សម្រាប់​អ្នក​ចង់​ស្គម! ភេសជ្ជៈ ៧មុខ ផឹក​មុន​ចូលគេង អាច​ដុត​ខ្លាញ់​ក្បាល​ពោះ ជួយ​សម្រក​ទម្ងន់​យ៉ាង​ល្អ

សម្រាប់​អ្នក​ដែល​កំពុង​ចង់​សម្រក​គីឡូ អាចសាកល្បង​ញ៉ាំ​ភេសជ្ជៈ​ទាំង ៧មុខ​ខាងក្រោម​នេះ​ជា​ប្រចាំ​ នឹង​នាំ​មក​នូវ​ផល​ល្អ​ដល់​ការ​សម្រក​ទម្ងន់​របស់​អ្នក និង​ដំណើរការ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្បាល​ពោះ។

ទឹក​ត្រសក់

អាហារ​ដែល​មាន​កាឡូរី​ទាប និង​ទឹក​ខ្ពស់ មាន​ប្រយោជន៍​សម្រាប់​ការ​សម្រក​ទម្ងន់។ នៅក្នុង​ត្រសក់​មួយ​ផ្លែ (ប្រហែល ៥២ ក្រាម) មាន​ត្រឹមតែ ៨ កាឡូរី ជាតិ​ខ្លាញ់ ០,១ក្រាម ប៉ុន្តែ​មាន​ជាតិ​សរសៃ និង​ទឹក​ច្រើន។ ទឹក​ត្រសក់ ឬ​ទឹក​ត្រសក់​ក្រឡុក អាច​ជួយ​អ្នក​ដែល​ត្រូវការ​របប​អាហារ​សម្រក​ទម្ងន់។ វា​អាច​ជំរុញ​ការរំលាយអាហារ និង​ដុត​បំផ្លាញ​កាឡូរី រក្សា​អារម្មណ៍​ឆ្អែត​បាន​យូរ ជួយ​កំណត់​ការ​ញ៉ាំ​ពេលយប់។

លើស​ពី​នេះ ត្រសក់ ក៏​ផ្តល់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​ប្រសិទ្ធភាព​ធ្វើឲ្យ​ស្បែក​ស្រស់​ស្អាត ការពារ​ជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺបេះដូង និង ទឹកនោមផ្អែម។

ទឹក​ខ្ញី

ខ្ញី មាន​ផ្ទុក​សារធាតុ​សកម្ម gingerol ដែល​ជួយ​បង្កើន​កម្រិត pH ក្នុង​ក្រពះ ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូលេស្តេរ៉ុល ​ព្រមទាំង​ជួយ​កាត់បន្ថយ​ការ​ឃ្លាន។ លើស​ពី​នេះ ទឹក​ខ្ញី​ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយអាហារ​ឲ្យ​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព ទប់ស្កាត់​អ័រម៉ូន​ធាត់ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​លើស​នៅក្នុង​ពោះ។

ទឹក​ខ្ញី​មាន​រសជាតិ​ហឹរ​បន្តិច ដូច្នេះ​អ្នក​អាច​ផ្សំ​ជាមួយ​ក្រូចឆ្មារ ទឹកឃ្មុំ ស្លឹកគ្រៃ និង​ទឹក​ចម្រោះ។ ទាំង​នេះ​សុទ្ធតែ​ជា​គ្រឿងផ្សំ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ល្អ​សម្រាប់​រាងកាយ។

ទឹកក្រូចថ្លុង

ផ្លែ​ក្រូច​ថ្លុង មាន​រសជាតិ​ផ្អែម និង​ជូរ មាន​ប្រសិទ្ធភាព​សម្រួល​ដល់​ចរន្តឈាម សម្រួល​ដល់​ការ​បន្ទោបង់ ប៉ូវ​កម្លាំង​សម្រាប់​លំពែង និង​ស្ថានភាព​ឈាម ការពារ​ការ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល និង​ជួយ​សម្រក​ទម្ងន់។

អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ បាន​និយាយ​ថា ប្រសិនបើ​អ្នក​បន្ត​ញ៉ាំ​ក្រូចថ្លុង ឬ​ផឹក​ទឹក​ក្រូចថ្លុង រយៈពេល ១២ សប្តាហ៍ អ្នក​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើសពី​នេះ ក្រូចថ្លុង ក៏​មាន​ផ្ទុក​នូវ​វីតាមីន C ច្រើន​ផង​ដែរ ដែល​ជួយ​បំប៉ន​ស្បែក​ទៀត​ផង។

ទឹកក្រូចឆ្មារ

ទឹក​ក្រូចឆ្មារ មាន​ផ្ទុក​នូវ​វីតាមីន C ជាច្រើន ដែល​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ កាត់​បន្ថយ​ខ្លាញ់​ក្បាលពោះ និង​ការ​ឡើងទម្ងន់។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា វីតាមីន C ជួយ​ឲ្យ​រាងកាយ​បំបែក​ជាតិ​ខ្លាញ់​អំឡុង​ពេល​ហាត់ប្រាណ។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​មួយ​កែវ​នៅ​ពេល​យប់​មុន​ពេល​ចូល​គេង ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បន្ធូរ​អារម្មណ៍ កាត់​បន្ថយ​ការ​ហើម​ពោះ និង​បង្កើន​គុណភាព​នៃ​ការ​គេង​ផងដែរ។

ទឹក​សាប

ទឹក គឺ​ជា​ភេសជ្ជៈ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត​មនុស្ស។ វា​ក៏​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ការ​សម្រក​ទម្ងន់​ផងដែរ។ រាងកាយ​ត្រូវ​ការ​ផ្តល់​ជាតិទឹក​គ្រប់គ្រាន់ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ កម្រិត​ការ​ស្រូប​យក និង​បង្កើន​ការ​ដុត​កាឡូរី។ ការ​ផឹក​ទឹក​ក្តៅ​ឧណ្ហៗ​អាច​បង្កើន​ល្បឿន​ដំណើរការ​នៃ​ការ​ដុត​កាឡូរី សូម្បី​តែ​នៅ​ពេល​ដែល​រាងកាយ​សម្រាក។

ទឹក​ជីរវ៉ាន់ស៊ុយ

ជីរវ៉ាន់ស៊ុយ មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់។ វា​មាន​វីតាមីន សារធាតុ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​ប្រយោជន៍​សម្រាប់​ការរំលាយអាហារ។ ការទទួលទាន​ទឹក​ជីរវ៉ាន់ស៊ុយ​មួយ​ពែង​នៅ​ពេល​យប់​មុន​ពេល​ចូល​គេង ជួយ​ឲ្យ​ដំណើរការ​នៃ​សរីរាង្គ​មាន​ដំណើរ​ការ​រលូន និង​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​កាន់តែ​មាន​ប្រសិទ្ធភាព។

ទឹកឃ្មុំ

ទឹកឃ្មុំ មាន​ផ្ទុក​សារធាតុ tryptophan ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​រាងកាយ​សម្រាក និង​ផ្តល់​សញ្ញា​ថា​ដល់​ពេល​គេង​ហើយ។ ការ​ទទួលទាន​ទឹកឃ្មុំបន្តិចបន្តួច​មុន​ពេល​ចូល​គេង ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល និង​កាន់តែ​ស្ងប់ល្អ។ ជា​ពិសេស វា​ក៏​ជួយ​ឲ្យ​រាងកាយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​លឿន​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ