ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

កាល​ពី​ថ្ងៃ​ ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រះ​ចៅ​អធិការ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដើម្បី​ដង្ហោយ​ហៅ​រក​ជំនួយ​ជួយ​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​ឆាប​ឆេះ​ព្រៃ​ក្នុង​ទី​អារាម គិរីសន្តារាម ក្នុង​ស្រុក ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គ្រាន់​បាន​ឃើញ​ការ​បង្ហោះ​នេះ​ភ្លាម អ្នក​ផលិត​មាតិកា​រូប​សង្ហា ហេង វិសាល បាន​សួរ​នាំ​ពី​ទីតាំង​អារាម​ដែល​កំពុង​រង​គ្រោះ ព្រម​ទាំង​ស៊ែរ​លើ​បណ្ដាញ​សង្គម​ និង​សុំ​ឱ្យ​មាន​ការ​អន្តរាគមន៍​បន្ទាន់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ពោធិ៍សាត់​។ ដោយ​ឡែក ក្រោយ​ការបញ្ជូនដំណឹង និងទទួលបានការ​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​ភ្លើង​ដែល​ឆាប​ឆេះ និង​គ្រប់​គ្រង​បាន ១០០ ភាគរយ​ហើយ​នោះ លោក ហេង វិសាល ក៏បាន​ចូលរួម​ជា​បច្ច័យ​ ៥០០ ដុល្លារ​ទៅ​កាន់​អារាម​ខាង​លើ ដើម្បីជួសជុលការខូចខាតនានាមានដូចជាប្រពន្ធ័ទឹកដែលរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះ​ផង​ដែរ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​សំណាក់​ព្រះ​ចៅ​អធិការ​វត្ត គិរីសន្តារាម ភ្លើង​ដែល​ឆាប​ឆេះ​ព្រៃ​ក្នុង​អារាម​ខាង​លើ​បាន​បង្ក​ការ​ខូច​ខាត​ដល់​ប្រព័ន្ធ​ទឹក​ប្រើប្រាស់ ​ប៉ុន្តែ​ពុំ​មាន​មនុស្ស​រង​របួស​នោះ​ឡើយ៕

រូបភាព ៖ Heng Visal & វិរិយមង្គលោ សល់ពុត វត្តគិរីសន្តារាម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *