និស្សិតកម្ពុជាផ្នែក fashion design and business innovation មកពីសាកលវិទ្យាល័យ លីមកុកវីង ចំនួន ១៤នាក់បាន រួមគ្នាបង្កើតកម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់បែបច្នៃប្រឌិតដ៏ធំមួយ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ នៅឯទីតាំងមជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ។

កញ្ញា ចន្ធី ម៉ានីសុភនាថ គឺជានិស្សិតផ្នែក Designer មួយរូប ក្នុងចំណោម ១៤នាក់ខាងលើ បានឱ្យ AMS ដឹងថា កម្មវិធីនេះ គឺត្រូវបានរៀបចំឡើងដោយពួកគេទាំង ១៤នាក់ផ្ទាល់តែម្ដង ដោយមានសាស្ត្រាចារ្យជាអ្នកប្រឹក្សាយោបល់បន្ថែម។ ការរៀបចំឱ្យមានកម្មវិធីដ៏ពិសេសមួយនេះ គឺដូចជាការធ្វើ Assignment មួយអំឡុងពេលដែលពួកគេ កំពុងសិក្សានៅក្នុងឆ្នាំទី៤ និងអាចមានការរៀបចំ Project បែបនេះជាបន្តបន្ទាប់ទៀត។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កម្មវិធីបង្ហាញម៉ូតដែលមានឈ្មោះថា «Ignite Fourteen» នេះ នឹងមានការបង្ហាញនូវឈុតដែលនិស្សិត ១៤នាក់ខាងលើ បានច្នៃប្រឌិតឡើងតាំងពីពួកគេសិក្សានៅក្នុងឆ្នាំទី២ នៃមុខជំនាញផ្នែក Fashion Design នេះ រួមទាំងឈុតថ្មីៗដែលពួកគេបានធ្វើឡើងថ្មីៗជាច្រើនបន្ថែមទៀត។ ក្នុងនោះដែរ នឹងមាន Model ដើរបង្ហាញរហូតដល់ ៦៥នាក់ឯណោះ ក្នុងការបង្ហាញនូវឈុតពិសេសៗចំនួន 3 Collections។


credit: YNSAINT STUDIOS
យុវតី ចន្ធី ម៉ានីសុភនាថ បានឱ្យដឹងទៀតថា ទាំង ៣ Collections ដែលពួកគេយកទៅបង្ហាញនោះ គឺជាឈុតច្នៃប្រឌិតឡើងដោយបង្កប់អត្ថន័យ នៅពីក្រោយឈុតនីមួយៗ ឬ Fashion បែប Story telling។ ទាំង ៣ Collections គឺមានការផ្សារភ្ជាប់អត្ថន័យ ពីមួយ Collection ទៅមួយ Collection។ ទាំង ៣ Collections រួមមាន៖
- The crack of civilization’s R2W collection
- Shattered Regimes capsule collection
- Descent into the Cyber Abyss R2W

កម្មវិធីខាងលើនេះដែរនឹងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញឱ្យចូលរួមប្រមាណជាង ៣០០នាក់ ព្រមទាំងវត្តមាន KOL ល្បីៗមួយចំនួនផងដែរ ដោយកម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៦ល្ងាចតទៅ៕

credit: YNSAINT STUDIOS

credit: YNSAINT STUDIOS

credit: YNSAINT STUDIOS

credit: YNSAINT STUDIOS























Account
Security
Favourite Content