កាលពីពេលថ្មីៗកន្លងទៅនេះ ព្រះនាងតូច នរោតម្ត ជេនណា បានមានវត្តមានយាងចូលរួមកម្មវិធី “Space Night” របស់ស្ថានីយទូរទស្សន៍ CCTV ដ៏ធំ និងល្បីល្បាញមួយរបស់ប្រទេសចិន ជាមួយវត្តមានតារាស្រីប្រុសបរទេសជាច្រើននាក់។












វត្តមានរបស់ព្រះនាង ជេនណា នៅក្នុងកម្មវិធីដ៏ធំមួយនេះគឺ ដើម្បីសម្ដែងបទចម្រៀង ”អ្នកនិងខ្ញុំ” ដែលជាបទអូឡាំពិកទីក្រុងប៉េកាំងកាលពីឆ្នាំ ២០០៨ ដោយច្រៀងរួមជាមួយតារាចម្រៀងអូប៉េរ៉ាដ៏ល្បីបំផុតរបស់ប្រទេសចិនយ៉ាងពិរោះ។ នៅក្នុងការសម្ដែងលើឆាកដ៏អស្ចារ្យនេះដែរក៏មានការចូលរួមពីសំណាក់តារាស្រីប្រុសក្នុងប្រទេសចិនក៏ដូចជាតារាបរទេសជាច្រើននាក់ផងដែរ។




ចំពោះការបកស្រាយចម្រៀងនេះដែរ សែរាជវង្សខ្មែរអង្គនេះក៏បានបង្ហាញទឹកព្រះទ័យ ក្តីរំភើបដែលបានចូលរួមបង្កើតក្ដីសុបិនក្នុងលំហអាកាសដ៏ស្រស់ស្អាតមួយជាមួយគ្នា។មិនតែប៉ុណ្ណោះទ្រង់ក៏បានផ្ញើវីដេអូបទនេះជូនទៅកាន់បុគ្គលិកអាកាសយានិកគ្រប់រូបជាពិសេសផងដែរ៕
វីដេអូបកស្រាយចម្រៀងរួមគ្នារបស់ព្រះនាង ជេនណា និងតារាបរទេស ៖ https://www.facebook.com/JennaNorodomkh/videos/937197281355238



















































Account
Security
Favourite Content