«ប្រាសាទដំរីក្រាប» ទិសដៅទេសចរណ៍មិនគួររំលងនៅលើភ្នំគូលែន

ដ្បិតថាស្ថិតនៅក្នុងព្រៃជ្រៅបន្តិចក្តីតែ «ប្រាសាទដំរីក្រាប» ដែលស្ថិតនៅលើខ្នងភ្នំគូលែន នៅតែអាចទាក់ទាញភ្ញៀវទេសចរ ឱ្យចូលកម្សាន្ត និងបន់ស្រន់ស្ទើររៀងរាល់ថ្ងៃ។ ការបន់ស្រន់សុំសេចក្តីសុខ នៅទីកន្លែងសក្ការបូជានៃប្រាសាទនេះ កើតឡើងតាំងពីយូរលង់ណាស់មកហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

រូបភាព៖ Man Angkor

​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ស្រះដំរី ប្រាសាទ​ដំរីក្រាប​មាន​ទីតាំងនៅលើភ្នំគូលែន​ក្នុង​ភូមិសាស្រ្តឧទ្យានជាតិ​ព្រះជ័យ​វរ្ម័ន​នរោត្តម ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ ប្រាសាទ​នេះ ត្រូវ​បាន​សង់​ឡើង​ក្នុង​អំឡុង​សតវត្សរ៍ទី ៩ ​នៃ​អាណាចក្រ​ខ្មែរ ហើយ​បើ​ទោះបី​រងការ​បែកបាក់​ដោយ​អន្លើក៏ពិតមែន តែប្រាសាទមួយនេះនៅតែ​បង្អួត​សម្រស់​យ៉ាង​ស្រស់​ត្រកាល រួមផ្សំជាមួយធម្មជាតិខៀវខ្ចី ដែលអាច​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ចូល​កម្សាន្ត​ជាហូរហែរ។

តាមស្លាកណែនាំនៅទីតាំងប្រាសាទបានរៀបរាប់ថា ប្រាសាទដំរីក្រាប កសាងអំពីឥដ្ឋ មានតួប៉មបីសង់លើខឿនថ្មបាយក្រៀមតែមួយ និងមានកំពែងថ្មបាយក្រៀមសង់ព័ទ្ធជុំវិញ។ តួប៉មពីរនៅសងខាងតួប៉ម កណ្ដាលបានរលំបាក់សល់ត្រឹមមេទ្វារ និងមួយទៀតត្រឹមខឿន រីឯតួប៉មកណ្តាលមាន សភាពល្អច្រើន ហោជាងធ្វើពីឥដ្ឋបាក់បែកផ្នែកខ្លះ និងមានបន្សល់ស្លាកស្នាមបិទ បាយអ ហើយនៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។ យើងឃើញមាន បំណែកផ្តែរ បំណែកជើងទម្រស្នាណាទ្រូនី និងសសរពេជ្ររាង៨ជ្រុងចំនួន២នៅល្អ ស្ថិតក្នុងតួប៉មកណ្តាល។ ចំណែកគោបុរៈកសាងពីឥដ្ឋ សព្វថ្ងៃនៅសល់តែគ្រឹះ និងផ្តែរ ទ្វារឆ្លាក់មិនទាន់រួចដែលស្ថិតនៅក្បែរនោះ។ ប្រាសាទនេះពី ដើមមានដម្កល់រូបព្រះវិស្ណុនៅក្នុងតួនីមួយៗ៕

រូបភាព៖ Man Angkor



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស