វិទ្យាស្ថានធំៗ ២ ចេញសៀវភៅគោល​នយោបាយថ្មីដោះស្រាយបញ្ហាទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតនៅកម្ពុជា

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥នេះ វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានចេញផ្សាយរបាយការណ៍គោលនយោបាយថ្មីមួយ ដើម្បីអំពាវនាវឱ្យមានការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងហួសកម្រិតនៅកម្ពុជា។ គោលនយោបាយនេះមានចំណងជើងថា «ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត» ឬ Developing a Policy Landscape in Cambodia to Combat Harmful Alcohol Consumption ដោយមានរៀបរាប់អំពីវិធានការទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង ការពិសាគ្រឿងស្រវឹងទាំងមិនទាន់គ្រប់អាយុ ការលើកកម្ពស់ការយល់ដឹងអំពីកម្រិតជាតិអាល់កុល (ជាតិអាល់កុលក្នុងគ្រឿងស្រវឹង) និងទប់ស្កាត់ការជួញដូរគ្រឿងស្រវឹងខុសច្បាប់។

ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន ស្រាបៀរមានអ្នកពិសារហូតដល់ទៅ ៩៦% នៃគ្រឿងស្រវឹងទូទាំងប្រទេស។ ស្របពេលដែលវិស័យគ្រឿងស្រវឹងនេះបានរួមចំណែកដល់សេដ្ឋកិច្ចយ៉ាងធំធេង ពោលគឺស្មើនឹង ១.១ ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងកំពុងកើនឡើងជាលំដាប់ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅមានការព្រួយបារម្ភអំពីផលប៉ះពាល់លើទម្លាប់ទទួលទានហួសកម្រិត ជាពិសេសការបើកបរក្នុងស្ថានភាពស្រវឹង ការពិសាច្រើនលើសលប់ និងការពិសាគ្រឿងស្រវឹងដែលខុសច្បាប់។ របាយការណ៍គោលនយោបាយនេះ បានផ្ដល់នូវអនុសាសន៍ផ្អែកលើភស្ដុតាងដើម្បីបំពេញកង្វះគោលនយោបាយ និងគាំពារសុខភាពសាធារណៈ។

បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចនៅទ្វីបអាស៊ី ដែលពុំទាន់មានកំណត់អាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ (Minimum Legal Purchasing Age) នៅឡើយទេ។ កង្វះទាំង នេះបានធ្វើឱ្យយុវជនងាយទទួលរងគ្រោះដោយសារគ្រឿងស្រវឹង។ ជាក់ស្ដែង ប្រមាណជា ២៥.៨% នៃយុវជនអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំនៅកម្ពុជា ត្រូវបានរាយការណ៍ថាមានការពិសាគ្រឿងស្រវឹងច្រើនលើសលប់ (Heavy Episodic Drinking) ធៀបនឹង ៣០.៩% នៅប្រទេសវៀតណាម និង ២១.៦% នៅប្រទេសថៃ។ បើទោះបីជាយុវជនកម្ពុជាមិនសូវទទួលទានគ្រឿងស្រវឹងញឹកញាប់ក៏ដោយ ប៉ុន្តែពាក់កណ្ដាលនៃអ្នកទទួលទានសរុបក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ នេះត្រូវបានរាយការណ៍ថាបានទទួលទានរហូតដល់ស្រវឹងខ្លាំងយ៉ាងហោចម្ដង។ ចំពោះក្រុមយុវជនអាយុដដែលនេះ អត្រាទទួលទានហួសកម្រិតរបស់មនុស្សប្រុស មានខ្ពស់ជាងមនុស្សស្រី។ របាយការណ៍នេះក៏បានជំរុញឱ្យមានការបង្កើតគោលនយោបាយថ្នាក់ជាតិស្ដីពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ (MLPA) ដែលជាទូទៅនៅលើពិភពលោកគឺ ១៨ ឆ្នាំ ដើម្បីអាចពន្យារពេលចាប់ផ្ដើមទទួលទានគ្រឿងស្រវឹងរបស់យុវជន និងកាត់បន្ថយផលប៉ះពាល់ដល់ពួកគេ ជាមួយនឹងការគាំទ្រឱ្យមានគោលនយោបាយការគ្រប់គ្រងការលក់គ្រឿងស្រវឹងផងដែរ។ មួយវិញទៀត សេចក្តីព្រាងអនុក្រឹត្យស្តីពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ ក៏កំពុងធ្វើការចែកចាយ ដើម្បីជួយជំរុញឱ្យមានកំណែទម្រង់កាន់តែឆាប់រហ័ស។

របាយការណ៍នេះផងដែរ ក៏បានបង្ហាញនូវភាពចាំបាច់ក្នុងការដាក់ចេញគោលការណ៍ថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) ដោយផ្អែកតាម «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង» ដែលជារង្វាស់រង្វាល់ជាតិអាល់កុលសុទ្ធនៅក្នុងគ្រឿងស្រវឹង ដោយមិនគិតពីប្រភេទគ្រឿងស្រវឹង ឬទំហំ។ យោងតាមទិន្នន័យស្ទង់មតិថ្នាក់ជាតិថ្មីមួយ ដែលសៀវភៅគោលនយោបាយនេះបានផ្អែកលើ បានបង្ហាញពីការភាន់ច្រឡំមួយចំនួន៖ មនុស្សជាង ៦០% គិតថាស្រាបៀរគឺជាជម្រើសគ្រឿងស្រវឹងដែលមានសុវត្ថិភាពជាង បើទោះបីជាវាត្រូវបានគេទទួលទានច្រើនបំផុតក៏ដោយ។ ដូច្នេះ ការមានគោលការណ៍ណែនាំច្បាស់លាស់អំពីស្តង់ដាកម្រិតជាត់អាល់កុលក្នុងគ្រឿងស្រវឹង នឹងជួយឱ្យមនុស្សសម្រេចចិត្តទទួលទានបានត្រឹមត្រូវ កាត់បន្ថយការទទួលច្រើនហួសកម្រិត និងកែតម្រូវការភាន់ច្រលំដែលនាំឱ្យមានការទទួលទានស្រាច្រើនហួសកម្រិត។

ត្រង់ចំណុចស្តីពីការបើកបរក្នុងស្ថានភាពស្រវឹង របាយការណ៍នេះបានរកឃើញថា ការអនុវត្តច្បាប់លើការកម្រិតជាតិអាល់កុលក្នុងឈាមពេលបើកបរនៅកម្ពុជា​ (០.៥ ក្រាមនៃជាតិអាល់កុលក្នុងមួយលីត្រឈាម) មិនបានទៀងទាត់  ជាពិសេសនៅក្នុងទីប្រជុំជន និងតំបន់ជនបទ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹងបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០០០ ដោយយុវវ័យប្រឈមហានិភ័យខ្ពស់បំផុត។ របាយការណ៍នេះអំពាវនាវឱ្យបន្ថែមការរឹតបន្តឹងការត្រួតពិនិត្យលើផ្លូវថ្នល់ ពង្រឹងយុទ្ធនាការលើកកម្ពស់ការយល់ដឹងកាន់តែច្រើន និងជំរុញវិស័យឯកជនឱ្យចូលរួមបង្ការ ដូចជាការបណ្តុះបណ្តាលបុគ្គលិក ភាពជាដៃគូក្នុងការចែករំលែកយានជំនិះ និងលើកទឹកចិត្តឱ្យមានការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។

ការជួញដូរគ្រឿងស្រវឹងខុសច្បាប់នៅតែជាក្តីបារម្ភមួយផងដែរ។ គ្រឿងស្រវឹងដែលផលិតតាមផ្ទះ និងផលិតផលរត់គេចពន្ធនៅតែមានការជួញដូរជាធម្មតា ជាពិសេសនៅតាមជនបទ។ បើគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ការលក់ដែលមិនមានការគ្រប់គ្រងច្បាស់លាស់ អាចបណ្តាលឱ្យមានហានិភ័យដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យទំនុកចិត្តរបស់សាធារណៈជនថ្លាក់ចុះ។ របាយការណ៍នេះបានស្នើឱ្យបង្កើតប្រព័ន្ធមួយដែលមានរចនាសម្ព័ន្ធលើការគ្រប់គ្រងការលក់ និងការចែកចាយគ្រឿងស្រវឹង ដើម្បីជួយដល់ការអនុវត្ត ពង្រឹងសុវត្ថិភាព និងកាត់បន្ថយការទិញគ្រឿងស្រវឹងខុសច្បាប់។

ការរកឃើញទាំងនេះ ផ្អែកលើការស្ទង់មតិថ្នាក់ជាតិកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ លើប្រជាជនកម្ពុជាចំនួន ១,៣៦៣ នាក់។ ការស្ទង់មតិនេះធ្វើឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន MM4A និងវិទ្យាស្ថានជាតិសង្គមកិច្ច ដោយបានពិនិត្យមើលលើទម្លាប់នៃការពិសាគ្រឿងស្រវឹង ឥរិយាបថអ្នកពិសា និងការយល់ឃើញជុំវិញការទទួលទានគ្រឿងស្រវឹង។

លទ្ធផលសំខាន់ៗពីការស្ទង់មតិរួមមាន៖

  • ៨៦% នៃអ្នកចូលរួមស្ទង់មតិ ទទួលទានគ្រឿងស្រវឹង ហើយ ១៣% ចាប់ផ្តើមទទួលទានមុនអាយុ ១៨ ឆ្នាំ។
  • ២៦% នៃមនុស្សពេញវ័យ លើកឡើងថាបានទទួលទានច្រើនហួសកម្រិត ក្នុងនោះ បុរសទទួលទានច្រើនជាងស្ត្រីទ្វេដង
  • ជាង ៦០% ជឿថាស្រាបៀរ «មានសុវត្ថិភាព» ជាងប្រភេទគ្រឿងស្រវឹងផ្សេងទៀត
  • ៣៧% កំពុងមានហានិភ័យមធ្យម ឬខ្ពស់ដោយសារការទទួលទានច្រើនហួសកម្រិត
  • បុរសទទួលទានជាតិអាល់កុលសុទ្ធជាមធ្យម ៥០ ក្រាមក្នុងម្ដង ដែលលើស ៥ ដងនៃកម្រិតស្តង់ដារទទួលទានទូទៅ
  • ៩៤% គាំទ្រឱ្យមានគោលការណ៍ថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) ដើម្បីលើកកម្ពស់ការពិសាក្នុងកម្រិតមធ្យម

របាយការណ៍នេះ ត្រូវបានជម្រាបទៅកាន់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងឧស្សាហកម្មគ្រឿងស្រវឹង នៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនឹងគោលនយោបាយគ្រឿងស្រវឹង (Alcohol Policy Multi-Stakeholder Dialogue) ដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ របាយការណ៍នេះអំពាវនាវឱ្យសង្គមទាំងមូល ចូលរួមដើម្បីធ្វើកំណែទម្រង់ ដែលដឹកនាំដោយរាជរដ្ឋាភិបាលប៉ុន្តែគ្រប់គ្នាក៏ត្រូវរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ពិសាដោយការទទួលខុសត្រូវ។ របាយការណ៍នេះបានសង្កត់ធ្ងន់លើតួនាទីរបស់ឧស្សាហកម្មគ្រឿងស្រវឹងក្នុងការគាំទ្រគោលនយោបាយថ្នាក់ជាតិតាមរយៈ ការធ្វើទីផ្សារប្រកបដោយការទទួលខុសត្រូវ ដោយត្រូវមានស្លាកសញ្ញាច្បាស់លាស់ និងការអប់រំដល់អ្នកទទួលទាន។ អង្គការសង្គមស៊ីវិល និងសហគមន៍ពាក់ព័ន្ធនានាក៏មានតួនាទីសំខាន់ផងដែរក្នុងការផ្លាស់ប្តូរបទដ្ឋានសង្គម ជាពិសេសការពិសាគ្រឿងស្រវឹងរបស់យុវជន និងការបើកបរក្នុងស្ថានភាពស្រវឹង តាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្សេងៗ។

ទាញយក របាយការណ៍ពេញ នៅទីនេះ៖ ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត

លោក Ed Ratcliffeនាយកប្រតិបត្តិនៃវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) បានលើកឡើងថា៖«ការរកឃើញក្នុងរបាយការណ៍នេះមានទាំងបញ្ហាប្រឈម និងឱកាសដែលកម្ពុជាកំពុងជួប្រទះ និងត្រូវដោះស្រាយលើទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត។ ចាំបាច់ត្រូវមានវិធានការច្បាស់លាស់ ដែលមានតុល្យភាព និងដែលអាចដោះស្រាយបញ្ហាទាំងនេះបាន ដូចជាការដាក់ចេញនូវគោលការណ៍ណែនាំអំពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ ក៏ដូចជាការពង្រឹងការអនុវត្តវិធានការដែលមានស្រាប់ឱ្យកាន់តែប្រសើរ។ ដូចដែលបានបង្ហាញនៅក្នុងការស្ទង់មតិថ្នាក់ជាតិរបស់យើង អ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជាក៏កំពុងស្វែងរកគោលការណ៍ណែនាំ និងវិធានការនានាដើម្បីជួយពួកគេបង្កើតទម្លាប់ទទួលទានក្នុងកម្រិតមធ្យម ដើម្បីសុខភាពល្អ។ ការអភិវឌ្ឍគោលការណ៍ជាតិស្តីពីការទទួលទានគ្រឿងស្រវឹង គឺជាការបោះជំហានមួយដ៏សំខាន់មួយដើម្បីគាំទ្រពួកគេ។ បន្ថែមពីលើយន្តការរបស់រដ្ឋាភិបាល ប្រតិបត្តិករសេដ្ឋកិច្ច ទាំងក្រុមហ៊ុនផលិត អាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច និងអ្នកលក់រាយ ក៏ដូចជាសហគមន៍ទាំងមូល ត្រូវជួយផ្សព្វផ្សាយច្បាប់ និងគោលការណ៍ណែនាំថ្មីៗដែលគ្រោងនឹងបង្កើតឡើង។ ជាមួយនឹងការបង្កើតគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ កម្ពុជាអាចធ្វើជាប្រទេសគំរូល្អមួយនៅក្នុងតំបន់សម្រាប់ការគ្រប់គ្រងគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។»

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា៖ «របាយការណ៍នេះបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់គោលនយោបាយស្ដីពីគ្រឿងស្រវឹងនៅកម្ពុជា។ ទិន្នន័យនេះបានផ្ដល់ភាពចាំបាច់លើតម្រូវការគោលការណ៍ណែនាំថ្នាក់ស្ដីពីការទទួលទានគ្រឿងស្រវឹងដែលច្បាស់លាស់ ពង្រឹងការអនុវត្ត និងរៀបចំគោលដៅលើកិច្ចខិតខំប្រឹងប្រែងអប់រំអ្នកទទួលទានដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងពីការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត។ យើងទន្ទឹងរង់ចាំមើល អ្នកបង្កើតគោលនយោបាយចាត់វិធានបន្ត ដោយផ្អែកលើអនុសាសន៍ យោងតាមភស្តុតាងជាក់ស្ដែងទាំងនេះ។ របាយការណ៍នេះក៏បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត មិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងសង្គម ផ្ដល់ផលប៉ះពាល់ដល់សុវត្ថិភាពផ្លូវថ្នល់ សុខុមាលភាពរបស់យុវជន និងផលិតភាពសេដ្ឋកិច្ចទាំងមូល៕»



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *