អាហារទាំង ៥ សម្បូរវីតាមីនដែល​ជួយដល់ខួរក្បាល សាច់ដុំ និងបេះដូង

វីតាមីន B1 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធសរសៃប្រសាទ និងដំណើរការនៃប្រព័ន្ធបេះដូង។ ចំពោះវីតាមីននេះរាងកាយមិនអាចផលិតដោយខ្លួនឯងបាននោះទេ ពោលគឺរាងកាយនឹងទទួលវីតាមីន B1 នេះបានតែតាមរយៈអាហារតែប៉ុណ្ណោះ។ ប្រសិនបើរាងកាយខ្វះវីតាមីន B1 នឹងមានផលប៉ះពាល់ដូចជាស្ពឹកដៃជើង មានចលនាខុសប្រក្រតី ឬក្លាយជាពិការជាដើម។ ក្រៅពីការញ៉ាំថ្នាំវីតាមីនហើយ អាហារទាំង ៦ ខាងក្រោមនេះក៏ជាប្រភពនៃវីតាមីន B1 ដែរ៖

១. សាច់ជ្រូក

សម្រាប់អ្នកចូលចិត្តញ៉ាំសាច់ជ្រូក គ្រូពេទ្យជំនាញបានបង្ហាញយើងអាចទទួលទានសាច់ជ្រូកគ្មានខ្លាញ់ចំនួន ១០០ ក្រាមក្នុងមួយថ្ងៃបានដោយសារវាមានផ្ទុកនូវវីតាមីន B1 ដល់ទៅ​ ៥៦%។ ក្រៅពីវីតាមីន B1 ហើយសាច់ជ្រូកក៏ជាប្រភពនៃវីតាមីន B ផ្សេងៗទៀតដែរ។

២. ត្រីសាលម៉ុន

នៅក្នុងត្រីសាលម៉ុន ១០០ ក្រាមមានវីតាមីន B1 ចំនួន ២៨% ហើយវាក៏ត្រូវបានគេណែនាំឱ្យញ៉ាំវាប្រចាំថ្ងៃផងដែរ។ បន្ថែមពីលើវីតាមីន B1 ត្រីសាលម៉ុនក៏មានប្រូតេអ៊ីន វីតាមីន D និងអាស៊ីតអូមេហ្គា ៣ ដែលជាជំនួយដល់មុខងារខួរក្បាល ក៏ដូចជាបេះដូងផងដែរ។

៣. គ្រាប់ផ្កាឈូករ័ត្ន

ក្នុងគ្រាប់ផ្កាឈូករ័ត្នចំនួនប្រហែល ២៨ ក្រាមមានផ្ទុកនូវបរិមាណវីតាមីន B1 ៣៥%។ ក្រៅពីនេះ គ្រាប់ផ្កាឈូករ័ត្នក៏ជាប្រភពនៃវីតាមីន E ទង់ដែង ម៉ង់ហ្គាណេស សេលេញ៉ូម និងវីតាមីន B-complex ផងដែរដែលវាមានប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយ។

៤. សណ្ដែកខ្មៅ

ក្នុងសណ្ដែកខ្មៅមួយពែងមានចំនួនបរិមាណវីតាមីន B1 ដូចគ្នានឹងគ្រាប់ផ្កាឈូករ័ត្នដែរ។ ក្រៅពីនេះវាក៏មានផ្ទុកនូវប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើនទៀតដែលអាចជួយកាត់បន្ថយសម្ពាធឈាម ធ្វើឱ្យឆ្អឺងរឺងមាំ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមផងដែរ។

៥. សណ្ដែកខៀវ

ក្នុងសណ្ដែកខៀវ ១០០ ក្រាមមានវីតាមីន B1 ២២% ហើយវាក៏ជាប្រភពនៃវីតាមីន C វីតាមីន E ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយមនុស្សបានយ៉ាងល្អ។ ក្រៅពីនេះ វាក៏មានផ្ទុកនូវវីតាមីនA វីតាមីន B ផ្សេងទៀត និង coumestrol ដែលជួយកាត់បន្ថយការរលាក និងហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃជាច្រើនដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺរលាកសន្លាក់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន