មិនប្រាប់ ស្មើនឹងមិនស្រឡាញ់? តើត្រូវធ្វើបែបណា នៅពេលដែលមានរឿងត្រូវលាក់បាំងពីដៃគូ?

នៅពេលនិយាយពី “ជីវិតគូ”​ ភាពស្មោះត្រង់ប្រហែលជារឿងមួយដែលភាគីទាំងសងខាងចង់បាន ព្រោះភាពស្មោះត្រង់នេះហើយដែលជួយឱ្យទំនាក់ទំនងរឹងមាំ និងបង្ហាញឱ្យឃើញថា ភាគីម្ខាងៗស្គាល់គ្នាបានច្បាស់កម្រិតណា ដើម្បីអាចទទួលយកនូវអ្វីដែលជាចរិតពិតរបស់ដៃគូ មិនថាល្អ ឬអាក្រក់។

ការបង្ហាញពីអត្តចរិតពីត រឿងដែលចូលចិត្ត និងមិនចូលចិត្ត គឺជាអ្វីដែលសំខាន់បំផុតក្នុងទំនាក់ទំនង ដើម្បីឱ្យភាគីទាំងពីរអាចសម្របខ្លួនជាមួយគ្នាបានតាំងពីដំបូង។ បើទៅមុខមិនរួច ក៏គ្រាន់តែលាគ្នាដើម្បីកុំឱ្យខាតពេលទាំងសងខាង។

យ៉ាងណាមិញ ជីវិតមនុស្សគឺស្មុគស្មាញជាងនេះ។ ជួនកាល យើងក៏ចង់រក្សារឿងរ៉ាវពីអតីតកាលសម្រាប់ខ្លួនឯងខ្លះដែរ ព្រោះមិនចង់ឱ្យម្ខាងទៀតមកដឹងឮហើយត្រូវពិបាកចិត្ត។ រឿងខ្លះ ក្រៅពីមិនជួយឱ្យអ្វីៗល្អប្រសើរជាងមុនហើយ វាថែមទាំងអាចបន្សល់ទុកនូវស្នាមរបួសក្នុងទំនាក់ទំនងទៀតផង។

នៅពេលដែលសេចក្តីស្រឡាញ់ត្រូវការទំនុកចិត្ត តើយើងគួរធ្វើដូចម្តេចចំពោះ “ការពិត” មួយចំនួនដែលអាចប៉ះពាល់ដល់ទំនាក់ទំនង? ប្រសិនបើមិននិយាយចេញទៅ តើមានន័យថាយើងមិនស្មោះត្រង់មែនទេ? ហើយនៅពេលដែលត្រូវនិយាយអ្វីដែលយើងចង់លាក់ទុក តើយើងគួរធ្វើដូចម្តេចដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ដៃគូ?

“មិនប្រាប់” មិនមែនមានន័យថា “មិនស្រឡាញ់”

ការសារភាពរឿងដែលម្ខាងទៀតមិនដែលដឹង បើមើលមួយភ្លែត វាហាក់ដូចជាការបង្ហាញភាពស្មោះត្រង់ថា យើងគ្មានអ្វីលាក់បាំង។ ប៉ុន្តែពេលខ្លះ ការប្រាប់គ្រប់យ៉ាង ក៏អាចធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍មិនល្អ ដែលត្រូវដឹងឮរឿងទាំងនោះដែរ។

ទោះជាយ៉ាងណាក៏ដោយ ការរក្សារឿងខ្លះទុកសម្រាប់ខ្លួនឯង មិនមែនមានន័យថាយើងកំពុង “មិនស្មោះត្រង់” គ្រប់ពេលនោះទេ។ Jonathan Bennett អ្នកជំនាញខាងទំនាក់ទំនងបានលើកឡើងថា ប្រសិនបើការប្រាប់រឿងខ្លះមិនបានផ្តល់ប្រយោជន៍អ្វី ឬធ្វើឱ្យម្ខាងទៀតមានអារម្មណ៍មិនល្អ ការរក្សារឿងនោះទុកក្នុងចិត្តប្រហែលជាជម្រើសល្អជាង ព្រោះវាអាចជួយបង្ការពីបញ្ហារកាំរកូសក្នុងទំនាក់ទំនង។  

រឿងខ្លះ ទោះនិយាយហើយមានបញ្ហា ក៏ត្រូវតែប្រាប់

ក្នុងទំនាក់ទំនងបែប Healthy Relationship​ ការមានរឿងផ្ទាល់ខ្លួន គឺជារឿងធម្មតាដែលកើតឡើងផ្អែកលើទំនុកចិត្ត។ ផ្ទុយទៅវិញ បើទំនាក់ទំនងណាមានអាថ៌កំបាំង ឬមានរឿងដែលត្រូវលាក់បាំងច្រើនជ្រុលពេក រហូតសាមីខ្លួនក៏មានអារម្មណ៍មិនស្រណុកចិត្ត នោះគឺជាសញ្ញានៃ Toxic Relationship។

ប្រសិនបើមិនប្រាកដថា រឿងដែលលាក់ទុកទាំងនោះនឹងប៉ះពាល់ដល់ទំនាក់ទំនងឬអត់ សូមសាកល្បងសួរខ្លួនឯងថា តើរឿងនេះប៉ះពាល់ដល់ទំនាក់ទំនងទេ? តើវាជារឿងដែលខុសពីអ្វីដែលធ្លាប់ព្រមព្រៀងជាមួយនឹងដៃគូទេ? តើការមិនប្រាប់រឿងនេះហើយ នឹងធ្វើឱ្យដៃគូបាត់បង់ទំនុកចិត្តដែរទេ?

បើចម្លើយ ស្របនឹងសំណួរនេះទាំងអស់ វាប្រហែលជាដល់ពេលដែលអ្នកត្រូវប្រាប់រឿងទាំងនេះហើយ។ គេហទំព័រ Verywell Mind បានណែនាំវិធីសាស្រ្តក្នុងការនិយាយទៅកាន់ដៃគូ ដោយមានដំណាក់កាលដូចខាងក្រោម៖

  • ត្រៀមខ្លួនឱ្យរួចរាល់៖ អ្នកត្រូវទទួលស្គាល់ថាការនិយាយរឿងនេះអាចធ្វើឱ្យម្ខាងទៀតស្ត្រេស ឈឺចាប់ ឬខឹង។ ដូច្នេះ អ្នកត្រៀមខ្លួនទប់ទល់នឹងអ្វីដែលនឹងកើតឡើង។
  • ជ្រើសរើសពេលវេលាសមស្រប៖ ពេលជិតចូលគេង ពេលដែលម្នាក់ទៀតកំពុងហត់ ឬទើបតែជួបរឿងស្ត្រេស មិនមែនជាពេលល្អសម្រាប់និយាយរឿងបែបនេះទេ។ អ្នកគួរនិយាយរឿងទាំងនោះ ពេលដៃគូមានអារម្មណ៍ល្អ និងមានពេលគ្រប់គ្រាន់សម្រាប់ស្ដាប់អ្នក។
  • កុំរកលេសដោះសា៖ អ្នកគួរពន្យល់ពីហេតុផលដោយស្មោះត្រង់ថាមានអ្វីកើតឡើង ហើយកុំរកលេសដើម្បីការពារទង្វើរបស់ខ្លួនឯង។ ការនិយាយត្រង់ៗ គឺជាផ្លូវតែមួយគត់ដើម្បីទាញយកទំនុកចិត្តត្រឡប់មកវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *