ប្រជាប្រិយភាពព្រះនាងតូច ជេនណា មិនធម្មតាឡើយ ច្រៀងលើឆាកនៅចិនថ្ងៃមុន ទស្សនិកជនទះដៃគាំទ្រ និង​ហ៊ោ​ពេញស្ដាត

វីដេអូ​បន្ថែម​ទៀត​ដែល​បង្ហាញ​ពី​ការ​ច្រៀង​របស់​ព្រះនាង នរោត្តម ជេនណា ជាមួយ​កំពូល​តារា​សម្ដែង និង​ចម្រៀង​ជើងចាស់​តៃវ៉ាន់ Jiang Yuheng។ តាម​រយៈ​វីដេអូ​ដែល​ព្រះនាង​សែ​រាជវង្ស​ខ្មែរ​អង្គ​នោះ​ឡើង​បកស្រាយ​ចម្រៀង​ជាមួយ​ទទួល​បាន​ការ​ស្វាគមន៍​ដោយ​ស្នូល​ទះដៃ និង​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​អ្នក​ទៅ​ទស្សនា។

ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​ជើងចាស់ Jiang Yuheng នៅ​កីឡដ្ឋាន​អូឡាំពិក Ningbo ប្រទេស​ចិន​ស្ថិត​នៅ​ភាគ​ឦសានខេត្ត Zhejiang សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន។ ក្នុង​ឱកាស​ឡើង​ឆាក​ប្រគំ​តន្ត្រី​ជាមួយ​តារា​ចម្រៀង​ជើងចាស់ ព្រះនាង​តូច ជេនណា បាន​បកស្រាយ​ចម្រៀង​រួមគ្នា​មួយ​បទ ជាមួយ​លោក Jiang Yuheng គឺ​បទ «爱我你怕了吗» និង​ចម្រៀង ២ បទ​ទៀត​ដូចជា «永不失联的爱» និង​បទ «不稀罕»។

គ្រាន់តែ​ពេល​ចម្រៀង​ជើងចាស់ Introduce ពី​សមាសភាព​របស់​ព្រះនាង នរោត្តម ជេនណា ដែល​មកពី​ប្រទេស​កម្ពុជា​ភ្លាម មហាជន​ដែល​បាន​ទៅ​ទស្សនា​ការ​ប្រគំ​តន្រ្តី​នោះ បាន​ស្រែក​ហ៊ោ​ពេញ​ស្តាត​បាត់​ទៅ​ហើយ។

រយៈពេល​ជិត ១០ នាទី​ដែល​ព្រះនាង នរោត្តម ជេនណា បាន​ឡើង​សម្ដែង​នៅ​លើ​ឆាក​ដ៏​ធំ​នៅ​ចិន។ អ្វី​ដែល​ធ្វើឲ្យ​​ប្រជាជន​ខ្មែរ​កាន់តែ​មាន​មោទនភាព​ចំពោះ​ទ្រង់ គឺ​សមត្ថភាព​សិល្បៈ​របស់​តារា​ខ្មែរ និង​ជា​សែ​រាជវង្ស​ខ្មែរ​អង្គ​នេះ មាន​អ្នក​គាំទ្រ​នៅ​ចិន​ច្រើន​ខ្លាំង។ ការ​បកស្រាយ​ចម្រៀង​របស់​ទ្រង់​ពិតជា​ពីរោះ ទើប​អាច​ឆក់​បាន​ការ​គាំទ្រ​ដ៏​សម្បើម​បែបនេះ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​។

អ្នក​គាំទ្រ​បាន​លើកឡើង​ថា បទ​ទាំង ៣ ដែល​ព្រះនាង​តូច​ច្រៀង សុទ្ធសឹងជាបទ​ពិបាក​ច្រៀង តែ​ទ្រង់​អាច​ធ្វើ​បានយ៉ាង​ល្អ​ខ្លាំង បកស្រាយ​រួម​គ្នា​ក៏​ពីរោះ ច្រៀង​ម្នាក់​ឯង​ក៏​ពីរោះ និង​មាន​អ្នក​គាំទ្រ​ស្រែក​ច្រៀង​តាម​ទៀត​ផង។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ព្រះនាង​ខ្មែរ​ព្រះជន្ម ១៣ ព្រះ​វស្សា​អង្គ​នេះ ត្រូវ​បាន​តំណាង​ខ្មែរ ឈរ​នៅ​លើ​វេទិកា​ផ្លូវ​ការ​របស់​ប្រទេស​ចិន​ជាច្រើន​ដង។ កេរ្តិ៍ឈ្មោះ​ក្រអូប​សុះសាយ​របស់​ព្រះនាង ជេនណា ដែល​មាន​ទាំង​កិរិយាមារយាទ​ថ្លៃថ្នូរ ចំណេះដឹង​ភាសា​បរទេស ៤ រួម​ទាំង​ភាសា​កំណើត​ទៀត​នោះ ធ្វើឲ្យ​ទ្រង់​អាច​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​កាន់​កម្មវិធី​ធំ​ៗ​ជាច្រើន​នៅ​ក្រៅ​ប្រទេស៕

រូបភាព៖ Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *