តារាសម្តែង សួង សុខារ៉ានីត ឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ផ្ដាំឲ្យ​មហាជន​ប្រយ័ត្ន​រឿង​ទាំង​នេះ

ខណៈការរាតត្បាតជំងឺកូវីដ១៩ បម្លែងថ្មី ប្រភេទអូមីក្រុង នៅកម្ពុជាបានកំពុងបន្តរីករាលដាលច្រើនឡើងរៀងរាល់ថ្ងៃ គេសង្កេតឃើញថា មានបុគ្គលអ្នកសិល្បៈខ្លះក៏មានវិជ្ជមានដូចគ្នាដែរ។ ជាក់ស្តែង កាលពីម្សិលមិញ តារាសម្តែងរូបស្រស់់ កញ្ញា សួង សុខារ៉ានីត បានចេញមុខប្រកាសក្តែងៗក្នុងវីដេអូខ្លីមួយ លើទំព័រហ្វេសប៊ុកនាងថា នាងមានវិជ្ជមានកូវីដ១៩ បម្លែងថ្មី ប្រភេទអូមីក្រុង ដោយពេលនាងបានកំពុងផ្តាច់ខ្លួនដាច់តែឯង ដើម្បីសម្រាកព្យាបាលក្នុងផ្ទះ ដោយមិននៅឡូកឡំជាមួយនរណាឡើយ។

ក្នុងវីដេអូខ្លីរយៈពេល៥នាទី តារាស្រី សុខារ៉ានីត និយាយទាំងសម្លេងគ្រយួរ និងទឹកមុខស្លេកស្លាំងថា នាងមានជំងឺកូវីដ១៩ ហើយពេលនេះរាងកាយនាងក៏កំពុងមានរោគសញ្ញានៃជំងឺផងដែរ។ ក្នុងវីដេអូខាងលើ រ៉ានីត បានលើកឡើងជាសំណូមពរដល់បុគ្គលអ្នកពាក់ព័ន្ធដែលដឹងថាខ្លួនមានវិជ្ជមានជំងឺកូវីដ១៩ហើយ សូមកុំចេញទៅក្រៅផ្តេសផ្តាស ព្រោះជំងឺកូវីដមិនមែនផ្តាសាយធម្មតាដូចគេឃោសនាពីមាត់មួយទៅមាត់មួយនោះទេ។ ម៉្យាង ថ្នាំសម្រាប់ព្យាបាលកូវីដ១៩ ប្រភេទអូមីក្រុង ក៏មានតម្លៃថ្លៃគួរសម ថែមទាំងពិបាកលេប និងធ្វើទុកក្នុងខ្លួនដូចជាចេញប្រទាលតាអាកជាដើម។ 

តារាសម្តែងសាច់សខ្ចីល្បីជំនាញតួអង្គឆា្នស់ឆ្នើមរូបនេះផ្តែផ្តាំបន្តថា ប្រសិនបើបងប្អូនមានអាការៈមិនស្រួលខ្លួន ឬរោគសញ្ញាណាមួយពាក់ព័ន្ធឆ្លងកូវីដ១៩ មិនថាកូវីដ១៩ទូទៅ ឬបម្លែងថ្មី ប្រភេទអូមីក្រុង អ្នកគួរនៅឆ្ងាយៗពីក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សជុំវិញខ្លួន ជៀសវាងការជួបជុំណាដែលមានមនុស្សច្រើន ដើម្បីកុំឱ្យជំងឺនេះបន្តការរាតត្បាតទៅអ្នកផ្សេងទៀត។

នេះចាត់ទុកជារលកទី២សម្រាប់អ្នកសិល្បៈដែលបានឆ្លងជំងឺកូវី១៩ ខណៈកន្លងទៅមានបុគ្គលអ្នកសិល្បៈជាច្រើនរូបហើយដែលធ្លាប់វិជ្ជមានជំងឺកូវីដ១៩នេះ គ្រាន់តែកញ្ញា សួង សុខារ៉ានីត ជាការឆ្លងថ្មី និងជាការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន