មិនទាន់ចេញប្រកួតផង អែម គុនថង ជាប់ Top 20 Miss Global 2022 បាត់

កញ្ញា អែម គុនថង លំដាប់រងទីពីរនៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ 2021 ទើបត្រូវស្ថាប័ន Miss Grand Cambodia ដែលជាអ្នកទិញសិទ្ធកម្មវិធី Miss Global Cambodia 2022 ត្រូវជ្រើសរើសឱ្យក្លាយជា Miss Global Cambodia 2022 ទៅចូលរួមប្រកួតកម្មវិធី Miss Global 2022 នៅចុងខែឧសភានេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅ​មុន​ពេល​ប្រកួត អ្នក​រៀបចំ​កម្មវិធី Miss Global 2022 បាន​បើក​ឱ្យ​មាន​ការ​បោះឆ្នោត​គាំទ្រ​ដល់​បេក្ខនារី​ដែល​ខ្លួន​ស្រលាញ់ ហើយ​ក្នុង​នោះ​ក៏​មាន​ស្រី​ស្រស់​សម្បុរ​ស្រអែម អែម គុនថង ជា​បេក្ខភាព​តំណាង​ឱ្យ​កម្ពុជា​ផង​​ដែរ។ កាន់តែ​អស្ចារ្យ​ជាង​នេះ គិត​ត្រឹម​សប្ដាហ៍​ទី​២​នៃ​បើក​ឱ្យ​មាន​ការ​បោះឆ្នោត បេក្ខភាព Miss Global Cambodia 2022 កម្ពុជា បាន​ចូល​ទៅ​ដល់ Top 20 WildCards ទៅ​ហើយ​ក្នុង​ចំណោម​ប្រទេស​ ៧៣ ដែល​នឹង​ត្រូវ​ចូល​ប្រកួត ដែល​នេះ​ជា​សញ្ញា​ល្អ​សម្រាប់ គុនថង ដែល​អាច​មាន​លទ្ធភាព​ឆ្ពោះ​ទៅ​កាន់ Top 10 ចុង​ក្រោយ​នៃ​កម្មវិធី Miss Global 2022 វគ្គ​ផ្តាច់ព្រ័ត (Final Show)។ នេះ​យោង​តាម​ការ​បង្ហោះ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ Miss Global Cambodia Official កាលពីថ្ងៃទី២៥ ខែ​ឧសភា។

តាម​ការ​បញ្ជាក់​ខាងលើ ការបោះឆ្នោត​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ ២០២២ ខាង​មុខ​នេះ វេលា​ម៉ោង១២យប់។ ការ​កំណត់​ម៉ោង​បញ្ចប់​ការ Voteនេះ គឺ​មិនមែន​សម្រាប់​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ជា​គោលការណ៍​ដែល​ស្ថាប័ន Miss Global តម្រូវ​ឱ្យ ប្រទេស​ទាំង ៧៣ អនុវត្ត​ដូចគ្នា​ទាំងអស់។

កុំ​ភ្លេច​បន្ត​ជួយ Vote រហូត​ដល់ អែម គុនថង ដើម្បី​ឱ្យ​កញ្ញា​អាច​ចូល​ទៅ​ដល់ Top ១០ នៃ​កម្មវិធី Miss Global 2022 វគ្គ​ផ្តាច់ព្រ័ត។ សម្រាប់​អ្នក​មាន​បំណង​ចង់​ចូលរួម Vote អាច​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ https://missglobal.com/vote/?choicely=it74IDA

សូម​ជម្រាប​ថា បន្ទាប់ពី​ត្រូវ​ស្ថាប័ន​ប្រកាស​​រឿង​នេះ​ភ្លាម បវរកញ្ញា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ បាន​ប្រាប់​ឱ្យ AMS ដឹង​ថា នាង​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ទទួល​បាន​តំណែង​នេះ ព្រោះ​ប្រជាជន​កម្ពុជា​យើង​ស្គាល់​កម្មវិធី​នេះ​ច្រើន ហើយ​គ្រប់​ពេល​បេក្ខភាព​កម្ពុជា​ចូល​រួម​ប្រកួត​កម្មវិធី​នេះ​តែង​ទទួល​ជោគជ័យ និង​ចូល​ដល់​វគ្គ Top ជានិច្ច។ សម្រាប់​កញ្ញា​​គឺ​មាន​សង្ឃឹម​ច្រើន​លើ​ការ​ប្រកួត​នេះ ដោយសារ​តែ​ធ្លាប់​មាន​បទពិសោធន៍​​ស្រាប់ មួយ​​វិញ​ទៀត ម្ចាស់​​កម្មវិធី​នេះ​ក៏​ហាក់​ស្រលាញ់ និង​ចូលចិត្ត​ប្រទេស​កម្ពុជា​ខ្លាំង។ រី​ឯ​ការ​ត្រៀម​ខ្លួន​វិញ គឺ​បាន​ត្រៀម​ជា​ស្រេច​ហើយ ទាំង​ឈុត​តំណាង​ជាតិ ឈុត​រាត្រីសមោសរ និង​ឈុត​សម្រាប់​ប្រើ​ផ្សេង​ៗ​ជា​ដើម។ 

សម្រាប់​មតិ​តស៊ូ​ដែល​រូប​នាង​នឹង​យក​​ទៅ​បង្ហាញ​លើ​វេទិកា​នោះ​គឺ «ការ​លុប​បំបាត់​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​កុមារ និង​ការ​រើសអើង​ពណ៌​សម្បុរ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន