មើល​ទៅ​កុំ​ឱ្យ​គេ​បោក! ១៣​ចំណុច​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ស្នេហា​ពិត​និង​ស្នេហា​បែប​សម្ដែង

ពេល​ខ្លះ​​យើង​អាច​ពិបាក​នឹង​បែងចែក រវាង​ស្នេហា​ពិត​និង​ស្នេហា​ដែល​កើត​ចេញ​ពី​អារម្មណ៍​តែ​មួយ​ឆាវ។ គេហទំព័រ Bright Side បាន​សិក្សា​ពី​បញ្ហា​នេះ ហើយ​ក៏​ធ្វើ​ការ​ប្រៀបធៀប​អាកប្បកិរិយា​នៃ​គូ​ស្នេហ៍​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ៗ​គ្នា​ប៉ុន្តែ​មាន​អារម្មណ៍​និង​ប្រតិកម្ម​ខុស​គ្នា៖

​១. ស្នេហា​ក្លែង​ក្លាយ៖ សរសើរ​ដើម្បី​ប្រើ vsស្នេហ៍​ពិត៖ ជួយ​ការងារ​ជំនួស

ការ​សរសើរ​មាន​លក្ខណៈ​ពីរ អ្នក​ខ្លះ​សរសើរ​អ្នក​ដោយ​សារ​គេ​ពេញ​ចិត្ត​អ្នក​ពិត​ប្រាកដ ខណៈ​អ្នក​ខ្លះ​ទៀត​សរសើរ​អ្នក​ដើម្បី​មាន​គោល​បំណង​ផ្សេង​តែប៉ុណ្ណោះ។ ចំណុច​នេះ​វា​មិន​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ តែ​បើ​វា​ជា​ទម្លាប់ អ្នក​ក៏​គួរ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​គេ​បោក​ប្រើ​ដើម្បី​ផល​ប្រយោជន៍​គេ​រហូត​អី។

២. ស្នេហា​ក្លែង​ក្លាយ៖ ជូន​ផ្កា​តាម Facebook & IG vsស្នេហ៍​ពិត៖ ជូន​ផ្កា​ផ្ទាល់

ការ​បង្ហាញ​ភាព​ផ្អែមល្ហែម​នៅ​លើ​បណ្ដាញ​សង្គម មិន​បាន​បញ្ជាក់​ថា​ស្នេហា​អ្នក​ពិត​ជា​ផ្អែមល្ហែម​នោះ​ទេ។ ជីវិត​គូ​របស់​មនុស្ស​ស្រលាញ់​គ្នា​ពិត​ប្រាកដ​គឺ​គេ​ប្រាកដ​ថា​ដៃ​គូ​របស់​គេ​ពិត​ជា​រស់​នៅ​ដោយ​មាន​ក្ដី​សុខ​ពិត​ប្រាកដ​ក្នុង​ជីវិត​ពិត មិន​មែន​មាន​តែ​ស្នាម​ញញឹម​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

៣. ស្នេហា​ក្លែង​ក្លាយ៖ សរសើរ​តែ​មាត់ តែ​មិន​ពេញ​ចិត្ត vs ស្នេហ៍​ពិត៖ ជួយ​កែកុន​គ្នា​ទៅ​វិញ​ទៅ​មក

បើ​គេ​ស្រលាញ់​អ្នក​ពិត​ប្រាកដ គេ​ប្រាកដ​ជា​មាន​បំណង​ល្អ​មក​លើ​អ្នក ដោយ​ហ៊ាន​ណែនាំ​ និង​ប្រាប់​ឲ្យ​អ្នក​កែប្រែ​នូវ​ចំណុច​ដែល​មិន​ល្អ ដោយ​ពាក្យ​សម្ដី​សមរម្យ មិន​មែន​សរសើរ​អ្នក​តែ​ខាង​មុខ តែ​ខាង​ក្រោយ​ខ្នង​អ្នក បែរ​ជា​និយាយ​អាក្រក់​ពី​អ្នក​នោះ​ទេ។​

៤. ស្នេហា​ក្លែង​ក្លាយ៖ ចង់​ឈ្នះ​រៀង​ខ្លួន vs ស្នេហ៍​ពិត៖ រក​វិធី​សម្រុះ​សម្រួល​គ្នា

មនុស្ស​ស្រលាញ់​គ្នា​តែង​មាន​ពេល​ខ្លះ​ឈ្លោះ​គ្នា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​វា​ខុស​ត្រង់​​ថា មនុស្ស​ដែល​ស្រលាញ់​យើង​ពិត​ប្រាកដ​គេ​មិន​ដែល​ចង់​ឈ្នះ​យើង​នូវ​រឿង​តូចតាច​នោះ​ទេ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​បាន​ស្រលាញ់​យើង​ពិត​ប្រាកដ​នោះ គោលបំណង​ធំ​របស់​គេ​គឺ​ធ្វើ​ម៉េច​ឲ្យ​តែបាន​ឈ្នះ​យើង​ហ្នឹង​ឯង។

៥. ស្នេហា​ក្លែង​ក្លាយ៖ ឃើញ​ស្អាត​តែ​ពេល​នៅ​មាន​សម្រស់ vs ស្នេហ៍​ពិត៖ ឃើញ​ស្អាត​គ្រប់​ពេល

សម្រស់​ប្រែប្រួល​តាម​អាយុ​គឺ​ជា​ធម្មជាតិ​មិន​អាច​កែប្រែ​បាន ប៉ុន្តែ​អ្វី​ដែល​មិន​ប្រែប្រួល​នោះ​គឺ​ចិត្ត​របស់​មនុស្ស។ ចំពោះ​ក្ដី​ស្រលាញ់​ពិត​ប្រាកដ ទោះ​បី​មនុស្ស​ដែល​យើង​ស្រលាញ់​ប្រែប្រួល​រូបរាង​ទៅ​ជា​យ៉ាង​ណា​ក៏​យើង​នៅ​តែមើល​ឃើញ​គេ​ស្អាត​ដែរ។

៦. ស្នេហា​ក្លែង​ក្លាយ៖ ដឹងតែពីរនាក់ vs ស្នេហ៍​ពិត៖ បើក​ចំហ

ស្រលាញ់​គ្នា​ដំបូង​ៗ មិន​ទាន់​ជឿជាក់ អាច​លាក់​បាំង​សិន​មិន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​សូម​កុំ​ឲ្យ​ស្រលាញ់​គ្នា​ច្រើន​ឆ្នាំ​ហើយ អ្នក​នៅ​តែ​ជា​មនុស្ស​លួច​លាក់​ទៀត​នោះ សូម​ប្រុងប្រយ័ត្ន​ខ្លួន​ទៅ ព្រោះ​មាន​ភាគរយ​តិច​ពេក​ហើយ​ថា​គេ​ប្រាកដប្រជា​ជាមួយ​អ្នក។

៧. ស្នេហា​ក្លែង​ក្លាយ៖ ប្រាប់​ឲ្យ​ទិញ​ទើប​ទិញ vs ស្នេហ៍​ពិត៖ យល់​ចិត្ត

មនុស្ស​ស្រលាញ់​គ្នា​ច្រើន​ធ្វើ​អ្វី​ឲ្យ​គ្នា​ដោយ​ភាគី​ម្ខាង​ទៀត​មិន​បាច់​សុំ ព្រោះ​គេ​យក​ចិត្ត​ទុក​ដាក់​គ្នា និង​អាច​ដឹង​ថា​អ្នក​ម្ខាង​ទៀត​កំពុង​ត្រូវ​ការ​អ្វី ទោះ​មិន​បាន​គ្រប់​ពេល ប៉ុន្តែ​ក៏​មិន​បាច់​សុំ​គ្រប់​ពេល​នោះ​ដែរ។

៨. ស្នេហា​ក្លែង​ក្លាយ៖ មិន​យល់​សុខ​ទុក្ខ​គ្នា vs ស្នេហ៍​ពិត៖ យល់​សុខ​ទុក្ខ​គ្នា

ការ​យល់​សុខទុក្ខ​គ្នា​គឺ​ជា​រឿង​សំខាន់​ណាស់ ដូច្នេះ​បើ​សង្កេត​មើល​ដឹង​ថា​ដៃ​គូ​របស់​អ្នក​មិន​ដែល​ខ្វល់​ពី​សុខទុក្ខ​របស់​អ្នក​ទេ នោះ​មាន​ន័យ​ថា​ទំនាក់ទំនង​របស់​អ្នក​កំពុង​មាន​បញ្ហា​ និង​ត្រូវ​ការ​ដំណោះស្រាយ​ជា​បន្ទាន់។

៩. ស្នេហា​ក្លែង​ក្លាយ៖ ពេល​ឈឺ ជូន​ពរ vs ស្នេហ៍​ពិត៖ ពេល​ឈឺ មក​ថែ

មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ពឹងពាក់​គេ​រហូត​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​បើ​គេ​មិន​ជាប់​រវល់​ភារកិច្ច​អ្វី​នោះ​ទេ ពេល​ដែល​យើង​មាន​បញ្ហា​មិន​ស្រួល​ខ្លួន ពិបាក​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង គួរ​ណាស់​តែ​គេ​ចំណាយ​ពេល​ខ្លះ​មក​មើល​ថែ​យើង នោះ​ទើប​បង្ហាញ​ពី​ការ​បារម្ភ​យក​ចិត្ត​ទុក​ដាក់​ពិត​ប្រាកដ​លើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

១០. ស្នេហា​ក្លែង​ក្លាយ៖ ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង vs ស្នេហ៍​ពិត៖ ចេះ​ពិភាក្សា​គ្នា

១១. ស្នេហា​ក្លែង​ក្លាយ៖ ឃ្លាត​ឆ្ងាយ​ ណាយ​ចិត្ត vs ស្នេហ៍​ពិត៖ ឃ្លាត​​ឆ្ងាយ​ កាន់​តែ​ស្និទ្ធ​

១២. ស្នេហា​ក្លែង​ក្លាយ៖ ចូលចិត្ត​បង្អួត​ភាព​ផ្អែមល្ហែម vs ស្នេហ៍​ពិត៖ ធ្វើ​ធម្មតា​

១៣. ស្នេហា​ក្លែង​ក្លាយ៖ ស្រឡាញ់​គ្នា​តែ​មួយ​ពេល​ vs ស្នេហ៍​ពិត៖ ថែ​រក្សា​គ្នា​ដល់​ចាស់



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា