ព្រោះធ្លាប់ជួបរឿងមួយដ៏រំជួលចិត្ត ទើបជំរុញឱ្យ Kelvan Fox ចង់លុបបំបាត់រឿង bully លើបណ្តាញសង្គម

Kelvan Fox ជាបុរសឯកម្នាក់ដែលមនុស្សមួយចំនួនធ្លាប់ធ្វើការ Bully (បង្អាប់ តិះដៀល) លើរូបរាងកាយ ការតុបតែងខ្លួន និងលក្ខណៈសម្បិត្តរបស់លោក។ ក្រោយរងការ Bully បុរសឯករូបនេះ បានលើកយករឿងនេះជាមតិតស៊ូ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត។

ជាលទ្ធផល Kelvan Fox ដណ្តើមបានតំណែង Man of The Globe 2022 ពីការប្រកួតអន្តរជាតិនៅប្រទេសម៉ាឡេស៊ី ក្លាយជាបុរសទី១ របស់កម្ពុជាដែលបំបែកកំណត់ត្រាសម្រាប់បុរសឯកកម្ពុជា ក្រោយដណ្តើមបានជយលាភីមក​មាតុភូមិវិញ។

ក្រោយជាប់ជា Man of The Globe International 2022 បុរសឯកមានប្រភពពីអ្នកអាកាសចររូបនេះ នៅតែបន្តបំពេញការងារជាធម្មតា ហើយសម្រាប់ការងារសប្បុរសធម៌ លោកគ្រោងរៀបចំឱ្យបានរៀងរាល់ខែតាមដែលអាចធ្វើទៅបាន គ្រាន់តែចាប់ពីពេលនេះលោកអាចនឹងហោះហើរញឹកបន្តិច ព្រោះត្រូវចេញបំពេញភារកិច្ចផ្សេងៗក្នុងនាមជាម្ចាស់ជយលាភ Man of The Globe International 2022 តាមអ្វី​ដែលស្ថាប័នបានរៀបចំ។

ដើម្បីជំរុញឱ្យសង្គមជាតិកម្ពុជាកាន់តែមានភាពរីកចម្រើន និងមានការផ្លាស់ប្តូរឆ្ពោះទៅរកភាពប្រសើរ ក្នុងនាមជា Man of The Globe International 2022 លោកអះអាងប្រកាន់ខ្ជាប់ជំហរតស៊ូមតិរបស់លោកក្នុងអំឡុងពេលប្រកួត ដែលចង់លុបបំបាត់ និងបញ្ឈប់ការ  bully គ្រប់យ៉ាងដូចជា ការពេបជ្រាយ សើចចំអក  បង្អាប់ តិះដៀល លើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធអ៊ីនធឺណិតជាដើម។ ព្រោះលោកមើលឃើញថាវាជាបញ្ហាដ៏ធំមួយក្នុងសង្គម ដែលប៉ះពាល់ដល់ទាំងក្មេងនិងមនុស្សចាស់ ហើយបញ្ហាអស់នេះអាចនឹងធ្វើឱ្យគ្រប់គ្នាបាក់ទឹកចិត្ត បាត់បង់ភាពជឿជាក់ បាត់បង់សមត្ថភាព និងបាត់បង់ឱកាសថែមទៀតផង។ ប្រសិនបើធ្ងន់អាចឈានដល់ការសម្លាប់ខ្លួនថែមទៀតផង។

Kelvan Fox គិតថា ប្រសិនជាក្នុងសង្គម និងពិភពលោកមិនមានការ Bully លើបណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណិត នោះពិភពលោកមានតែស្នាមញញឹម និងភាពស្រស់បំព្រង។ ដូចនេះដើម្បីឱ្យការលើកឡើងខាងលើមានប្រសិទ្ធភាព កំលោះសង្ហារូបនេះ គិតថាវាត្រូវចាប់ផ្តើមពីយើងខ្លួនឯងជាក់ស្តែង ដូចរូបលោកជាដើម ដោយពីមុនមកក៏ធ្លាប់ត្រូវគេ bully លើ​បណ្តាញសង្គមច្រើនដូចគ្នា តែលោករឹងមាំអាចទប់ស្កាត់បញ្ហានេះបាន ដូច្នេះលោកចង់ធ្វើជាគំរូដល់អ្នកផ្សេងទៀតឱ្យធ្វើដូចជាខ្លួន កុំយកពាក្យសម្តីដែលយើងគិតថាវាអត់ប្រយោជន៍សម្រាប់ខ្លួនឯងមកទុកដាក់ក្នុងខ្លួន ហើយយើងរើសយកតែពាក្យល្អៗមកអភិវឌ្ឍន៍ខ្លួនឯង ហើយលោកក៏នឹងចែករំលែកបញ្ហាអស់នេះលើបណ្តាញសង្គមរបស់លោក តាមរយៈការនិយាយ និងការផលិតជាវីដេអូចែករំលែកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ