Youtuber ម្នាក់មកលេងស្រុកខ្មែរ ហើយជួយផ្សព្វផ្សាយអ្វីដែលល្អពីកម្ពុជាទៅក្រៅប្រទេសទៀត

កំពុង​មាន​ការ​ចែក​រំលែក​ និង​ផ្ទុះ​ការ​សរសើរ​ជា​ខ្លាំង​ចំពោះ​អ្នក​ផលិត​មាតិកា​ ជនជាតិ​អាមេរិក​ម្នាក់ ​ដែល​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​អាហារ​តាម​ផ្លូវ​របស់​កម្ពុជា​​។​ មិន​តែ​ប៉ុណ្ណោះ​ ចាប់​អារម្មណ៍​ទៅ​លើ​អត្តចរិត​របស់​លោក​ គឺ​ពិត​ជា​រួស​រាយ​ខ្លាំង ​ជា​ពិសេស​ពេល​ដែល​គាត់​ជួប​ជាមួយ​អាជីវករ​ដែល​លក់​ដូរ​នៅ​តាម​ផ្លូវ​តែម្ដង។​

Travelwithcris ជា​ផេក​របស់​ Youtuber ជន​ជាតិ​អាមេរិក​ម្នាក់​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​មាតិកា​ជា​ច្រើនផ្សេងគ្នាទៅ​តាម​​ប្រទេស​ដែល​គាត់​បាន​ទៅ​ដល់។​ ជាក់​ស្ដែង Cris បាន​ចំណាយ​ពេល​ច្រើន​ថ្ងៃ​នៅ​កម្ពុជា​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ថែម​ទាំង​បាន​ជួយ​ផ្សព្វផ្សាយ​អ្វី​ដែល​ល្អ​ៗ​របស់​កម្ពុជា​​​​ឱ្យ​ពិភពលោក​បាន​ស្គាល់​ថែម​ទៀត​ផង​។​ ជា​ការ​ពិត​ Cris បាន​ធ្វើ​វីដេអូ​ផ្សព្វ​ផ្សាយ​​អាហារ​តាម​ផ្លូវ​របស់​​កម្ពុជា​ជា​ច្រើន​ដូច​ជា​​ នំបញ្ចុក​រែក​លក់​នៅ​តាម​ផ្លូវ,​ ចេក​ចៀន​តាម​រទេះ, ​ភេសជ្ជៈ​ដែល​លក់​នៅ​តាម​ដង​ផ្លូវ និង​អាហារ​តាម​ផ្លូវ​ជា​ច្រើន​ទៀត​ រួម​ទាំង​វត្ថុ​អនុស្សាវរីយ៍​នៅ​តាម​ផ្សារ​ក្នុង​ក្រុង​ភ្នំពេញ​ ដែល​ធ្វើ​ឱ្យ​វីដេអូ​របស់​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ថែម​ទាំង​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​ លើស​ពី​នេះ​ទៅ​ទៀត​ អាជីវករ​ដែល​បាន​ជួប​ Cris តែង​បង្ហាញ​ស្នាម​ញញឹម​ និង​ភាព​រីក​រាយ​ ក្រោយ​ពី​បាន​និយាយ​លេង​ជាមួយ​គាត់ ​​ដែល​នេះ​បង្ហាញ​​ពី​ការ​ស្វាគមន៍​របស់​ប្រជាជន​កម្ពុជា​ទៅ​កាន់​ជន​បរទេស​ដែល​មក​លេង​កម្សាន្ត​ក្នុង​ស្រុក​ខ្មែរ​។

នៅ​ក្នុង​វីដេអូ​មួយ​របស់​ Cris ​ដែល​និយាយ​អំពី​ សុវត្ថិភាព​ក្នុង​ក្រុង​ភ្នំពេញ​ លោក​បាន​​និយាយ​រៀប​រាប់​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​»​៕​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី