ក្រុមហ៊ុនអាកាសចរណ៍ Emirates រំលេចទិដ្ឋភាពប្រាសាទបុរាណខ្មែរ​ក្នុងវីដេអូម្ដងទៀតហើយ

មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ ដែល​ក្រុម​ហ៊ុន​អាកាសចរណ៍​លំដាប់​ពិភពលោក Emirates បាន​ផ្ដិត​យក​ទិដ្ឋភាព​នៃ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ជា​ពិសេស​ប្រាសាទ​បុរាណ​ខ្មែរ​មក​ផ្សព្វផ្សាយ​លើ​ផេក​ផ្លូវ​ការ​របស់​ពួក​គេ។ ​

ប្រមាណជា ៦ខែមុន ​ក្រុម​ហ៊ុន​ទេសចរណ៍​ល្បី​ឈ្មោះ Emirates ធ្លាប់បានបង្ហោះ​ពី​តំបន់​ទេសចរណ៍​នៅ​កម្ពុជាម្ដងរួចមកហើយ។ ដោយឡែក ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ទេសចរណ៍​ល្បី​ឈ្មោះមួយនេះបានបង្ហោះវីដេអូ​បង្ហាញ​ទី​តាំង​ប្រវត្តិសាស្ត្រ​ទាក់ទាញ​១​បន្ថែម​ទាំង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត, ប្រាសាទអង្គរ​ធំ និងលាន​ជល់​ដំរី។

​ទី​តាំង​ប្រវត្តិសាស្ត្រ​បុរាណ​ដ៏​ល្បី​ល្បាញ​ទាំងនេះស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា។ តាម​រយៈ​វីដេអូ​ដែល​ក្រុម​ហ៊ុន​អាកាសចរណ៍​លំដាប់​បាន​ថត​បង្ហាញ​នា​លើក​នេះ​គឺ​ស្ថិត​ក្នុង​គោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ​តំបន់​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ដែរ ក៏​ជា​ការ​ជូន​ដំណឹង​ទៅ​ដល់​បណ្ដា​អ្នក​ទេសចរ​ទាំង​ក្នុង​ក៏​ដូច​ជា​ក្រៅ​ស្រុក​ឱ្យ​បាន​ជ្រាប​ផង​ដែរ​ថា​ក្រុម​ហ៊ុន​អាកាសចរណ៍ Emirates នឹង​មាន​ជើង​ហោះហើរ​ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរវត្ត ៣ ដង​ក្នុង​១​ថ្ងៃ​សម្រាប់​បង​ប្អូន​ដែល​មាន​បំណង​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​របស់​កម្ពុជា​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ឯក​នា​ពេល​នេះ ​បណ្ដា​មហាជន​ និង​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​បាន​បង្ហាញ​អារម្មណ៍​រីករាយ ​រំភើប​ក្រោយ​បាន​ឃើញ​ប្រាសាទ​បុរាណ​ខ្មែរ​លេច​វត្តមាន​សារ​ជា​ថ្មី​នៅ​លើ​ផេក​អាកាសចរណ៍​លំដាប់​ពិភពលោក​បែប​នេះ។ មួយ​វិញ​ទៀត​នោះ​ក៏​ជា​ការ​បើក​ឱកាស​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ស្គាល់​ពី​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ​ទី​១

https://www.facebook.com/Emirates/videos/1304555344045185

ចុចទីនេះដើម្បីទស្សនាវីដេអូ​ទី​២

https://www.facebook.com/reel/1131546868988365

រូបភាព៖ Emirates



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *