Jungwon ក្រុម ENHYPEN និង I.N ក្រុម Stray Kids បរិច្ចាគម្នាក់ ១០០ លានវ៉ុនជួយយុវជន និងអ្នកជំងឺមហារីក ក្នុងថ្ងៃខួបកំណើតខ្លួន

ដើម្បីអបអរសាទរខួបកំណើតនៅថ្ងៃទី ៩ ខែកុម្ភៈ Jungwon ក្រុម ENHYPEN បានសន្យាផ្តល់ប្រាក់បរិច្ចាគសរុបចំនួន ១០០ លានវ៉ុន (ប្រហែល ៦៨ ៥៩២ ដុល្លារ) និងបានចូលជាសមាជិកផ្លូវការនៃ “Honor Society” ដែលជាកម្មវិធីសម្រាប់ម្ចាស់ជំនួយបុគ្គលដែលបានបរិច្ចាគថវិកាក្នុងចំនួនខ្ពស់របស់អង្គការ Community Chest of Korea។

សិល្បករវ័យ ២២ឆ្នាំរូបនេះបាននិយាយថា ការបរិច្ចាគនេះគឺជាវិធីសាស្ត្ររបស់លោកក្នុងការសងគុណដល់សង្គម ដើម្បីបង្ហាញការកោតសរសើរចំពោះសេចក្តីស្រឡាញ់ដ៏លើសលប់ដែលលោកទទួលបានពីអ្នកគាំទ្រជាច្រើនឆ្នាំមកនេះ។ លោកក៏បានសម្តែងចេតនាចង់បន្តការបរិច្ចាគជាប្រចាំជារៀងរាល់ឆ្នាំផងដែរ។

ថវិកាបរិច្ចាគនឹងត្រូវបែងចែកជាដំណាក់កាលៗ ដោយក្នុងមួយឆ្នាំៗចំនួន ២០ លានវ៉ុន (ប្រហែល ១៣ ៧២២ ដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំ។ ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់កុមារ និងយុវជនដែលជួបការលំបាក ព្រមទាំងគំនិតផ្តួចផ្តើមសុខុមាលភាពទូទៅផ្សេងទៀត។

Jungwon បាននិយាយថា៖ «ក្នុងនាមជាសិល្បករ K-pop ដែលទទួលបានសេចក្តីស្រឡាញ់យ៉ាងច្រើន ខ្ញុំតែងតែជឿជាក់ថា ការយកចិត្តទុកដាក់ និងការគាំទ្រដែលខ្ញុំទទួលបាន មិនគួរត្រូវបានមើលរំលងឡើយ»។

លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះអាចជាប្រភពនៃការលើកទឹកចិត្ត និងភាពក្លាហានសម្រាប់កុមារដែលមិនអាចទទួលបានសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដោយសារតែឧបសគ្គក្នុងជីវភាពរបស់ពួកគេ»។

ទន្ទឹមនេះដែរ I.N សមាជិកក្រុម Stray Kids ក៏បានប្រារព្ធខួបកំណើតដ៏មានអត្ថន័យដោយការធ្វើអំពើសប្បុរសធម៌ដែរ ដោយលោកបានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ដូចគ្នាដើម្បីឧបត្ថម្ភដល់អ្នកជំងឺដែលខ្វះខាត។

ផលិតកម្ម JYP Entertainment បានឱ្យដឹងថា I.N បានប្រារព្ធខួបកំណើតអាយុ ២៥ ឆ្នាំរបស់លោកនៅថ្ងៃទី ៨ តាមរយៈការប្រគល់ប្រាក់បរិច្ចាគទៅឱ្យមជ្ឈមណ្ឌលមហារីកជាតិ។

ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទូទាត់ថ្លៃព្យាបាលសម្រាប់អ្នកជំងឺមហារីកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាមូលនិធិសម្រាប់កម្មវិធីព្យាបាលចិត្តសាស្ត្រសម្រាប់អ្នកជំងឺមហារីកកុមារ និងយុវវ័យ។

I.N បាននិយាយថា៖ «ខ្ញុំចង់ចែករំលែកសេចក្តីស្រឡាញ់ដែលខ្ញុំទទួលបានពីអ្នកគាំទ្រ ហើយសង្ឃឹមថា ទោះបីជាត្រឹមតែមួយថ្ងៃក៏ដោយ វានឹងអាចមានអារម្មណ៍កក់ក្តៅបន្តិចសម្រាប់អ្នកដែលកំពុងឆ្លងកាត់រយៈពេលព្យាបាលដ៏យូរ»។

គួរបញ្ជាក់ថា I.N តែងតែបន្តកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់ខ្លួនជាបន្តបន្ទាប់ ដោយនៅឆ្នាំ ២០២៤ លោកត្រូវបានតែងតាំងជាសមាជិកក្មេងជាងគេបំផុតក្នុងវ័យ ២៣ ឆ្នាំ នៃក្រុមម្ចាស់ជំនួយកម្រិតខ្ពស់របស់ ChildFund Korea ដែលមានឈ្មោះថា Green Noble Club។

ក្នុងខួបកំណើតខ្លួនកាលពីឆ្នាំមុន លោកក៏បានបរិច្ចាគថវិកា ១០០ លានវ៉ុនដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung ហើយធ្លាប់បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញបន្ទាប់ពីមានភ្លើងឆេះព្រៃនៅខេត្ត Gyeongsang ខាងត្បូង និងខេត្ត Gyeongsang ខាងជើង ក៏ដូចជាភ្លើងឆេះដ៏ធំនៅហុងកុងផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។



Leave a Reply

Your email address will not be published.Required fields are marked *