ក្រុមហ៊ុន​ អង្គរ​មីល ​បើក​បង្ហាញ​ផលិតផល​ថ្មី​ ដោះ​គោ​ខាប់​សញ្ញា​ក្បាល​គោ ​​(បេស៍ខៅ) ​​ប្រអប់​ក្រដាស​បរិស្ថាន​

នា​ថ្ងៃ​​ទី ​២៨ ​ខែ​មករា ​ឆ្នាំ ​២០២៤​ ក្រុម​ហ៊ុន​ផលិត​ទឹក​ដោះ​គោ​ក្នុង​ស្រុក​ដ៏​ល្បី​ឈ្មោះ​​​ អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ​​បាន​​បើក​បង្ហាញ​ផលិតផល​ថ្មី ទឹក​ដោះ​គោ​ខាប់​សញ្ញា​ក្បាល​គោ ​​(បេស៍ខៅ) ​​ប្រអប់​ក្រដាស​បរិស្ថាន​ចំណុះ​ 1,284 Kg ​​ទៅ​កាន់​អតិថិជន ​និង​ដើម្បី​ឈាន​ទៅ​កាន់​ទីផ្សារ​ក្នុង​ស្រុក។​​​

​​ទឹក​ដោះ​គោ​ខាប់​សញ្ញា​ក្បាល​គោ ​​(បេស៍ខៅ) ​​ប្រអប់​ក្រដាស បរិស្ថាន​ចំណុះ​ 1,284 Kg​​ គឺ​ជា​សង្វាក់​ផលិតកម្ម​បំពាក់​ដោយ​បច្ចេកវិទ្យា​ផលិត​ចុងក្រោយ ​និង​ស្វ័យប្រវត្តិ​ ប្រកប​ដោយ​​​អនាម័យ និង​សុវត្ថិភាព​ខ្ពស់ លំដាប់ថ្នាក់​ពិភពលោក ដែល​មាន​ជំនាញ​ខាង​ផលិត ផលិតផល​ទឹក​ដោះ​គោ (dairy products portfolio) របស់​ប្រទេស​ស៊ុយអ៊ែត (Sweden) ម៉ាក Tetra Pak ហើយ​គ្រប់​វត្ថុធាតុដើម​ដែល​យក​មក​ផលិត ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជាច្រើន​ដូច​ជា​ អាមេរិក​,សហគមន៍​អឺរ៉ុប​,ប្រទេស​អូ​ស្រ្តា​លី​,អេ​ស្បា​ញ… ។ នេះ​បើ​តាម​ការ​លើក​​ឡើង​របស់​នាយកដ្ឋាន​ផ្នែក​លក់ ​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី​។

សម្រាប់​ប្រអប់​ក្រដាសបរិស្ថាន ជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack)​​ ម៉ាក Tetra Pak ពីប្រទេសសិង្ហបុរីជួយការពារផលិតផល​បាន​ល្អ ដោយ​មិន​ចាំ​បាច់​ដាក់​សារធាតុ​រក្សា​ទុកឱ្យ​យូរ មាន​រហូត​ដល់​ទៅ​ ៦​ ស្រទាប់ ឆ្លាស់គ្នាការពារ​​ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អ ជាទីបំផុត​៖

  1. ស្រទាប់ទី១ ទី២ ទី​៤ ទី​៦ ជាស្រទាប់​​ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្ស៊ីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។​
  2. ស្រទាប់ទី៣ ​ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។​
  3. ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយឲ្យប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់រលោងស្មើបានល្អ ។​

នៅ​ក្នុង​ព្រឹត្តិការណ៍​​ដ៏​អស្ចារ្យ​នេះ​ដែរ​ ក្រុម​ហ៊ុន​ក៏​បាន​រៀប​ចំ​កម្មវិធី​ជាច្រើន​សម្រាប់​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​ដោយ​មាន​ការ​ចាប់​រង្វាន់ ទឹក​ដោះ​គោ​ខាប់​សញ្ញា​ក្បាល​គោ ​​(បេស៍ខៅ) ​​ប្រអប់​ក្រដាស​បរិស្ថានថ្មីចំនួន​ ៥០ រង្វាន់​ និង​រង្វាន់​ធំ​ម៉ាស៊ីន​ឆុង​ទឹក​ក្ដៅ​​អគ្គិសនី​ ​៥ រង្វាន់​ថែម​ទៀត​ផង។​ មិនតែប៉ុណ្ណោះ​ក៏​មាន​វត្តមាន ​Barista​ ដែល​ម្ចាស់​ជយលាភី​លេខ​១​ ទូ​ទាំង​ប្រទេស​ចូល​រួម​​ផ្ដល់​ជូន​​ការ​បង្រៀន​ពី​វិធីសាស្ត្រ​នៃ​ការ​ឆុង​កាហ្វេ​ជាមួយ​ផលិតផល ​អង្គរ​មីល​​ ទៅ​កាន់​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​ផ្ទាល់។ បន្ថែម​ពី​នេះ​ដែរ​ភ្ញៀវ​កិត្តិយស​ដែល​ជា​អតិថិជន​របស់ ​អង្គរ​មីល ​ដែល​មាន​វត្តមាន​ចូលរួម​ក្នុង​កម្ម​វិធី​ក៏​មាន​ការ​ចែក​ជូន​សញ្ញាប័ត្រ​ដែល​បញ្ជាក់​ពី​ការ​ចូល​រួម​​នៅ​ក្នុង​កម្ម​វិធី​ម្នាក់​១ ​​សន្លឹក​ផង​ដែរ​។​

គួរ​បញ្ជាក់​ដែរ​ថា​ “​ទឹកដោះគោម៉ាកអង្គរមីល”​ ដែល​ជា​ផលិតផល​ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបាន​ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេចក្នុង​គោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី​ ។ ​រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ​ និងស្វ័យប្រវត្តិ​ ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង “មិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរ”។

​អង្គរមីលមានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា! អង្គរមីលល្អសម្រាប់សុខភាពអ្នក!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ