និស្សិត Designer វ័យក្មេងកម្ពុជា ១៤រូប រួមគ្នាបង្កើត Fashion Show ដ៏ធំ មាន Model បង្ហាញជាង ៦០នាក់

និស្សិតកម្ពុជាផ្នែក fashion design and business innovation មកពីសាកលវិទ្យាល័យ លីមកុកវីង ចំនួន ១៤នាក់បាន រួមគ្នាបង្កើតកម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់បែបច្នៃប្រឌិតដ៏ធំមួយ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ នៅឯទីតាំងមជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ។

កញ្ញា ចន្ធី ម៉ានីសុភនាថ គឺជានិស្សិតផ្នែក Designer មួយរូប ក្នុងចំណោម ១៤នាក់ខាងលើ បានឱ្យ AMS ដឹងថា កម្មវិធីនេះ គឺត្រូវបានរៀបចំឡើងដោយពួកគេទាំង ១៤នាក់ផ្ទាល់តែម្ដង ដោយមានសាស្ត្រាចារ្យជាអ្នកប្រឹក្សាយោបល់បន្ថែម។ ការរៀបចំឱ្យ​មានកម្មវិធីដ៏ពិសេសមួយនេះ គឺដូចជាការធ្វើ Assignment មួយអំឡុងពេលដែលពួកគេ កំពុងសិក្សានៅក្នុងឆ្នាំទី៤ និងអាចមានការរៀបចំ Project បែបនេះជាបន្តបន្ទាប់ទៀត។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កម្មវិធីបង្ហាញម៉ូតដែលមានឈ្មោះថា «Ignite Fourteen» នេះ នឹងមានការបង្ហាញនូវឈុតដែលនិស្សិត ១៤នាក់ខាងលើ បានច្នៃប្រឌិតឡើងតាំងពីពួកគេសិក្សានៅក្នុងឆ្នាំទី២ នៃមុខជំនាញផ្នែក Fashion Design នេះ រួមទាំងឈុតថ្មីៗដែលពួកគេបានធ្វើឡើងថ្មីៗជាច្រើនបន្ថែមទៀត។ ក្នុងនោះដែរ នឹងមាន Model ដើរបង្ហាញរហូតដល់ ៦៥នាក់ឯណោះ ក្នុងការបង្ហាញនូវឈុតពិសេសៗចំនួន 3 Collections។​

credit: YNSAINT STUDIOS

យុវតី ចន្ធី ម៉ានីសុភនាថ បានឱ្យដឹងទៀតថា ទាំង ៣ Collections ដែលពួកគេយកទៅបង្ហាញនោះ គឺជាឈុតច្នៃប្រឌិតឡើងដោយបង្កប់អត្ថន័យ នៅពីក្រោយឈុតនីមួយៗ ឬ  Fashion បែប Story telling។ ទាំង ៣ Collections គឺមានការផ្សារភ្ជាប់អត្ថន័យ ពីមួយ Collection ទៅមួយ Collection។ ទាំង ៣ Collections រួមមាន៖

  1. The crack of civilization’s R2W collection
  2. Shattered Regimes capsule collection
  3. Descent into the Cyber Abyss R2W

កម្មវិធីខាងលើនេះដែរនឹងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញឱ្យចូលរួមប្រមាណជាង ៣០០នាក់ ព្រមទាំងវត្តមាន KOL ល្បីៗមួយចំនួនផងដែរ ដោយកម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៦ល្ងាចតទៅ៕

credit: YNSAINT STUDIOS

credit: YNSAINT STUDIOS

credit: YNSAINT STUDIOS

credit: YNSAINT STUDIOS


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *