នី មុនីនាថ នាំបរទេសលេងល្បែងប្រជាប្រិយខ្មែរ នៅបរិវេណប្រាសាទអង្គរវត្ត ទទួលការសរសើរព្រាត

ទិដ្ឋភាព​នៃ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ បោះ​អង្គញ់ អម​ជាមួយ​បទ​ចម្រៀង​ចូល​ឆ្នាំ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​សម្ដែង​ស្រអែម​ស្រស់ នី ​មុនី​នាថ និងតារាចម្រៀង ខេមរៈ សិរីមន្ត ព្រម​ជាមួយ​ជន​បរទេស​ប្រុស-ស្រី​ ជា​ច្រើន​រូប​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​។

វីដេអូ​ដែល​ទទួល​បាន​ការ​សរសើរ​ព្រោង​ព្រាត​ពី​សំណាក់​​អ្នក​លេង​នៅ​បណ្ដាញ​សង្គម​ហ្វេសបុក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​អាខោន​ផ្លូវ​ការ​របស់​តារា​សម្ដែង​ស្រី នី ​មុនី​នាថ កាល​ពី​ម្សិល​មិញ​នេះ។ ដោយ​ឡែក វីដេអូ​ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​មួយ​នេះ​បាន​បង្ហាញ​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ បោះ​អង្គញ់ នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង តារា​សម្ដែង ព្រម​ជាមួយ​ជន​បរទេស​ប្រុស-ស្រី ជា​ច្រើន​រូប​ចូលរួម​លេង​ជាមួយ​ផង​ដែរ។

ពិត​ណាស់ ល្បែង​ប្រជាប្រិយ បោះ​អង្គញ់ ជា​ល្បែង​កម្សាន្ត​មួយ​ដែល​ប្រជាជន​ខ្មែរ​តែង​តែ​និយម​លេង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​ហើយ​ការ​បង្កើត​ទិដ្ឋភាព​ដ៏​សប្បាយ​រីករាយ​​បែប​ប្រពៃណី​ខ្មែរ​បែប​នេះ​ហាក់​បាន​ដាស់​អារម្មណ៍​អ្នក​ដែល​បាន​ឃើញ​ឱ្យ​នឹក​ដល់​អតីតកាល​នា​ពេល​កន្លង​ជាមួយ​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយនេះ។ មួយ​ទៀត ការ​បង្កើត​ឱ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយភាព​នៅ​លើ​ទឹក​ដី​អច្ឆរិយ​អង្គរ​និង​បង្ហោះ​ចែក​រំលែក​បែប​នេះគឺបាន​ឆ្លុះ​បញ្ចាំង​វប្បធម៌​ដ៏​ល្អ​ល្អះ​របស់​កម្ពុជា​ ណាមួយ​បាន​នាំ​ជន​បរទេស​លេង​កម្សាន្ត​បែប​នេះ​​ហាក់​បាន​ចែក​រំលែក​ឱ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​បាន​តែ​ច្បាស់​បន្ថែម​ទៀត។

តាម​រយៈ​វីដេអូ​នេះ​ដែរ មហាជន​បាន​ចូល​ខមិន​និង​ចែក​រំលែក​ព្រោង​ព្រាត​ព្រម​ទាំង​បាន​កោត​សរសើរ​ចំពោះ​តារា​សម្ដែង​ខាង​លើ​ដែល​បង្កើត​ទស្សនីយភាពក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ មិន​តែ​ប៉ុណ្ណោះ​ថែម​បាន​នាំ​ជន​បរទេស​ឱ្យ​បាន​ស្គាល់​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ទៀត​ផង៕​​​

លីងសម្រាប់ទស្សនា វីដេអូ ៖ https://www.facebook.com/NyMonyneathOfficial/videos/627428503471614



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ



Leave a Reply

Your email address will not be published.Required fields are marked *