ជាដំណឹងដ៏រីករាយមួយដែលអ្នកទេសចរអាចធ្វើដំណើរតាមផ្លូវទឹកពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបបាន។ នេះបើយោងតាមការបង្ហាញពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសកាលពីពេលថ្មីៗនេះ។
ក្នុងសេចក្ដីប្រកាសរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរតាមកាណូតពីបាត់ដំបង ទៅសៀមរាប ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤ នេះតែម្ដង ដោយក្រុមហ៊ុនទូកទេសចរណ៍ និងបើកដំណើរការឡើងវិញ។
ភ្ញៀវទេសចរអាចរកទិញសំបុត្របាន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានផ្ដល់សេវានេះ ឬអាចរកទិញសំបុត្រផ្ទាល់នៅ ភ្នាក់ងារលក់សំបុត្ររបស់ក្រុមហ៊ុន Angkor Express Boat និង CHANN-NA Express Boat។
គួរបញ្ជាក់ថាការធ្វើដំណើរតាមផ្លូវទឹកនេះ នឹងជួយឲ្យភ្ញៀវកាន់តែបានឃើញពីទេសភាពដ៏ស្រស់ត្រកាលតាមដងផ្លូវពីបាត់ដំបង-សៀមរាប៕