សៃហ្វុន បង្ហាញក្តីបារម្ភចំពោះការចេញទៅប្រកួតខណៈជំងឺកូវីដនៅតែបន្តរាតត្បាត

សៃហ្វុន Miss Queen Cambodia 2020 បានកំពុងត្រៀមតំណាងឱ្យជាតិកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss International Queen 2022 នៅប្រទេសថៃ ក្នុងខែមិថុនា ខាងមុខនេះ បន្ទាប់ពីកម្មវិធីនេះ ត្រូវពន្យារពេលច្រើនលើកច្រើនសាដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩លើសកលលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ តាមការបញ្ជាក់របស់កញ្ញា សៃហ្វុន កម្មវិធីប្រកួត Miss International Queen 2022 នឹងកើតឡើងយ៉ាងប្រាកដក្នុងខែមិថុនានេះ ដោយកញ្ញាគ្រោងនឹងធ្វើដំណើរពីមាតុប្រទេស ទៅប្រទេសថៃ ដើម្បីចូលរួមប្រកួតកម្មវិធីនៅអំឡុងថ្ងៃជាង១០ ខែមិថុនាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់កញ្ញានៅមិនទាន់អាចកំណត់បាននៅឡើយទេ។ 

Miss Queen Cambodia 2020 ឱ្យដឹងថា ពេលនេះកញ្ញាត្រៀមខ្លួនជាស្រេចហើយ ទាំងការដើរ ឈុតសម្លៀកបំពាក់ និងវគ្គសំនួរចម្លើយដែលគេចាត់ទុកជាវគ្គដល់លំបាកមួយលើវេទិកាប្រកួតលំដាប់អន្តរជាតិ មិនថាតែកម្មវិធី Miss International Queen សូម្បីកម្មវិធីប្រកួតខ្នាតអន្តរជាតិផ្សេងៗផងដែរ។

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ដ្បិតតែពេលនេះស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃ មានសភាពថមថយជាងមុនបន្តិចក៏ពិតមែន តែយ៉ាងណាស្ថានភាពនៅទីនោះនៅជាតែក្តីកង្វល់សម្រាប់កញ្ញា សៃហ្វុន។ ខណៈកំពុងត្រៀមចេញទៅប្រកួតនាពេលឆាប់ៗទាំងដែលស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃ ក៏ដូចជាកម្ពុជា នៅតែជាបញ្ហាចោទដ៏សំខាន់ កញ្ញា សៃហ្វុន បានបង្ហាញបារម្ភមួយចំនួនចំពោះការចេញទៅប្រកួតយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំនៅតែមានការបារម្ភតិចតួច ដោយសារតែយើងអត់អាចធ្វេសប្រហេសបានទេ យើងត្រូវតែព្យាយាមការពារឱ្យបានខ្លាំង ព្រោះយើងអត់អាចទៅដល់នោះ ហើយយើងពិនិត្យសុខភាពទៅ យើងមានកូវីដ ក៏យើងពិបាកក្នុងការប្រកួតដូចគ្នាដែរ គឺយើងត្រូវឃុំត្រូវអញ្ចឹង ចឹងហើយយើងត្រូវព្យាយាម Take Care សុខភាពយើងឱ្យច្រើន»។

ថ្វីបើមានក្តីបារម្ភខ្លះៗពីសុវត្ថិភាពផ្ទាល់ខ្លួនចំពោះការចេញទៅប្រកួតអំឡុងពេលមានវិបត្តិកូវីដ១៩ក៏ពិតមែន ប៉ុន្តែបវរកញ្ញាភេទទី៣ឆ្នាំ២០២០នេះ រីករាយ និងសប្បាយចិត្តឥតឧបមា ព្រោះការប្រកួតនេះជាក្តីស្រមៃដ៏ធំក្នុងជីវិតរបស់កញ្ញា។

សៃហ្វុន៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ដោយសារតែនេះជាលើកដំបូង ហើយជាក្តីស្រមៃរបស់ខ្ញុំដែលខ្ញុំចង់ចូលរួមប្រកួត Miss International Queen បន្ទាប់ពីខ្ញុំទទួលជយលាភីកម្មវិធី Miss Queen Cambodia ហើយ។ ពិតជាមានអារម្មណ៍រំភើបមួយទៀតដែលមានហ្វេនតាមបណ្តាប្រទេសផ្សេងៗគាត់ចូលរួមគាំទ្ររូបខ្ញុំដូចគ្នា ហើយក៏អរគុណដ៏ហ្វេនៗកម្ពុជាយើង ពិសេសFan Page អ្នកសារពត៌មាន ដែលតែងតែបង្ហោះនិងចែករំលែកពីខ្ញុំ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន»។

បើទោះបីជាវេទិកាប្រកួត Miss International Queen 2022 ត្រូវលើកពេលរៀបចំច្រើនលើកក៏ពិតមែនតែ សៃហ្វុន Miss Queen Cambodia 2020 មិនមានការរុញរាឡើយ ផ្ទុយទៅវិញនាងឆ្លៀតពេលវេលានេះ មកពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរវិញ ដូចអ្វីកញ្ញាកំពុងធ្វើសព្វថ្ងៃ។ ជាក់ស្តែង ជារឿយៗ សៃហ្វុន តែងតែចែករំលែករូបភាព និងវីដេអូការដើរម៉ូដ និងបានលេចមុខជាគណៈកម្មាកម្មវិធីប្រកួត Miss Queen Cambodia 2021 ថែមទៀតផង ហើយថ្មីៗនេះ នាងទើបធ្វើការផ្ទេរមកុដឱ្យកញ្ញា Van Be ដែលជាជយលាភី Miss Queen Cambodia 2021 ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក