហទំព័ររបស់ Vostok Intur ដំណើរទេសចរណ៍ដំបូងបង្អស់ទៅកាន់កន្លែងទេសចរណ៍ថ្មីនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៧ខែកក្កដា ដោយមានរយៈពេលសរុបប្រាំបីថ្ងៃ។ ភ្ញៀវទេសចរនឹងហោះហើរពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុង Wonsan ចំណាយពេល ៤ យប់នៅរមណីយដ្ឋានឆ្នេរសមុទ្រ Kalma និងទស្សនារមណីយដ្ឋានជិះស្គី Masikryong ដែលនៅជិតនោះ។

លោក គីម ជុងអ៊ុន បាននិយាយថា ការពង្រីកតំបន់ទេសចរណ៍របស់ប្រទេសកូរ៉េខាងជើង នឹងត្រូវធ្វើឡើងជាផ្លូវការក្នុងអំឡុងពេលសមាជបក្សកាន់អំណាចបន្ទាប់ ដែលទំនងជាកើតឡើងក្នុងពេលប៉ុន្មានខែខាងមុខនេះ។ មេដឹកនាំរូបនេះ បានកត់សម្គាល់ថា មេរៀនដែលបានរៀនពីគម្រោង Kalma នឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍ “តំបន់ទេសចរណ៍ និងវប្បធម៌ខ្នាតធំ” នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។

សូមរំឭកថា កូរ៉េខាងត្បូងបានប្រកាសផែនការសម្រាប់រមណីយដ្ឋាននេះជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ នៅពេលដែលលោក គីម ជុងអ៊ុន ស្រមៃចង់ប្រែក្លាយទីក្រុងកំពង់ផែប្រវត្តិសាស្ត្រ Wonsan ឱ្យទៅជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពសេដ្ឋកិច្ច និងកម្សាន្ត​។

ដើមឡើយ គម្រោងនេះគ្រោងនឹងសម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ២០១៩ ក៏ប៉ុន្តែដោយសារតែការសាងសង់ត្រូវពន្យារពេល ការរាតត្បាតនៃវីរុសកូវីដ១៦ និងការដាក់ទណ្ឌកម្មអន្តរជាតិ ទើបត្រូវពន្យាពេលមកដល់ឆ្នាំ ២០២៥ នេះ។

ភ្ជាប់នឹងសកម្មភាពខាងលើ សារព័ត៌មាន CNN ក៏បានចោទជាសំណួរជុំវិញប្រធានបទដែលថា តើប្រទេសដែលមានអាថ៌កំបាំង និងការគាបសង្កត់បំផុតរបស់ពិភពលោក ដែលកំពុងរៀបចំខ្លួនធ្វើការផ្លាស់ប្ដូរកាន់តែខ្លាំងនៅក្នុងវិស័យទេចរណ៍អន្តរជាតិនេះ គឺធ្វើឡើងដើម្បីការរកប្រាក់ចំណូលពីក្រៅស្រុកសម្រាប់បន្ថែមទុនបម្រុង និងកិត្យានុភាពរបស់ខ្លួនឬក៏យ៉ាងណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *