អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួបកំណើតរបស់លោក។ តារា K-pop រូបនេះបានកើតនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៩៤។

«ខ្ញុំបន្តបរិច្ចាគដើម្បីជាវិធីសាស្ត្រក្នុងការសងគុណដល់ Army ដែលតែងតែផ្តល់ការគាំទ្រយ៉ាងច្រើនដល់ខ្ញុំ» J-Hope បាននិយាយ។ «ខ្ញុំមាន​ក្តីសោមនស្សរីករាយដែលបានធ្វើការបរិច្ចាគដ៏មានអត្ថន័យមួយទៀតនៅថ្ងៃខួបកំណើតរបស់ខ្ញុំនៅឆ្នាំនេះ ដូចអ្វីដែលខ្ញុំបានធ្វើកាលពីឆ្នាំមុនដែរ។ ខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាកុមារគ្រប់គ្នាអាចយកឈ្នះលើការឈឺចាប់របស់ពួកគេ និងសម្រេចបានក្តីសុបិនដ៏ភ្លឺស្វាង»។

នៅថ្ងៃដដែលនេះដែរ អង្គការសុខុមាលភាពកុមារ ‘Child Fund’ បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន (ប្រហែល ៧០០០០ ដុល្លារ) ដើម្បីគាំទ្រដល់ក្តីសុបិនរបស់សិស្សានុសិស្សនៅអតីតសាលារៀនរបស់លោក។

ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២៣ J-Hope បានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុនៅសាលាដែលខ្លួនធ្លាប់រៀន គឺវិទ្យាល័យអន្តរជាតិ Gwangju ក៏ដូចជានៅវិទ្យាល័យពាណិជ្ជកម្ម Jeonnam Girl នៅក្នុងតំបន់នោះផងដែរ ដើម្បីជួយឱ្យពួកគេអាចបន្តគោលដៅសិក្សាបាន។

តាមរយៈការបរិច្ចាគចុងក្រោយនេះ Child Fund មានគម្រោងជ្រើសរើសសិស្សដែលខ្វះខាតពីសាលាទាំងពីរ ហើយផ្តល់ការគាំទ្រអាហារូបករណ៍ដល់ពួកគេ។

តាមរយៈការបរិច្ចាគនេះ J-Hope ក៏បានក្លាយជាសមាជិកទី ១៤ នៃ ‘Green Noble Trinity Club’ ដែលជាក្រុមម្ចាស់ជំនួយខ្ពស់បំផុត (Ultra high value donors) សម្រាប់អង្គការ Child Fund ដែលបានទឹកប្រាក់បរិច្ចាគសរុបលើសពី ១ ពាន់លានវ៉ុន។

លោក Hwang Young Ki ប្រធានអង្គការ Child Fund បានថ្លែងថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ J-Hope ដែលបានចែករំលែកក្តីស្រឡាញ់ដល់កុមារដែលងាយរងគ្រោះ រួមទាំងសិស្សានុសិស្សនៅសាលាចាស់របស់លោកជារៀងរាល់ឆ្នាំនៅថ្ងៃខួបកំណើតរបស់លោក។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានាថាទឹកចិត្តរបស់ម្ចាស់ជំនួយរបស់យើង នាំទៅរកអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *