អ្នកគាំទ្រ​បង្ហាញការខកចិត្តក្រោយពីឃើញវត្ថុអនុស្សាវរីយ៍សម្រាប់​ 2024-25​​ 2NE1 Asia Tour

ត្បិតមានអ្នកពេញចិត្ត តែអ្នកគាំទ្រជាច្រើនបានរិះគន់ទៅលើវត្ថុអនុស្សាវរីយ៍សម្រាប់ការប្រគំតន្ត្រីរបស់កំពូលក្រុមចម្រៀង​ K-pop​ 2NE1។​

ក្រោយពីបាត់មុខក្នុងការសម្ដែងជាក្រុមអស់រយៈពេលជាច្រើនឆ្នាំ អ្នកគាំទ្រតន្ត្រីប៉ុបបែបកូរ៉េ​សេរីចាស់បានបង្ហាញភាពរីករាយ និងអារម្មណ៍រំជើបរំជួលសាជាថ្មី ក្រោយពីក្រុមចម្រៀងក្នុងដួងចិត្ត 2NE1​ បានប្រកាសពីការត្រឡប់មកគ្រងតំណែងនៅលើឆាកតន្ត្រីវិញតាមរយៈការប្រគំតន្ត្រីទេសចរណ៍ 2024-25​​ 2NE1 Asia Tour ក្នុងគម្រប់ខួប ១៥ឆ្នាំរបស់ក្រុមចម្រៀងស្រីកូរ៉េខាងត្បូងមួយនេះ។​

ស្របគ្នាដែរ កាលពីថ្ងៃទី១៨ ខែកញ្ញានេះ​​ គណនី Instagram​ របស់ Musinsa​ ដែលជាដៃគូសហការរបស់ YG​ ក្នុងការផលិតវត្ថុអនុស្សាវរីយ៍សម្រាប់ការប្រគំតន្ត្រីខាងលើ បានបង្ហោះនូវវត្ថុអនុស្សាវរីយ៍ដែលមាន អាវយឺត អាវ hoodie​ មួក និងកាបូប​។​​

ដោយឡែក​ ក្រោយពីបានឃើញពីរូបរាង និងម៉ូដនៃវត្ថុអនុស្សាវរីយ៍នេះរួច​ Blackjacks ដែលជាអ្នកគាំទ្ររបស់​ 2NE1​ មិនតិចទេបានបង្ហាញការខកចិត្ត ដោយខ្លះលើកឡើងថា​ ជាវាម៉ូដហួសម័យ និងមិនស័ក្ដិសមនឹងកិត្តិនាមរបស់ក្រុមដែលមានឈ្មោះពេញថា New Evolution of the 21st Century​ ឬ ការវិវត្តន៍ថ្មីនៃសតវត្សទី ២១ មួយនេះ។​

“ឆ្នាំ ២០២៤ ហើយមិនមែន ២០១០ទេ។ តើនេះជាអ្វីដែលធ្វើទៅលើវត្ថុអនុស្សាវរីយ៍ដែលជារបស់ចុងក្រោយរបស់ពួកគេឬ? អ្នកគ្រាន់តែព្រីន​ឡូកូដែលរកបានពីអ៊ឺនធឺណិត តែប៉ុណ្ណឹងទេឬ? ឯណាទៅគំនិតច្នៃប្រឌិត​?​ ឯណាទៅការតាំងចិត្ត?”​ អ្នកគាំទ្រមា្នក់បញ្ចេញមតិបែបនេះ​។

អ្នកគាំទ្រដដែលបានបន្តថា​ នាងមិនជឿទេថានេះជាការផ្ដល់គំនិតពី​ CL​ ហើយដោយសារតែនេះជាវត្ថុអនុស្សាវរីយ៍របស់ក្រុម 2NE1​ ទើបអ្នកគ្រប់គ្នាមានការរំពឹងទុកខ្ពស់​។​ មុននឹងបញ្ចប់សំណេររបស់ខ្លួន អ្នកគាំទ្ររូបនេះក៏បានបង្ហាញពីអាម្មណ៍របស់ខ្លួនថា៖​ “ ខ្ញុំពិតជាខឹងណាស់​ ព្រោះ​ YG មិនបានទាំងខ្វាយខ្វាល់នឹងរឿងនេះផង”។​

ទន្ទឹមនឹងការរិះគន់ ក៏មាន Blackjacks​ មួយក្រុមទៀតបានបង្ហាញការពេញចិត្តតាមរយៈការបញ្ចេញមតិជារូបបេះដូង​ និងប្រាប់ថាខ្លួននឹងទិញជាដើម។​

គួរបញ្ជាក់ផងដែរថា វត្ថុអនុស្សាវរីយ៍ទាំងនេះ​នឹងត្រៀមដាក់លក់នៅលើ MUSINSA DROP​ នៅថ្ងៃទី២៣​​ ខែកញ្ញានេះ ដោយមានលក់តែនៅក្នុងប្រទេសកូរ៉េខាងត្បូងតែមួយគត់។​

ដោយឡែកសម្រាប់ការប្រគំតន្ដ្រីដែលអ្នកគាំទ្រតែងទន្ទឹងរង់ចាំ 2024-25​​ 2NE1 Asia Tour នឹងចាប់ផ្ដើមប្រារព្ធធ្វើឡើងនៅថ្ងៃទី៤​ ខែតុលានេះ ឯទីក្រុងសេអ៊ូល រួចបន្តទៅទីក្រុងផ្សេងទៀត​​ ដូចជា ម៉ានីឡា ហ្សាការតា កូបេ តូក្យូ ហុងកុង សិង្ហបុរី បាងកក និងតៃវ៉ាន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *