តស់ ចូលរួមព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងឥតគិតថ្លៃ ហើយថែមទទួលបានប្រាក់រង្វាន់ទៀត

ក្រសួង​ទេសចរណ៍​ប្រកាស​ស្វែង​រក​ជើង​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍ ការ​ប្រកួត​ពាក់​កណ្ដាល​មារ៉ាតុង តារា​សាគរ ២០២៥ ដោយ​ម្ចាស់​ជយលាភី​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ទឹក​ប្រាក់​ចាប់​ពី ២០០ ដល់ ៤០០ ដុល្លារ។

តាម​រយៈ​ការ​បង្ហោះ​លើ​ផេក​ក្រសួង​ទេសចរណ៍​នា​ពេល​ថ្មីៗ​បាន​ឱ្យ​ថា ក្នុង​ឆ្នាំ​នេះ​ខេត្ត​កោះកុង​នឹង​រៀប​ចំ​ព្រឹត្តិការណ៍ ការ​ប្រកួត​ពាក់​កណ្ដាល​មារ៉ាតុង ក្នុង​តំបន់​តារា​សាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ។ ដ្បិត​ថា​កីឡា​រត់​ពាក់​កណ្ដាល​មារ៉ាតុង ជា​ព្រឹត្តិការណ៍​កីឡា​ក្នុង​សហគមន៍ ហើយ​ក៏​ជា​សកម្មភាព​ពេល​ព្រឹក​ដើម្បី​សុខភាព ប៉ុន្តែ​ព្រឹត្តិការណ៍​រត់​នា​លើក​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ពិសេស​ដោយបែងចែកជាវិញ្ញាសារបុរស និង នារី 5 គីឡូម៉ែត្រ 10 គីឡូម៉ែត្រ និង 21 គីឡូម៉ែត្រ។ សម្រាប់ជយលាភីនឹងទទួលបានប្រាក់​រង្វាន់​បន្ថែម​។

សម្រាប់​ប្រាក់​រង្វាន់​ត្រូវ​បាន​កំណត់​ដូច​ត​ទៅ៖

-លេខ១ ទទួល​បាន​ទឹក​ប្រាក់ ៤០០ ដុល្លារ

-លេខ២ ទទួល​បាន​ទឹក​ប្រាក់ ៣០០ ដុល្លារ

លេខ៣ ទទួល​បាន​ទឹក​ប្រាក់ ២០០ ដុល្លារ

គួរ​បញ្ជាក់​ដែរ សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរួម​រត់​ក្នុង​ការ​ប្រកួត​ពាក់​កណ្ដាល​មារ៉ាតុង គឺ​មិន​គិត​ថ្លៃ​នោះ​ទេ​ហើយ​ថែម​ទាំង​ទទួល​បាន​អាវយឺត​កម្មវិធី​ម្នាក់១ និង​មេដាយ​១​ផង​ដែរ ហើយ​ការ​ចុះ​ឈ្មោះ​នឹង​បិទ​នៅ​ថ្ងៃ​អាទិត្យ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ៕

ចូលរួមចុះឈ្មោះតាមរយៈតំណរនេះ៖ https://forms.gle/V6NuCCYV8Fi6kdmQ6

រូបភាព ៖ ក្រសួងទេសចរណ៍


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *