តើ​ជា​ការ​ពិត​ទេ​ ថា​ការ​ហាត់​ប្រាណ​​លើក​សាច់​ដុំ​យូរ​ៗទៅ​ធ្វើ​ឱ្យ​អាអូនតូចប្រុសៗកាន់តែតូច​?​ មក​ស្ដាប់​​ការ​បកស្រាយ​​​ពី​អ្នក​ជំនាញ​

តើការ​ហាត់​ប្រាណចូល Gym ​ជា​ប្រចាំ​ធ្វើ​ឱ្យ​អវយវៈ​ភេទ​មនុស្ស​ប្រុស​ឈប់​លូតលាស់​ ឬ​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​មែន​ទេ​?​

យោង​តាម វេជ្ជបណ្ឌិត Nguyen Cao Thang ពី​នាយកដ្ឋាន​សុខភាព​ផ្លូវ​ភេទ​និង​​បន្តពូជ​ ប្រចាំ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​ហាណូយ​ ការ​យល់​ថា​បុរស​ដែល​ចូល​ក្លឹប​ហាត់​ប្រាណ​នឹង​មាន​អាការៈ​ atrophi​ ឬ​ “​លិង្គ​រួម​តូច​”​ មុខងារ​ផ្លូវ​ភេទ​ចុះ​ខ្សោយ​ និង​ប៉ះពាល់​ដល់​សមត្ថភាព​បន្តពូជ​ គ្មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​ទេ​។​ នេះ​ជា​សារ​ចែក​រំលែក​ដែល​មិន​យុត្តិធម៌​ទាល់​តែ​សោះ​សម្រាប់​បុរស​ដែល​ស្រឡាញ់​ការ​ហាត់​ប្រាណ​ដើម្បី​រក្សា​រាង​និង​សុខភាព​។​ ការ​ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​ និង​ត្រឹមត្រូវ​តាម​ស្តង់ដារ​វិទ្យាសាស្ត្រ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​ទទួល​បាន​រូបរាង​ស្អាត​សង្ហា​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​បង្កើន​ភាព​ធន់​ និង​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ដែរ​។​

ការ​សិក្សា​កន្លង​មក​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​ និង​ការ​លេង​កីឡា​មិន​អាច​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ​ ឬ​ទំហំ​អវយវៈ​ភេទ​របស់​បុរស​បាន​ទេ​។​ អ្នក​វិទ្យាសាស្ត្រ​ទាំង​អស់​បញ្ជាក់​ថា​ បុរស​ដែល​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​ ជាមួយ​នឹង​អាំងតង់ស៊ីតេ​កម្រិត​មធ្យម​ មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាង​អ្នក​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​រយៈពេល​វែង​។​

ដូច្នេះ​ រឿង​សំខាន់​គឺ​អ្នក​មិន​គួរ​ហាត់​ប្រាណ​លើស​កំណត់​ ហើយ​រយៈពេល​យូរៗ​នោះ​ទេ​។​ បើ​ធ្វើ​បាន​ មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​អវយវៈ​មាន​ផល​ប៉ះពាល់​ឡើយ​។​ ម្យ៉ាង​ទៀត​ដោយសារ​តែ​ការ​ហាត់​ប្រាណ​លើស​ទម្ងន់​រយៈពេល​យូរ​ ធ្វើ​ឱ្យ​តានតឹង​ទាំង​ផ្លូវ​កាយ​ និង​ចិត្ត​។​ ហើយ​ច្បាស់​ណាស់​វា​នឹង​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ ក៏​ដូចជា​គុណភាព​ការ​រួម​ភេទ​ដែរ​។​ នេះ​ជា​ការ​ពិត​ ឱ្យ​តែ​មាន​សម្ពាធ​ដឹង​តែ​មាន​ឥទ្ធិពល​អាក្រក់​ជះ​មក​តាម​ក្រោយ​ មិន​មែន​តែ​ពេល​ហាត់​ប្រាណ​ខ្លាំង​ទេ​។​ នេះ​យោង​តាម​ការ​លើក​ឡើង​ដោយ​អ្នក​ជំនាញ​។​

លោក​វេជ្ជបណ្ឌិត​ ថាង​ បាន​ផ្តល់​ដំបូន្មាន​ថា​ ពេល​ហាត់​ប្រាណ​ក្នុង​ក្លឹប​ បុរស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កម្លាំង​ និង​ឧបករណ៍​ហាត់​ប្រាណ​ដែល​សក្ដិសម​ចំពោះ​សុខភាព​ និង​កាយ​សម្បទា​របស់​ខ្លួន​។​ លើស​ពី​នេះ​ទៀត​ ចាំ​បាច់​ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​។​ រួម​ទាំង​របប​អាហារ​ផង​ដែរ​ដើម្បី​រាងកាយ​មាន​ភាព​រឹងមាំ​ និង​ប្រសើរ​ឡើង​។​ ពុំ​គួរ​រួម​ភេទ​ទាំង​ហត់នឿយ​ក្រោយ​ពី​ហាត់​ប្រាណ​រួច​។​ ត្រូវ​រួមភេទ​នៅ​ពេល​រាងកាយ​បាន​សម្រាក​ និង​មាន​ផាសុកភាព​។​

អ៊ីចឹង​ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​ការ​បង្កើន​មុខងារ​ផ្លូវភេទ​ដែរ​មែន​ទេ​?​

ដើម្បី​អូស​បន្លាយ​ឱ្យ​ស្នេហា​ផ្អែមល្ហែម​ បុរស​គួរ​តែ​រៀបចំ​ពេល​វេលា​សមស្រប​ និង​កម្លាំង​នៃ​ការ​ហាត់​ប្រាណ​។​ កុំ​ឱ្យ​សាច់ដុំ​ និង​ប្រព័ន្ធ​ប្រសាទ​ធ្វើការ​លើស​សមត្ថភាព​។​ ហើយ​ម្យ៉ាង​ទៀត​គួរ​ហាត់​ប្រាណ​ដើម្បី​ភាព​រហ័ស​រហួន​ ជា​ពិសេស​ត្រគាក​ ខ្នង​ និង​ជើង​ទាំង​សង​ខាង​។​

ចំពោះ​អាហារូបត្ថម្ភ​វិញ​ បុរស​គួរ​កំណត់​ឱ្យ​ច្បាស់លាស់​ ញ៉ាំ​ឱ្យ​ទៀង​ពេល​ និង​គ្រប់គ្រាន់​ ជាពិសេស​ពិសា​ទឹក​ឱ្យ​បាន​ច្រើន​។​ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​យូរ​អង្វែង​ គួរ​បន្ថែម​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដូចជា​ ៖​ ស័ង្កសី​ ម៉ាញ៉េស្យូម​…​។​

លើស​ពី​នេះ​ ការ​រួម​ភេទ​នឹង​កាន់​តែ​ផ្អែមល្ហែម​នៅ​ពេល​ភាគី​ទាំង​សង​ខាង​មាន​អារម្មណ៍​ចំពោះ​គ្នា​។​ ដូច្នេះហើយ​ទើប​គ្រូ​បង្វឹក​ Minh​ Hoang​ ផ្តល់​ដំបូន្មាន​ថា​ ៖​ ការ​ថែរក្សា​ផ្លូវ​ចិត្ត​ឱ្យ​មាន​សុខភាព​ល្អ​ ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ចំណុច​ល្អ​និង​ចំណុច​ខ្វះខាត​ បំបាត់​ភាព​តានតឹង​ ក៏​ធ្វើ​ឱ្យ​រឿង​លើ​គ្រែ​រលូន​ដែរ​ ព្រោះ​កើត​ចេញ​ពី​ទម្លាប់​ល្អ​ និង​ការ​គិត​វិជ្ជមាន​។​

បើ​និយាយ​ពី​តួនាទី​លំហាត់​ប្រាណ​ក្នុង​ជីវិត​ផ្លូវ​ភេទ​វិញ​ វេជ្ជបណ្ឌិត​ Nguyen​ Ba​ Hung​ បាន​និយាយ​ថា​ ៖​ គោលការណ៍​នៃ​ការ​អភិវឌ្ឍន៍​គឺ​ការ​ធ្វើ​ចលនា​។​ ជាពិសេស​សាច់ដុំ​ និង​រាងកាយ​ទាំង​មូល​លូតលាស់​បាន​ល្អ​នៅ​ពេល​សុខភាព​ល្អ​ ហើយ​ជីវិត​ផ្លូវ​ភេទ​ក៏​ប្រសើរ​ទៅ​តាម​ហ្នឹង​ដែរ​។​ យ៉ាង​ណា​ក៏​ដោយ​ វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បាន​ណែនាំ​ឱ្យ​អ្នក​រាល់​គ្នា​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​ត្រឹមត្រូវ​ សមស្រប​តាម​កម្លាំង​រាងកាយ​។​ ព្រោះ​ការ​ហាត់​ប្រាណ​ហួស​កម្លាំង​អាច​ធ្វើ​ឱ្យ​បាត់បង់​ភាព​រំជើប​រំជួល​ និង​អសមត្ថភាព​ផ្លូវ​ភេទ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ