យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​តាំងពី​ជាង ១៥ ឆ្នាំ​មុន​ម្ល៉េះ។

មិន​ថា​សំឡេង រូប​សម្រស់ និង​ការ​សម្ដែង​របស់ ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ឡើយ​នៅតែ​ល្អ​ដូច​គ្រា​ដើម។ តែ​អ្វី​ដែល​កាន់តែ​ពិសេស​នា​រាត្រី​ថ្ងៃ valentine’s day នោះ កូន​ប្រុស​ពៅ​របស់​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ស្រុក​ខ្មែរ បាន​ចេញ​មក​សម្ដែង solo guitar ដ៏​អស្ចារ្យ ធ្វើឲ្យ​ការ​សម្ដែង និង​ ការ​បកស្រាយ​ចម្រៀង​មាន​ន័យ​ថែម​ទៀត។

ទាំង​តារា​ប្រុស​សំឡេង​ផ្អែម ព្រាប សុវត្ថិ និង សុគន្ធកញ្ញា មិនមែន​មានតែ​បទ​ចម្រៀង​រួម​គ្នា «លះបង់​ឲ្យ​អ្នក​ទី ៣» តែ​១​បទ​នោះ​ទេ អ្នក​ទាំង ២ មាន​បទ​ទោល​ពីរោះ​ៗ​ជាច្រើន​ទៀត។ នៅ​ក្នុង​មហា​ព្រឹត្តិការណ៍ ការ​ប្រគំតន្រ្តី Cambodia Lite My Valentine Concert ហើយ​អ្នក​គាំទ្រ​ក្មេង​ចាស់​ប្រុស​ស្រី ពិតជា​រំភើប​បាន​ស្ដាប់​បទ​បចម្រៀង​ពីរោះ​ៗ​របស់​អ្នក​ទាំង ២។

ក្រោយ​សម្ដែង​បទ​រួម​គ្នា​ចប់ កញ្ញា និង ព្រាប សុវត្ថិ ក៏​បាន​សំពះ​គ្នា​តាម​បែប​ប្រពៃណី​ខ្មែរ និង​សំណេះសំណាល​គ្នា ដោយសារ​ខាន​ជួប​គ្នា​យូរ។ គួរ​បញ្ជាក់​ថា កាល ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា នៅ​រួម​ទ្រនំ​តែមួយ បទ​ចម្រៀង​តារា​ប្រុស​ស្រី​ទាំង ២ មួយ​ណា​ក៏​ល្បី​ដែរ។ មិន​ត្រឹម​ល្បី​បទ​ចម្រៀង​ប៉ុណ្ណោះ​ទេ ស្ទីល៍​តែង​ខ្លួន​ក៏​ជា​ទី​ចាប់អារម្មណ៍​របស់​អ្នក​គាំទ្រ​ដូចគ្នា។

បើ​ទោះ​ជា​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ បាន​ផ្លាស់​ពី​ទ្រនំ​ចាស់​ក៏​ពិតមែន តែ​ទំនាក់ទំនង​សិស្សច្បង និង​សិស្ស​ប្អូន​នៅតែ​ស្និទ្ធស្នាល​គ្នា​ដដែល៕

រូបភាព៖ Preap Sovath



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *