៨ ចំណុចគួរពិចារណាមុនជ្រើសរើសដៃគូជីវិត បើមានគ្រប់ចំណុចមានន័យថាអ្នកជួបស្នេហ៍ពិតហើយ

ការជ្រើសរើសដៃគូជីវិត គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងជីវិត ព្រោះថា​ការ​ស្រឡាញ់​គ្នាតែម្យ៉ាង ​ប្រហែល​ជា​មិន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​មួយនៅ​ស្ថិតស្ថេរ​នោះ​ទេ។ ខាងក្រោមនេះ AMS សូមណែនាំគោលការណ៍ចំនួន ៨ ដែលអាចជួយប្រិយមិត្តក្នុងការពិចារណាជ្រើសរើសដៃគូជីវិតបានត្រឹមត្រូវ។

១. មានការគិត និងគោលដៅជីវិតដូចគ្នា

មនុស្សពីរនាក់ដែលមានរសនិយម និងគោលដៅជីវិតដូចគ្នារមែងយល់ពីគ្នាងាយជាង ដូចជាពេលនិយាយអំពីគ្រួសារ សាសនា ការងារ ឬរបៀបរស់នៅជាដើម។

២. ទំនាក់ទំនងដោយបើកចំហ និងស្មោះត្រង់

ការប្រាស្រ័យទាក់ទងគ្នាគឺជាបេះដូងនៃទំនាក់ទំនង។ ដៃគូជីវិត​ល្អ​ត្រូវ​ចេះ​និយាយគ្នាដោយ​បើក​ចិត្ត និង​យល់ពី​គ្នា​ដោយ​មិន​លាក់លៀម​អ្វី​ទាំងអស់។

៣. មានការគោរពគ្នាទៅវិញទៅមក

សេចក្ដីស្នេហាពិតត្រូវមកជាមួយគ្នានឹងការគោរព ការឱ្យតម្លៃ មិនមើលងាយ មិនធ្វើបាបចិត្ត ហើយមិនព្យាយាមគ្រប់គ្រងភាគីម្ខាងទៀត។

៤. ត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហា និងឧបសគ្គជាមួយគ្នា

ជីវិត​រៀបការ​ឆ្លង​កាត់​ពេល​វេលា​ល្អ និង​ពេល​អាក្រក់។ មនុស្សត្រឹមត្រូវនឹងមិនទុកគ្នាចោលទេពេលមានបញ្ហា ប៉ុន្តែ​​នឹង​ជួយ​គ្នា​រក​ដំណោះស្រាយ។

៥. មានភាពស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក

ភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង។ បើ​គ្មាន​ការ​ទុក​ចិត្ត ​ទំនាក់​ទំនង​អាច​បែក​បាក់បាន​ដោយ​ងាយ។

៦. មានក្ដីសុខពេលបាន​នៅ​ជាមួយ​គ្នា

សាកកត់​សម្គាល់មើល​ថា​អ្នក​មាន​អារម្មណ៍​ស្រួលចិត្ត ​និងជា​ខ្លួន​ឯងឬទេ​ពេលនៅ​ជិត​គ្នា។ ដៃគូជីវិតល្អគួរតែជាមនុស្សម្នាក់ដែលធ្វើឱ្យអ្នកញញឹបាន សូម្បីនៅថ្ងៃដ៏អាក្រក់បំផុតក៏ដោយ។

៧. ផ្តល់ភាពឯកជនឱ្យគ្នា និងគោរពសិទ្ធិគ្នាទៅវិញទៅមក

ទោះបីជាគូស្នេហ៍នឹងគ្នាក៏ពិតមែន ប៉ុន្តែក៏ត្រូវមានភាពឯកជនរបស់ខ្លួនខ្លះដែរ។ យើងមិនគួររំពឹងថាអ្នកដទៃនឹងនៅជាមួយយើងគ្រប់ពេលនោះទេ។

៨. មើលឃើញតម្លៃគ្នាទៅវិញទៅមក

ដៃគូជីវិតល្អមិនត្រូវធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកគ្មានតម្លៃទេ។ គាត់គួរតែជាមនុស្សម្នាក់ដែលគាំទ្រ និងជំរុញអ្នកឱ្យក្លាយជាមនុស្សល្អជាងមុន។

ការជ្រើសរើសដៃគូជីវិតមិនមែនជាបញ្ហានៃជោគវាសនានោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​នៃ​ការ​សម្រេចចិត្ត​ដ៏​ល្អ និង​ការ​ពិចារណា​យ៉ាង​ម៉ត់ចត់ ដើម្បី​ស្វែង​រក​ដៃ​គូ​ដែល​ត្រឹម​ត្រូវ និង​អាច​ដើរ​ជា​មួយ​គ្នា​ពេញ​មួយ​ជីវិត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *