អ្នកស្រលាញ់សៀវភៅស្នាដៃនិពន្ធខ្មែរ និងជាហាងកាហ្វេផង ទៅទីនេះត្រូវចិត្តហ្មង!

ស្ថិត​នៅ​ប្រប​ដង​ស្ទឹង​សៀមរាប មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​អាង​ក្រពើ មាន​ហាង​កាហ្វេ​កាត់​ហាង​លក់​សៀវភៅ​មួយ​មាន​ឈ្មោះថា «ធីសៀវភៅ Bookstore & Café»។ ទី​នេះ​ជា​កន្លែង​ដ៏​ពេញនិយម​មួយ​សម្រាប់​អ្នក​ស្រលាញ់ និង​ចូលចិត្ត​ការ​អាន​សៀវភៅ​ដែល​ជា​ស្នាដៃ​នៃ​អ្នក​និពន្ធ​ខ្មែរ​ទាំង​វ័យក្មេង និង​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ ដែល​អាច​មក​ជាវ​សៀវភៅ​ខ្លួន​ប្រាថ្នា​ផង ពិសា​ភេសជ្ជៈ​ក្តៅ​ត្រជាក់​តាម​ចំណូលចិត្ត​ផង។

បើក​ទ្វារ​កញ្ចក់​ចូល​ទៅ​ខាង​ក្នុង អ្នក​នឹង​ឃើញ​មាន​ការ​រៀប​ដាក់​តាំង​យ៉ាង​ទាក់ទាញ នូវ​សៀវភៅ​ជាច្រើន​ក្បាល​ពី​អ្នក​និពន្ធ ក៏​ដូចជា​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ផ្សេង​ៗ សុទ្ធ​សឹង​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​ខ្មែរ។ ក្នុង​ឱកាស​ពិសេស​ៗ​មួយ​ចំនួន «ធី​សៀវភៅ Bookstore & Café» ក៏​មាន​ការ​លក់​អម​ដោយ​ផ្តល់​ជូន ឬ​បញ្ចុះ​តម្លៃ​ពិសេស​ផង​ដែរ។

នៅ​ជាន់​ផ្ទាល់​ដី មាន​កន្លែង​អង្គុយ​មួយ​ចំនួន​តូច តែ​បើ​មាន​គ្នា​ច្រើន ឬ​រក​កន្លែង​ទូលាយ យើង​អាច​ឡើង​ទៅ​ជាន់​ទី​១…ចង់​អង្គុយ​នៅ​ខាង​ក្នុង​បន្ទប់​ដ៏​មាន​ផាសុកភាព​ក៏​បាន ឬ​អង្គុយ​លក្ខណៈ Outdoor មើលទៅ​ទិដ្ឋភាព​ដង​វិថី និង​ដងស្ទឹង​ក៏​បាន​ដែរ។

អ្វី​ដែល​រឹតតែ​ពិសេស នៅ​ជាន់​ទី១ មាន​សៀវភៅ​មួយ​ចំនួន​សម្រាប់​ឱ្យ​គ្រប់​គ្នា​អាន​ដោយ​ឥត​គិតថ្លៃ តែ​ត្រូវ​ជួយ​រក្សា​ស្ថានភាព​សៀវភៅ​ឱ្យ​នៅ​ល្អ ដើម្បី​ទុក​ឱ្យ​អ្នក​អាន​បន្ត​ផង​​ណា៎!

«ធី​សៀវភៅ Bookstore & Café» បើក​លក់​រៀងរាល់​ថ្ងៃ​ពី​ម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ហើយ​មាន​ភេសជ្ជៈ​ទើប​ចេញ​ថ្មី​មួយ​មាន​ឈ្មោះថា «Green Tea Strawberry Soda» ល្បី​មាន​រសជាតិ​ផ្អែម​មុត Royal តែម្តង!

ទីតាំង ៖ https://goo.gl/maps/QcdwymjzMwfHKbbGA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ