តោះដាក់ពាក្យ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំការប្រឡងប្រជែងគំនូរឌីជីថល

ក្រសួង​​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​​​បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា ​ក្រសួង​នឹង​រៀប​ចំ​មហោស្រព​ជាតិ​សិល្បៈ​សូន្យ​រូប ​​និង​សិល្បៈ​សិប្បកម្ម​​ស្ដី​ពី​ គំនូរ​ឌីជីថល ​ក្រោម​ប្រធានបទ​ សម្រស់​មាតុភូមិ​កម្ពុជា​ក្នុង​សម័យ​សន្តិភាព ​ចាប់​ពី​ថ្ងៃ​​១ ​ដល់​ថ្ងៃ​ ៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៤​។

តាម​រយៈ​មហោស្រព​នេះ​ដែរ​ ក្រសួង​ចង់​បំផុស​ស្មារតី​​យុវជន​ជំនាន់​ថ្មី​ឱ្យ​ចូលរួម​ប្រឡង​ប្រជែង​រចនា​គំនូរ​បែប​ឌីជីថល​ក្នុង​គោល​បំណង​​ផ្សព្វផ្សាយ​សម្រស់​នៃ​ភាព​រីក​ចម្រើន​មាតុភូមិ​កម្ពុជា​ក្នុង​សម័យ​សន្តិភាព​។​ ដូច្នេះសម្រាប់​បេក្ខជន​​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់ចូលរួមអាចដាក់​ពាក្យ​ និង​ផ្ញើ​ស្នាដៃ​ប្រឡង​ប្រជែង​​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី​០៨​ ខែ​តុលា ​ឆ្នាំ​២០២៤ ​នា​វេលា​ម៉ោង​៥​ល្ងាច ​​តាម​រយៈ​​លីង​https://docs.google.com/…/1tdkST5pBPPXNbUKDD8bUpfs…/edit ឬ ​QR Telegram ដែល​បាន​ដាក់​ជូន​នៅ​លើ​ក្រដាស​ជូន​ដំណឹង​។​​​

ដោយ​ឡែក​ ខ្លឹម​សារ​នៃ​គំនូរ​ប្រកួតប្រជែងត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ដូច​ជា ​ទេសភាព​តំបន់​បេតិកភណ្ឌ​វប្បធម៌​ តំបន់​ប្រវត្តិសាស្ត្រ​ តំបន់​ទេសចរណ៍​ធម្មជាតិ​ និង​តំបន់​ឆ្នេរ​សមុទ្រ​​ ដែល​ឆ្លុះ​បញ្ចាំង​នូវ​សម្រស់​ដ៏ស្រស់ត្រកាល ក៏​ដូច​ជា​ការ​រស់​នៅ​សុខដុមរបស់​ប្រជាជន​​ក្នុងតំបន់ទាំងនោះផងដែរ។ ​​គួរ​បញ្ជាក់​ដែរ​ថា​ រាល់​ស្នា​ដៃ​ដែល​ដាក់​ប្រកួត​ត្រូវ​តែ​ជា​ស្នាដៃ​មិន​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ឬ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈពីមុនមក​។​​​​

ដោយឡែក នៅ​ក្នុង​ឱកាស​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​មហោស្រព​ជាតិ​ខាង​លើ​ក៏នឹង​មាន​ការ​រៀប​ចំ​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​សូន្យ​រូប​ និង​ផលិតផល​សិប្បកម្ម​ពី​បណ្ដា​អង្គការ​សមាគម​ និង​សហគមន៍​នានា ​ព្រមទាំង​រៀប​ចំ​កម្មវិធី​ស្វែង​យល់​អំពី​មូលដ្ឋាន​គ្រឹះ​សិល្បៈ​​ទាំង​ពីរ​ខាង​លើ​​ព្រម​ជាមួយ​កម្មវិធី​ផ្សព្វ​ផ្សាយ​សិល្បៈ​វប្បធម៌​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *