ខ្ចីចាស់ ទេព រិន្ទដារ៉ូ ប៉ះស្រីស្អាត ស៊ីន យូប៊ីន ក្នុងរឿង «ប៉ាកូរចង់បានប្រពន្ធ» ហ្វេនៗសើចគាំង

កាលពីចុងសប្តាហ៍កន្លងទៅ ផលិតកម្ម LD Entertainment បានសម្ពោធចាក់បញ្ចាំងភាពយន្តថ្មី ចំណងជើង «ប៉ាកូរចង់បានប្រពន្ធ» ជារឿងស៊េរីបន្តពី «លោកប៉ាមហា កូរ» ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាកាលពេលកន្លងមក។

«ប៉ាកូរចង់បានប្រពន្ធ» ជាសាច់រឿងបន្តពីរឿង «លោកប៉ាមហាកូរ» ប៉ុន្តែ ដើម្បីឱ្យរឿងកាន់តែមានគុណភាពល្អសម្រាប់អ្នកទស្សនា ផលិតកម្មបានដាក់បញ្ចូលតួអង្គសំខាន់ ៗ​ជាច្រើន រួមទាំង ​​ស៊ីន យូប៊ីន និង​ លឹម ជាឡាយ ជាដើម មកជួយញ៉ាំងឱ្យសាច់រឿងនេះរឹតតែទាក់ទាញខ្លាំង។ នេះបើតាមការឱ្យដឹងពីលោក លៀក លីណា អ្នក​គ្រប់គ្រង ​និង​ចាត់ការ​ទូទៅ​ក្នុង​ផលិតកម្ម​ LD Entertainment។

លោកបន្តថា ការបន្តផលិតរឿងវគ្គ២ បាន គឺទាល់តែយើងជោគជ័យលើការផលិតវគ្គ១ សិន ហើយការផលិតវគ្គ២ ដាច់ខាតគឺត្រូវតែល្អជាងវគ្គ១ ពោលនោះគឺបានន័យថា ផលិតកម្មត្រូវតែប្រឹងពង្រឹងគុណភាពរឿងឱ្យកាន់តែល្អសម្រាប់អ្នកទស្សនា។ ដូច្នេះ លោកមានក្តីរំពឹងខ្លាំងលើរឿង «ប៉ាកូរចង់បានប្រពន្ធ» នឹងអាចផ្ទុះកាន់តែខ្លាំងជាងវគ្គ១ទៅទៀត។

ក្រឡេកទៅមើល កំពូលតារាស្រី ស៊ីន យូប៊ីន ដែលត្រូវសម្តែងប៉ះខ្ចីចាស់ក្នុងវិស័យភាពយន្ត លោក ទេព រិន្ទដារ៉ូ ឯណោះវិញ ក៏បានលើកឡើងថា រឿងនេះពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ពិសេសអ្នកសេដមិនគួរខកខានទស្សនារឿងនេះឡើយ ព្រោះគ្រាន់តែអានសាច់រឿង យូប៊ីន ធានាថា លោកអ្នកនឹងសើចរឹងថ្គាមជាក់ជាមិនខាន។

ស្រីស្អាត យូប៊ីន បង្ហើបឱ្យដឹងថា ទស្សនិកជននឹងបានឃើញលោក រ៉ូ ក្នុងរូបភាពថ្មីមួយបែបទៀតដែលលោកអ្នកមិនធ្លាប់ឃើញពីមុនមកនោះឡើយ ព្រោះកំពូលតារា​សម្ដែង​ប្រុស​ជើងចាស់​រូប​នោះ បានផ្លាស់ប្តូរខ្លួនឯងស្ទើរតែ ៣៦០ ដឺក្រេតែម្តង។ រឹតតែពិសេស គឺ ទេព រិន្ទដារ៉ូ មានគម្រោងការ និងក្បូរក្បាច់ញ៉ែច្រើនណាស់ ដែលនឹងធ្វើឱ្យលោកអ្នកផ្ទុះសំណើចក្អាកក្អាយ សូម្បីថ្ងៃសម្ភោធចាក់បញ្ចាំង ហ្វេនៗនាំគ្នាសើចឡើងគាំងតែម្តង។ 

សូមជម្រាបថា រឿង «ប៉ាកូរចង់បានប្រពន្ធ» មានការចូលរួមសម្តែងដោយ លោក ទេព រិន្ទដារ៉ូ , កញ្ញា ស៊ីន យូប៊ីន , កញ្ញា ហេង ចន្ថា , លោក លឹម ជាឡាយ , ប្រុស ខួច , លោក អ៊ុំ សុវណ្ណគីរី និងតារាសម្តែងប្រុសស្រីជាច្រើនរូបទៀត។ «ប៉ាកូរចង់បានប្រពន្ធ» ចាប់ចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ តទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New