ឆ្មាសម្លឹងមកម្ចាស់ធ្វើអ្វី? ក្រសែភ្នែកនោះមានលាក់បង្កប់អត្ថន័យអ្វីខ្លះ?

ជឿជាក់ថា អ្នកចិញ្ចឹមឆ្មាគ្រប់រូប ប្រាកដជាធ្លាប់ត្រូវបានសត្វឆ្មាសម្លឹងមកខ្លួនជាក់ជាមិនខាន។​ ជាពិសេសនៅពេលដែលអ្នកទុកពួកវាចោល មិនបានចាប់អារម្មណ៍យកចិត្តទុកដាក់ជាមួយពួកវាជាដើម។

ជាក់ស្ដែង សកម្មភាពមួយនេះ​ គឺជាភាសាកាយមួយរបស់សត្វឆ្មា ដែលអនុញ្ញាតឱ្យម្ចាស់អាចដឹងពីតម្រូវការ ឬធម្មជាតិរបស់វាបាន។ ខណៈការសម្លឹងមើលមិនដាក់ភ្នែករបស់សត្វឆ្មានេះ មានលាក់បង្កប់អត្ថន័យសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

បង្ហាញពីសេចក្តីស្រឡាញ់ និងការជឿទុកចិត្ត

ការផ្ចង់មើលដោយក្រសែភ្នែកស្រទន់ និងព្រិចភ្នែកមួយៗ គឺជាអាកប្បកិរិយាដែលបង្ហាញពីសេចក្តីស្រឡាញ់ និង ការជឿទុកចិត្តទៅលើចំពោះម្ចាស់ ឬអ្នកជុំវិញខ្លួន។ ការសម្លឹងមើលបែបនេះ ជាសញ្ញាដែលបញ្ជាក់ថា ពួកគេមានអារម្មណ៍ថាមានផាសុកភាព និងមានសុវត្ថិភាពពេលនៅជិតអ្នក។

ចង់បានចំណាប់អារម្មណ៍

ពេលខ្លះឆ្មាសម្លឹងមកម្ចាស់ ព្រោះតែចង់បានចំណាប់អារម្មណ៍ ឬចង់ឱ្យម្ចាស់ធ្វើអ្វីមួយឱ្យពួកវា ដូចជា ដាក់អាហារ ដាក់ទឹក បើកទ្វារ ឬចង់ឱ្យម្ចាស់លេងជាមួយជាដើម។ ក្នុងករណីដូច្នេះ ឆ្មាតែងផ្ចង់មើលមកម្ចាស់ជាមួយនឹងភាសាកាយផ្សេងទៀត​ រួមមានការបញ្ចេញសំឡេង ការដើរតាម ឬការមកត្រដុសខ្លួនជាមួយម្ចាស់ជាដើម។

សិក្សាពីម្ចាស់

ឆ្មាគឺជាសត្វដែលមានធម្មជាតិចង់ដឹងចង់ឮខ្ពស់។ ការសម្លឹងមើលម្ចាស់ពេលខ្លះ មកពីពួកវាចង់សង្កេតមើលសកម្មភាពរបស់ម្ចាស់ ដើម្បីអាចរៀនសូត្រពីម្ចាស់ ឬសម្របខ្លួនជាមួយនឹងបរិយាកាសជុំវិញខ្លួនបាន។ ការសម្លឹងបែបនេះ ភាគច្រើនតែមកជាមួយនឹងសកម្មភាពមួយចំនួនដែលបញ្ជាក់ថា ពួកគេមានសុវត្ថិភាព មិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធនោះទេ ដូចជាការអង្គុយត្រង់ខ្លួន ឬមានស្លឹកត្រចៀកបះត្រង់ទៅលើជាដើម។

ត្រៀមប្រយុទ្ធ ឬមានអារម្មណ៍មិនស្រណុកចិត្ត

ពេលខ្លះឆ្មាក៏ប្រើប្រាស់ការសម្លឹងមើល ដើម្បីប្រាប់ថា ពួកគេមានអារម្មណ៍ថាមិនស្រណុក ឬប្រុងប្រយ័ត្ននឹងអ្វីមួយជាដើម។ ក្នុងករណីបែបនេះ ឆ្មាតែងសម្លឹងមើលទៅមនុស្ស សត្វ ឬរបស់ទាំងនោះក្នុងភាសាកាយដូចជា ភ្នែកបើកធំៗ ស្លឹកត្រចៀកបះទៅក្រោយ និងគ្រវីកន្ទុយញាប់ជាដើម។  បើសិនជាម្ចាស់សង្កេតឃើញអាកប្បកិរិយាបែបនេះ ម្ចាស់មិនគួរសម្លឹងទៅឆ្មាវិញ ឬចូលទៅជិតឆ្មានោះទេ ព្រោះឆ្មាអាចនឹងធ្វើសកម្មភាពការពារខ្លួន និងអាចបង្កគ្រោះថ្នាក់ជាដើម៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *