គួរ​តែ​ដឹង! រឿង ៤យ៉ាង​ដែល​​មិន​គួរ​ធ្វើ​ពេល​ក្រពះ​ទទេ

ការ​មិន​ញុំា​អាហារ​ពេល​ព្រឹក​អាច​ជា​រឿង​សាមញ្ញ​ ឬ​ទម្លាប់​ទៅ​ហើយ​សម្រាប់​មនុស្ស​ចំនួន​ដោយ​សារ​តែ​ប្រញាប់​ទៅ​ធ្វើ​ការ​ រៀន​ ឬ​កិច្ចការ​របស់​ខ្លួន​ជា​ដើម។ អ្នក​ប្រហែល​ជា​គិត​ថា​វា​មិន​ជា​បញ្ហា​អ្វី​ឡើយ​ ហើយ​នៅ​ពេល​ដែល​ឃ្លាន​ហើយ​ផឹក​ ឬ​ញុំា​អ្វី​ក៏​បាន​។ ប៉ុន្តែ​វា​មិន​មែន​ចេះ​តែ​មិន​មាន​បញ្ហា​ដូច​ការ​គិត​នោះ​ទេ ជាពិសេសគឺនៅពេលក្រពះទទេ។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង ៤យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ក្រពះ​ទទេ។

ផឹក​កាហ្វេ

កាហ្វេ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព និង​ជួយដល់​ការងារ​បានជាច្រើន ប៉ុន្តែ​ការ​ផឹក​កាហ្វេ​ខណៈ​ពេល​ដែល​ក្រពះ​ទទេ​អាច​ប៉ះពាល់​សុខភាព​អ្នក​ទៅ​វិញ​។ ការ​ផឹក​កាហ្វេ​ពេល​ក្រពះ​ទទេ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ច្រាល​ជាតិ​អាស៊ីដ ដូច្នេះ​ហើយ​ដើម្បី​អត្ថប្រយោជន៍​ក្លាយ​ទៅ​ជា​ផល​ប៉ះពាល់​គួរ​ចៀស​វាង​ផឹក​មុន​ពេល​ញុំ​អាហារ។

ទំពា​ស្ករ​កៅស៊ូ

ការ​ទំពា​ស្ករ​កៅស៊ូ​នៅ​ពេល​ក្រពះ​ទទេ​មាន​ឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បំផុត។ វាថែមទាំង​អាច​នាំអ្នក​ទៅ​រក​ជំងឺ​រលាក​ក្រពះ​ថែម​ទៀត​ផង​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ការ​សិក្សា​ស្រាវ​ជ្រាវមួយ​ក៏​បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ទំពា​ស្ករ​កៅស៊ូ​មានទំនោរចូលចិត្តអាហារ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ជាង​ក្រុម​មនុស្ស​ដែល​មិន​ទំពា។

លេប​ថ្នាំ

មាន​ថ្នាំ​មួយ​ចំនួន​ដែល​អាច​លេប​មុន​ពេល​អាហារបាន តែ​ភាគ​ច្រើន​គឺ​ចាំ​បាច់​ត្រូវ​តែ​លេប​បន្ទាប់​ពី​ញុំា​អាហារ​រួច​។ ការ​លេប​ថ្នាំ​ពេល​ក្រពះ​ទទេ​ធ្វើ​ប្រសិទ្ធភាព​ថ្នាំ​ថយ​ចុះ ជួបបញ្ហា​ក្រពះ និង​រលាក​ក្រពះ​។

ផឹក​ទឹក​ផ្លែ​ឈើស្រស់

ក្រពះ​របស់​អ្នក​នឹង​ជួប​បញ្ហា​នៃដំណើរ​ការ​អាស៊ីដ និង​​ Fiber ប្រសិន​បើ​ទឹក​ផ្លែ​ឈើ​បាន​ចូល​ទៅ​ដល់​ក្រពះ​របស់​អ្នក​មុន​គេ។ មិន​ខុស​ពី​បញ្ហា​ខាង​លើ​ប៉ុន្មាន​ការ​ផឹក​ទឹក​ផ្លែ​ឈើ​ពេល​ក្រពះ​ទទេ​ អ្នក​នឹង​ជួប​បញ្ហា​រលាក​ក្រពះ​មិន​ខាន​។ ដូច្នេះ​ហើយ​នៅ​ពេល​ក្រោក​ពី​គេង ឬ​ក្រពះ​ទទេ​ដាច់​ខាត​កុំ​ធ្វើ​រឿង​ទាំង​អស់​នេះ​បើ​មិន​ចង់​ឲ្យ​សុខភាព​របស់​អ្នក​មាន​បញ្ហា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ