មាន​នឹក​តាតៃ​ទេ? រីសត​ជាប់​មាត់​ស្ទឹងនៅតាតៃ​ ៤​កន្លែង​នេះ​ជា​ទី​ឋាន​លំហែ​កាយ​ដ៏​មនោរម្យ

តាតៃក្រោម គឺ​ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ទាំង​បួន ស្ថិត​ក្នុង​ស្រុក​កោះកុង ខេត្ត​កោះ​កុង និង​ជា​ឃុំ​មួយ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ឲ្យ​ក្លាយ​ទៅ​​ជា​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​​ដែល​រួម​មាន តំបន់​ទេសចរណ៍​ទឹក​ធ្លាក់ ព្រៃលិចទឹក និង​ទេសចរណ៍​ធម្មជាតិ​ផ្សេង​ៗ​ទៀត។ ​អ្នក​ទេសចរ​ទាំងឡាយ​ធ្លាប់​បាន​ទៅ​សម្រាក​លំហែ​នៅ​តាតៃ​កន្លង​មក​តែងតែ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ជាមួយ​ដំណើរ​កម្សាន្ត​ប្លែក​អារម្មណ៍ ស្ងប់ស្ងាត់ និង​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​ធនធាន​ធម្មជាតិ​ក្នុង​សហគមន៍​តាតៃ។

ដោយ​ឡែក​សម្រាប់​ប្រិយមិត្ត​ទេសចរ​ទាំង​អស់​ដែល​មាន​បំណង​ចង់​ទៅ​លេង​សហគមន៍​តាតៃ AMS infotainment សូម​ណែនាំ​រីសត ៥​កន្លែង​ពោរពេញ​ទៅ​ដោយ​ទេសភាព​ធម្មជាតិ៖

១. Koh Andet Eco Resort, Tatai

ជាមួយ​​ការ​អំណោយ​ទាន​ពី​ធម្មជាតិ​រួម​មាន​ទឹក និង​ទេសភាព​ព្រៃ​ភ្នំ​ជុំវិញ «កោះ​អណ្ដែត​អេកូ​រីសត តាតៃ ​កោះកុង» បាន​ក្លាយ​ទៅ​ជា​កន្លែង​សម្រាក​លំហែ​មួយ​ដែល​មាន​បរិយាកាស​ស្ងប់ស្ងាត់​ល្អ និង​មាន​លក្ខណៈ​ពិសេស​ច្រើន​វិសេសវិសាល​ទៅ​លើ​ធនធាន​ធម្មជាតិ ​អាច​ឲ្យ​អ្នក​ដំណើរ​ទាំងឡាយ​បំភ្លេច​ចោល​អស់​នូវ​ទុក្ខ​កង្វល់​នានា។ ​សម្រស់​ស្រស់​ត្រកាល ​ធម្មជាតិ​ស្រស់​បំព្រង​តាម​ដង​ព្រែក និង​ដង​ភ្នំ​ជុំវិញ​បាន​ធ្វើ​ឲ្យ​អារម្មណ៍​មនុស្ស​ម្នា​ទាំងឡាយ​ទទួល​បាន​នូវ​ភាព​រីករាយ និង​មាន​ក្ដី​សុខ​នៅ​ក្នុង​ជីវិត។

ទីតាំង៖​ https://goo.gl/maps/9TjLTJtiFsUyx5fM7

២.​ ឋាន​សួគ៍តាតៃ – Tatai Paradise

«ឋាន​សួរ​តាតៃ» មាន​លក្ខណៈ​ពិសេស​មិន​ខុស​គ្នា​ឆ្ងាយ​ពី​រីសត​កោះ​អណ្ដែត​នោះ​ទេ អ្នក​ទេសចរ​អាច​ជ្រើសរើស​យក​មួយ​ណា​ក៏​បាន​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​កាន់​តែ​មាន​ភាព​រីករាយ។ នៅ​ទីនេះ​មាន​ផ្ទះ​ស្នាក់​នៅ សង់​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្បែរ​ជើងភ្នំ និង​មាត់​មាត់​ស្ទឹង​គួរ​ជា​ទី​គយ​គន់​។ បរិយាកាស​នៅ​ទី​នោះ គឺ​ប្រៀប​ដូច​ជា​ឋាន​សួគ៍​ធម្មជាតិ​មួយ​ដ៏​ល្អ​ឯក ពី​ព្រោះ​ថា​មិន​ថា​រដូវ​ភ្លៀង ឬ​រដូវ​ក្ដៅ អ្នក​ទេសចរ​នៅ​តែ​អាច​ទាញ​យក​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ធម្មជាតិ​នៅ​ជុំវិញ​នោះ​។

ទីតាំង៖​https://goo.gl/maps/GSspgfBm5V1kbw2B8

៣. Canvas & Orchids Retreat Tatai, Cambodia

មិន​ខុស​ពី​រីសត​ទាំងពីរ​ខាង​លើ«Canvas & Orchids Retreat Tatai» មាន​ទេសភាព​ និង​សម្រស់​ស្អាត​ល្អ​ឯក ស្ថិត​នៅ​ជាប់​មាត់​ស្ទឹង លាត​សន្ធឹង​ជាមួយ​ព្រៃ​ព្រឹក្សា​ស្រស់​បំព្រង​បង្កើត​បាន​ជា​បរិយាកាស​បរិសុទ្ធ​ ជា​គ្រឿង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទេសចរ​ទាំងឡាយ​បាន​រសាយ​អស់​នូវ​ទុក្ខ​កង្វល់​ផ្សេងៗ។

ទីតាំង៖ https://goo.gl/maps/k6zPdUotjyKMG5pN6

៤.​ Tatai Star Light Lodge ផ្ទះស្នាក់ តាតៃ ពន្លឺផ្កាយ

«តាតៃស្តាឡៃស៍» ជា​កន្លែង​រីសត​ដ៏​ស្រស់​ស្អាត​មួយ ដែល​នៅ​ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មកពី​គ្រប់​ទិសទី​ដើម្បី​ចំណាយ​ពេល​វេលា​កម្សាន្ត​របស់​ខ្លួន​ជាមួយ​សហគមន៍​អេកូ​ទេសចរណ៍​តាតៃ។ មិនធ្វើឲ្យ​អ្នក​ទេសចរ​ខក​បំណង «តាតៃស្តាឡៃស៍» ស្ថិត​នៅ​ជាប់​មាត់​ស្ទឹង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​អម​ជាមួយ​ទេសភាព​ព្រៃ​ភ្នំ បង្កើត​បាន​ជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​លំហែ​កាយ​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់៕

ទីតាំង៖ https://goo.gl/maps/hRmHhqKG8puC4h3W9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ