ផ្លែ​ឈើ​ទាំង ៦មុខ ​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​នៅ​ក្នុង​រដូវ​រងា និង​ងាយ​ស្រួល​រក​ទិញ

រដូវ​ធ្លាក់​ខ្យល់​កាន់​តែ​ជ្រៀត​ចូល​បន្តិច​ម្ដង​ៗ ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​បត់បែន​តាម​អាកាសធាតុ និង​អាច​បណ្ដាល​ឲ្យ​ឈឺ​យ៉ាង​ងាយ។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ភាគច្រើន​តែងតែ​គិតគូរ​យ៉ាង​ដិតដល់​អំពី​សុខភាព​ផ្ទាល់​ខ្លួន​ដូចជា​ត្រៀម​ខោអាវ​ក្រាស់​ៗ ពូក​ក្រាស់​ៗ និង​ស្រោម​ជើង​ជាដើម។ យ៉ាងណាមិញ​ការ​បរិភោគ​អាហារ​ គឺ​ជា​រឿង​សំខាន់​មួយ​ដែល​ជួយ​ការពារ​សារពាង្គកាយ​របស់​អ្នក​មិន​ឲ្យ​ឈឺ​បាន ខាង​ក្រោម​នេះ​ គឺ​ផ្លែ​ឈើ​ទាំង ៦មុខ ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​នៅ​ក្នុង​រដូវរងា៖

១. ផ្លែ​ក្រូចថ្លុង

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រូចថ្លុង ត្រូវ​បាន​ស្គាល់​ជា​ទូទៅ និង​ជា​ផ្លែ​ឈើ​ដែល​ងាយស្រួល​រក​ទិញ​ក្នុង​ទីផ្សារ​ផង​ដែរ។ក្រូចថ្លុង មានរ​សជាតិផ្អែម និងជូរ សម្បូរ​ទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ និង​ជួយ​ការពារ​ដល់​ប្រព័ន្ធ​សារពាង្គកាយ។  ក្រៅពីនោះក្រូចថ្លុងផ្ទុកនូវសមាសធាតុរុក្ខជាតិដែលមានជួយប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ Lycopene មានន័យថាពួកវាអាចជួយការពារកោសិកាពីការខូចខាតបណ្តាលមកពីម៉ូលេគុលមិនស្ថិតស្ថេរដែលហៅថារ៉ាឌីកាល់សេរី។

ក្រូចថ្លុងក៏ជាប្រភពដ៏ល្អនៃវីតាមីន C ដែលជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយរបស់អ្នក ពង្រឹងឆ្អឹង និងព្យាបាលរបួសរបស់អ្នកបានលឿន ព្រមទាំងផ្ទុកនូវសារធាតុ Beta-carotene ដែលត្រូវបានបំប្លែងនៅក្នុងរាងកាយទៅជាវីតាមីន A ដើម្បីទ្រទ្រង់មុខងារប្រព័ន្ធភាពស៊ាំ។ ដូចគ្នាផងដែរ ជាតិសរសៃអាហាររបស់វា ដែលហៅថា pectin ជំរុញការរំលាយអាហារបានល្អប្រសើរ ហើយក្រូចថ្លុងជាទូទៅត្រូវបានគេសន្មត់ថាជួយបង្កើនការរំលាយអាហារ។

២. ផ្លែប៉ែស (Pears)

ផ្លែប៉ែស គឺជាប្រភពដ៏ល្អនៃវីតាមីន C។ វាក៏មានផ្ទុកនូវសារធាតុប៉ូតាស្យូម វីតាមីន K ទង់ដែង ម៉ាញ៉េស្យូម និងវីតាមីន B ផងដែរ បើយោងតាមទិន្នន័យសារធាតុចិញ្ចឹមរបស់ USDA ផ្លែប៉ែស ជាប្រភពដ៏ល្អនៃជាតិសរសៃដែលជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារឲ្យមានភាពទៀងទាត់។

អ្វីដែលពិសេស ផ្លែប៉ែស តែងតែផ្តល់សារធាតុ Phytonutrients ឬសារធាតុគីមីរុក្ខជាតិធម្មជាតិដូចជា Flavonoids ដែលសមាសធាតុទាំងនេះត្រូវបានគេស្គាល់ថាជួយរក្សាការរលាកទាបដោយការបន្សាបរ៉ាឌីកាល់សេរី ដែលអាចបណ្តាលឱ្យខូចខាតកោសិកា នាំឱ្យកើតជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង និងមហារីក។

៣. ផ្លែទទឹម

ផ្លែទទឹម​ មាន​​អត្ថប្រយោជន៍​ចំពោះ​សុខភាពជាច្រើន ​ដោយវាមានផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​ដែលមានតួនាទីជួយការ​ការពារ​មហារីក​មួយ​ចំនួនមិនឲ្យកើតឡើង។ បន្ថែមពីនេះ ផ្លែទទឹម មិនត្រឹមតែមាន ជាតិផ្អែម-ជូរនៃគ្រាប់ដ៏ឈ្ងុយឆ្ងាញ់ និងល្អសម្រាប់រដូវរងាប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មបីដងច្រើនជាងស្រាក្រហម និងតែបៃតង។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកផ្លែទទឹម អាចជួយកម្ចាត់រ៉ាឌីកាល់សេរី ការពារកោសិកាពីការខូចខាត និងកាត់បន្ថយការរលាក។

៤. ក្រូច

ក្រូច ថ្វីត្បិតតែមិនមែនជាដំណាំរដូវរងាចាំបាច់ក៏ដោយ ប៉ុន្តែវាជាជម្រើសដ៏ល្អ ព្រោះវាជាប្រភពថាមពលវីតាមីន C។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មរលាយក្នុងទឹក ដែលការពារការបំផ្លាញកោសិកា។ ទឹកក្រូចមួយចំនួនត្រូវបានពង្រឹងជាមួយនឹងវីតាមីន D បន្ថែមពីលើសារធាតុចិញ្ចឹមផ្សេងទៀតដែលអ្នកទទួលបានពីក្រូចឆ្មារត្រង់ ជាតិសរសៃ អាស៊ីតហ្វូលិក ប៉ូតាស្យូម និងកាល់ស្យូម។

៥. ចេក

ចេកគឺជាប្រភពដ៏អស្ចារ្យនៃប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ និងអេឡិចត្រូលីតក្នុងរាងកាយ ដែលផ្ទុកបន្ទុកអគ្គិសនីតូចៗ បណ្តាលឱ្យកោសិកាសរសៃប្រសាទបញ្ជូនសញ្ញាឱ្យបេះដូងលោតទៀងទាត់ និងសាច់ដុំកន្ត្រាក់។​ សារធាតុប៉ូតាស្យូម ជួយរក្សាតុល្យភាពទឹកនៅក្នុងកោសិកា និងទូទាត់ផលប៉ះពាល់នៃជាតិសូដ្យូមលើសរបបអាហារ ក្រៅពីនេះ ចេក ក៏មានកម្រិតវីតាមីន B-6 ដែលជួយពង្រឹង និងបង្កើតកោសិកា ម៉ាញ៉េស្យូម ជាតិសរសៃ និងម៉ង់ហ្គាណែសផងដែរ។

៦. ម្នាស់

ម្នាស់​ សម្បូរ​ទៅដោយ​វីតាមីន C និង​ម៉ង់ហ្គាណែស ​ជា​សារធាតុចិញ្ចឹម​ដែល​ជួយ​ក្នុង​ការ​បង្កើត​ឆ្អឹង និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ ម្នាស់ក៏សំបូរទៅដោយវីតាមីន A, B6, E និង K, កាល់ស្យូម, ជាតិដែក, ម៉ាញ៉េស្យូម, ផូស្វ័រ, ប៉ូតាស្យូម និងស័ង្កសី។ នៅក្នុងវប្បធម៌ខ្លះ ម្នាស់គឺជារុក្ខជាតិឱសថ។ នោះក៏ព្រោះតែវាមានសារធាតុម្យ៉ាងហៅថា Bromelain ដែលអាចបន្ថយការរលាក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្