ជួបទុក្ខផ្ទួនៗ ពេក Areum អតីតសមាជិក T-ara ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភខ្លាំង

Areum ធ្លាប់ជាសមាជិកក្រុមចម្រៀងនារីខេប៉ុបល្បី T-ara ប៉ុន្តែបានប្រកាសចាកចេញពីក្រុមក្នុងឆ្នាំ ២០១២។ បន្ទាប់ពីចាកចេញពីក្រុម រូបនាងហាក់មិនសូវលេចមុខក្នុងវិស័យសិល្បៈ រហូតដល់ឆ្នាំ ២០១៩ រូបនាងក៏ប្រកាសរៀបការជាមួយស្វាមីដែលជាអ្នកជំនួញគឺលោក Kim Young Gul។ ជារឿយៗ នាងបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម ជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រជឿថា ជីវិតអាពាហ៍ពិពាហ៍ជាមួយស្វាមីអ្នកជំនួញពិតជាមានក្ដីសុខ។

រហូតដល់ចុងឆ្នាំ ២០២៣ រូបនាងក៏បានប្រកាសពីការលែងលះ និងលើកឡើងថា ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនគឺមិនសប្បាយរីករាយ ឬមានសុភមង្គលឡើយ។ នាងបានបង្កើតកូនទី ២ យ៉ាងលំបាក និងមើលថែកូនតែម្នាក់ឯង។ នាងពិតជារស់នៅយ៉ាងវេទនា និងព្យាយាមខំទ្រាំដោយសារតែគិតពីកូនៗ របស់ខ្លួន។ តែទីបំផុតរូបនាងមិនអាចទ្រាំទ្របាន និងចង់ស្វែងរកក្ដីសុខក្នុងជីវិតសម្រាប់ខ្លួនឯង។ នាងថែមទាំងបានទម្លាយពីទំនាក់ទំនងថ្មីជាមួយមិត្ដប្រុសរបស់នាងគឺលោក Seo DongHoon។

មិនទាន់ចប់រឿងនៅឡើយ ក្រោយប្រកាសពីស្នេហាថ្មីរបស់ខ្លួន លោក Seo DongHoon ក៏ត្រូវបានគេចោទប្រកាន់ថា ជាមនុស្សមិនល្អធ្លាប់ជាប់ពាក់ព័ន្ធរឿង រំលោភបំពាន និងការប្រើប្រាស់អំពើហិង្សា។ គូស្នេហ៍ថ្មីថ្មោងនេះក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ។ រហូតដល់តារាស្រី Areum ចេញមុខទម្លាយថា ដោយសារបញ្ហាចោទប្រកាន់នេះ មិត្ដប្រុសរបស់នាងមានសម្ពាធ និងផឹកថ្នាំហួសកម្រិត ដើម្បីធ្វើអត្ដឃាត។

រហូតដល់ដើមខែ មីនា ឆ្នាំ ២០២៤ រូបនាងក៏បានចេញមុខទម្លាយពីរឿងរ៉ាវដែលអតីតស្វាមីរបស់នាង លោក Kim Young Gul បានធ្វើមកលើរូបនាង។ នាងបានលើកឡើងថា លោកបានប្រើប្រាស់អំពើហិង្សាមកលើនាងកំឡុងពេលនៅជាស្វាមី និងភរិយា។ អតីតស្វាមីនាង មិនដែលផ្ដល់ប្រាក់សម្រាប់ផ្គត់ផ្គង់ចំណាយប្រចាំថ្ងៃ ថែមទាំងបានខ្ចីបំណុល និងញៀនល្បែងថែមទៀត។ មិនតែប៉ុណ្ណោះ លោកបានវាយធ្វើបាបកូនតូចទាំងពីរដែលទើបមានអាយុ ៥ ឆ្នាំ និង ១ ឆ្នាំ។ កូនប្រុសអាយុ ១ ឆ្នាំ របស់នាងត្រូវបានអតីតស្វាមីគ្រវែងបោះទៅលើពូកខ្លាំងៗ ខណៈពេលកូនច្បងត្រូវបានទាត់ធាក់ខ្លាំងៗ។ អ្វីដែលកាន់តែឃោរឃៅគឺលោកបានខាកស្ដោះ និងបត់ជើងតូចដាក់កូនៗ ទៀត។

ជីវិតរបស់តារាស្រី Areum ជួបទុក្ខកាន់តែខ្លាំងនោះគឺ មានជនឆបោក បានប្រើប្រាស់បន្លំឈ្មោះរបស់នាងទៅខ្ចីប្រាក់ពីអ្នកធ្លាប់ស្គាល់ អ្នកជិតស្និទ្ធ និងមិត្ដភក្ដិ។ រឿងនេះ បានកើតឡើងពេលនាងកំពុងស្នាក់នៅមន្ទីរពេទ្យ និងធ្វើឲ្យនាងខូចកេរ្ដិ៍ឈ្មោះយ៉ាងខ្លាំង។ ថ្វីបើនាងកំពុងមានភាពចម្រូងចម្រាសក្នុងការលែងលះជាមួយអតីតស្វាមី ប៉ុន្ដែនាងមិនបានខ្វះខាតប្រាក់ឡើយ ដូច្នេះនាងគ្មានមូលហេតុត្រូវទៅខ្ចីប្រាក់អ្នកដទៃទេ។

បច្ចុប្បន្ន នាងកំពុងរាយការណ៍ប្ដឹងប៉ូលីស និងដោះស្រាយតាមផ្លូវច្បាប់។ ដំណឹងទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែនាងជួបទុក្ខផ្ទួនៗ ពេក។ ស្របពេលដែលពួកគេបញ្ចេញមតិលើកទឹកចិត្ដជាច្រើនដល់រូបនាង សង្ឃឹមថានាងអាចឆ្លងផុតការលំបាកទាំងអស់ឆាប់ៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន