លក្ខិណា នៅតែអស្ចារ្យជាមួយឈុតតំណាងជាតិ «ដែនដីនៃមន្តអាគម» កម្មវិធី Miss Cosmo

កាលពី​យប់​មិញ​កម្មវិធី Miss Cosmo 2024 បាន​ឈាន​មក​ដល់​វគ្គ National Costume Show ហើយ​បេក្ខជន​គ្រប់​រូប​បាន​ឡើង​បង្ហាញ​ឈុតតំណាងជាតិ​រៀងៗខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត និងប្លែក​ពី​គ្នា។ សម្រាប់ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ក៏​បាន​យក​ឈុត «ដែនដីនៃមន្តអាគម» ដែល​នាង​បាន​គ្រង​ម្ដង​រួច​មក​ហើយ កាលពី​ប្រឡង Miss Grand Cambodia 2023 ទៅ​បង្ហាញ​ដែរ។

ឈុត «ដែនដីនៃមន្តអាគម» ដែល​ច្នៃ​ឡើង​ដោយ​កំពូល​អ្នក​រចនា គឺ​ ស្ករគ្រាប់ ហើយ​យប់​មិញ​នេះពេល លក្ខិណា បាន​ឡើង​បង្ហាញ ធ្វើ​ឲ្យ​អ្នក​មើល​មាន​ភាព​ព្រឺព្រួច​ជាមួយ​ទឹក​មុខ​រាបស្មើ ហើយ​ឈុត​​​ពណ៌​ខ្មៅ​ដិត ព្រម​ទាំង​ផ្សែង​ធូប មើល​ទៅ​ដូច​ជា​មនុស្ស​ចេះ​ខាង​មន្ត​អាគម​ពិត​ៗ។

សម្រាប់​កម្មវិធី Miss Cosmo ផ្ទាល់​មើល​ទៅ​ពិតជា​ពេញ​ចិត្ត​ខ្លាំង​ចំណោះ​បវរកញ្ញា​ខ្មែរ​យើង ដោយ​បាន add story ​ហ្វេសប៊ុក​ផ្លូវការ​នូវ​រូប លក្ខិណា មុន​គេ​តែម្ដង ហើយ​ព្រម​ទាំង​និយាយ​ថា លក្ខិណា Miss Cosmo Cambodia 2024 បង្ហាញ National Costume ពិត​ជា​អស្ចារ្យ​ណាស់។

បវរកញ្ញា​កម្ពុជា​វ័យ ២៣ ឆ្នាំ​រូបនេះ បាន​ឡើង​បង្ហាញ​ដោយ​ឈុត​តំណាង​ជាតិ​ពណ៌​ខ្មៅ​ក្រិប ជាមួយ​ទឹក​មុខ​មាំ មាន​អំណាច ម៉ូដ​មកុដ​ក៏​ខ្មៅ និង​លាយ​ពណ៌​មាស​តិច ហើយ​មាន​ក្រចក​វែង​ៗ សូម្បី​តែ​ធូប​ក៏​ខ្មៅ​ទៀត ធ្វើឲ្យ​ការ​សម្ដែង​របស់ លក្ខិណា ធ្វើ​បាន​ល្អ​ទាក់​ចិត្ត​ទាំង​កម្មវិធី និង​ទស្សនិកជន​មើល​ផ្ទាល់ និង​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម។ រហូត​មាន​អ្នក​លេង​បណ្ដាញ​សង្គម​និយាយ​ថា ស្មាន​តែ​មិនមែន​ជា លក្ខិណា ព្រោះ​ភ្នែក​នាង​មិន​ព្រិច​ភ្នែក មិន​ចាញ់​ផ្សែង​ធូប បូក​រួម​ភ្នែក​បើក​ធំ​ៗ ដោយ​នាង​សម្លឹង​ទៅ​យ៉ាង​មុតមាំ នាង​មើល​ទៅ​បែប​មាន​វិញ្ញាណ ឬ​អ្នក​ណា​ផ្សេង​ម្នាក់​ទៀត។

បើ​អ្នក​ច្នៃ​ឈុត​តំណាង​ជាតិ «ដែន​ដី​នៃ​មន្តអាគម» ស្ករគ្រាប់ វិញ​ធ្លាប់​បាន​និយាយ​កាល​ពី ២០២៣ ក្នុង​កម្មវិធី Miss Grand Cambodia ថា ឈុត​នេះ​គឺ​ពិតជា​មាន​អាថ៌កំបាំង​នៅ​ពី​ក្រោយ​មែន អាច​និយាយ​បាន​ថា វា​ជា​អបិយ​ជំនឿ​មួយ។ អ៊ិន លក្ខិណា ជា​បវរកញ្ញា​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ស្រាប់​នៅ​ប្រទេស​វៀតណាម ហើយ​សកម្មភាព​ផ្សេង​ៗ​របស់​នាង តែងតែ​មាន​ហ្វេនផេក​ទាំង​នៅ​ខ្មែរ និង​នៅ​ទី​នោះ​ផ្ទាល់។ ៕

រូបភាព៖ Sash Factor



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *