សោកស្ដាយ! អ្នកនិពន្ធតុក្កតាល្បីឈ្មោះ Courage the Cowardly Dog ទទួលមរណភាពនៅវ័យ ៥៨ឆ្នាំ

David Steven Cohen អ្នកនិពន្ធរបស់ Cartoon Network និងជាប្រធានផ្នែកអ្នកនិពន្ធស្នាដៃរឿង Courage the Cowardly Dog ឬមហាជនតែងជាប់មាត់ហៅថា Stupid Dog បានទទួលមរណភាពនៅអាយុ ៥៨ឆ្នាំ ដោយសារជំងឺមហារីក។

ព័ត៌មានខាងលើនេះ បានចែករំលែកដោយមិត្តរួមការងារម្នាក់ដែលមានឈ្មោះថា Jerry Beck នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ។ ភ្ជាប់ជាមួយនឹងរូបថតរួមគ្នា លោកបានសរសេររៀបរាប់ថា៖ “R.I.P David Steven Cohen​ -ខ្ញុំទើបតែទទួលបានដំណឹងថា  មិត្តរបស់ខ្ញុំបានស្លាប់ដោយសារជំងឺមហារីក។ គាត់គឺជាអ្នកនិពន្ធ ផលិតករដ៏ជោគជ័យ ជាអ្នកស្រលាញ់គំនូរជីវចល និងមិត្តម្នាក់”។​

បន្តពីនេះ លោកក៏បានរំឭកពីស្នាដៃគំនូរជីវចលល្បីៗដែលមិត្តរូបនេះធ្លាប់ធ្វើ ដូចជារឿង ALF TALES និង COURAGE THE COWARDLY DOG ស្នាដៃរឿងភាគបែបកំប្លែង និងភាពយន្ត រួមមាន Pee-Wee’s Playhouse , Alf, BALTO និងជាច្រើនចំណងជើងទៀត សុទ្ធសឹងតែស្នាដៃដ៏ជោគជ័យក្នុងជីវិតរបស់ David Steven Cohen។

មុននឹងបញ្ចប់សំណេររបស់ខ្លួន លោក Jerry Beck ក៏បានលើកសរសើរដល់មិត្តម្នាក់នេះផងដែរថា៖ “អ្នកជាបុរសដ៏អស្ចារ្យម្នាក់។​ អ្នកជាមិត្តដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ អ្នកធ្វើបានល្អណាស់ David។ គ្មានថ្ងៃនឹងអ្នកដទៃអាចបំភ្លេចអ្នកបានឡើយ”។

សូមរំឭកពីកិច្ចការដ៏លេចធ្លោដែលធ្វើឱ្យពិភពលោកបានស្គាល់លោក David Steven Cohen ផងដែរថា លោកបានទទួលការងារជាអ្នកនិពន្ធរឿង Courage the Cowardly Dog ចាប់តាំងតែពីរដូវកាលទី១ មកម៉្លេះ មុននឹងឡើងតំណែងជាប្រធានផ្នែកនេះ នៅរដូវកាលទី២ រហូតដល់រដូវកាលទី៤។

លោក David Steven Cohen មានភាពប៉ិនប្រសប់អាចច្របាច់បញ្ចូលទាំងភាពព្រឺព្រួច​ និងសំណើចរួមគ្នា ខុសប្លែកពីគំនូរជីវចលផ្សេងៗទៀត នាំឱ្យរឿងដែលមានចំណងជើងហៅក្រៅថា Stupid Dog ក្លាយជាការចង់ចាំដ៏ល្អ និងមិនអាចបំភ្លេចពីកុមារភាព របស់អ្នកដែលកើតក្នុងជំនាន់ឆ្នាំ ២០០០ ជាច្រើនរូប ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *