សម្រាប់មនុស្សស្រី ការរៀបចំខ្លួនឱ្យត្រូវទៅនិងកម្មវិធីពិតជាសំខាន់ខ្លាំងណាស់។ ស្របជាមួយគ្នានេះដែរ អ្នកនាង សុគន្ធ នីសា បានបង្ហើបប្រាប់ពីគន្លឹះ និងចែករំលែករូបមន្តក្នុងការជ្រើសរើសសម្លៀកបំពាក់ ក៏ដូចជាការស្លៀកពាក់បែបណាឱ្យសក្ដិសមដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗ។
ដោយមើលឃើញពីសារៈសំខាន់នៃការស្លៀកពាក់ចូលរួមក្នុងកម្មវិធីធំៗ ណាមួយនេះជារដូវរៀបអាពាហ៍ពិពាហ៍ពិពាហ៍ផងនោះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងសំឡេងផ្អែមស្រទន់ បានចេញមុខបង្ហើបប្រាប់ពីរូបមន្តថែរក្សាសម្រស់ ក៏ដូចជាវិធីសាស្ត្រក្នុងការជ្រើសរើសសម្លៀកបំពាក់ឱ្យស័ក្ដិសមជាមួយដងខ្លួន។ អ្នកនាងបានរៀបរាប់ថា «ជាដំបូងត្រូវចេះសង្កេតមើលទៅលើរូបរាង ហើយត្រូវចេះច្នៃសម្លៀកបំពាក់ដោយបង្ហាញនូវកន្លែងដែលស្អាត និងទាក់ទាញ» ។ បន្ថែមពីនេះ អ្នកនាងបានប្រាប់ទៀតថា «ចាំបាច់បំផុតត្រូវរក្សាទម្ងន់ឱ្យបានថេរ កុំហូបតាមឃ្លាន ឬតាមចំណង់ ព្រោះថាប្រសិនបើបណ្ដោយឱ្យធាត់ខ្លាំងគឺពិបាកក្នុងការស្លៀកពាក់ ហើយក៏ប៉ះពាល់សុខភាពផងដែរ»។





តារាចម្រៀងដែលមិនព្រមចាស់រូបនេះ ក៏បានចែករំលែកបន្ថែមទៀតថា សម្រាប់ការសម្រកគីឡូគួរជ្រើសយកការហាត់ប្រាណ និងការគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ ហើយជាការពិតអ្នកនាងតែងហាត់ប្រាណជាប្រចាំ ទោះមិនបានរាល់ថ្ងៃ ហោចណាស់ក៏ ៣ ដងក្នុង១សប្ដាហ៍ដែរ។ ម្ចាស់បទ “ផ្ការីកក្បេរសន្សើមទឹកភ្នែក” បានណែនាំឱ្យហាត់ជាមួយគ្រូជំនាញ មុនជ្រើសយកការហាត់នៅផ្ទះដោយខ្លួនឯង។ មួយទៀតគឺរបបអាហារ អ្នកនាងញ៉ាំតិច តែជាអាហារសម្បូរប្រូតេអ៊ីន និងវីតាមីន ព្រោះអាហារទាំងនោះជួយទ្រទ្រង់រាងកាយ និងធ្វើឱ្យស្បែកហាប់ណែន និងភ្លឺថ្លា។ សុគន្ធ នីសា បានបញ្ជាក់ប្រាប់ច្បាស់ៗថា គ្រប់គ្នាសុទ្ធតែអាចស្អាត និងមានភាពស្អាតរៀងៗខ្លួន៕
វីដេអូចែករំលែករូបមន្តនិងគន្លឹះក្នុងការចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ពិពាហ៍ https://www.facebook.com/Nisavlog11/videos/1397133791167093























Account
Security
Favourite Content