Mandy Wong បង្ហើបជីវិតធូរស្រាលជាងមុនច្រើនក្រោយចាកចេញពី TVB

ចាប់តាំងពីចាកចេញពី TVB កាលពីឆ្នាំមុន តារាសម្ដែងស្រីហុងកុង Mandy Wong ក៏បានចុះកិច្ចសន្យាថ្មីជាមួយ Supreme Art Entertainment ដែលជាក្រុមហ៊ុនតំណាងឱ្យតារាសម្ដែង Athena Chu និង Ada Choi ជាដើម។ ដើម្បីរក្សាតុល្យភាពការងារ និងជីវិត តារាស្រីវ័យ ៤១ឆ្នាំរូបនេះបានបន្ថយការងារ ហើយងាកមកផ្តោតលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនវិញ។

ក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗ Mandy បានកោតសរសើរតារាស្រី Jia Ling ដែលអាចស្រកទម្ងន់ជាង ៤៥ គីឡូដើម្បីសម្ដែងភាពយន្ត “YOLO” រឿងនេះ និងសង្ឃឹមថាថ្ងៃណាមួយនាងនឹងត្រូវបានទាក់ទងឱ្យដើរតួមួយដែលគ្មាននរណាម្នាក់អាចចំណាំនាងបានបែបនេះដែរ។

រយៈពេលមួយឆ្នាំកន្លងទៅ Mandy បានផ្តោតលើការអភិវឌ្ឍជំនាញសម្ដែងរបស់នាង និងបានផ្លាស់ប្តូរទៅសម្ដែងតួអង្គដែលនាងមិនធ្លាប់សម្ដែងពីមុន ដូចជាក្នុងរឿង “In Bed With A Stranger” ដែលជាស្នាដៃចុងក្រោយរបស់នាងមុនពេលចាកចេញពី TVB នាងបានសម្ដែងជាស្ត្រីមានជំងឺភ្លេចភ្លាំងម្នាក់។ ទោះបីជា ការសម្ដែងតួអង្គបែបនេះលំបាកខ្លាំងក៏ដោយ ប៉ុន្តែ Mandy សប្បាយចិត្តចំពោះការពិសោធន៍សមត្ថភាពខ្លួនឯងបែបនេះ។

តារាស្រីដែលលេចមុខក្នុងរឿងភាគល្បីៗជាច្រើនដូចជា “កំពូលប៉ូលីសបំបែកក្ដី 01/27” និង “បេសកកម្មគ្រូពេទ្យសង្គ្រោះបន្ទាន់” និយាយថា តាំង​ពី​ចាកចេញ​ពី TVB មក នាង​មាន​អារម្មណ៍​ថា​មាន​សេរីភាព ដោយ​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ ឬ​ភ័យខ្លាច​ចំពោះ​មុខទៀតទេ។ Mandy បានរៀបការកាលពីឆ្នាំមុន និងបាននិយាយអរគុណដល់ស្វាមីនាងដែលបានក្លាយជាអ្នកគាំទ្រដ៏ធំបំផុតចំពោះអាជីពនាង។ នាងនិយាយថា៖ “ឥឡូវ​នេះ ខ្ញុំ​មាន​ពេល​ច្រើន​ទៀត​ដើម្បី​គិត​អំពី​គ្រួសារ និង​ផ្ទះ​របស់​ខ្ញុំ។ កាលពីមុន ខ្ញុំបានទៅផ្ទះតែមួយភ្លែតៗ ហើយក៏ងូតទឹកចេញទៅធ្វើការវិញភ្លាមៗ។ តែនៅពេលនេះការ​មាន​ផ្ទះ​ដ៏​កក់​ក្ដៅ​គឺ​ជាជម្រើស​ត្រឹម​ត្រូវបំផុត”។ នៅពេលត្រូវបានសួរពីផែនការយក​កូន​វិញ តារាស្រីរូបនេះនិយាយថាបណ្ដោយតាមព្រេងវាសនា ខណៈនាងក៏មិនបានរៀបចំផែនការអ្វីវែងឆ្ងាយនោះដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *