២​ រូបមន្ត​ធ្វើ​ទឹក​ស្ករ​ស្រោច​លើ​ចេក​អាំង​ រសជាតិ​ឆ្ងាញ់​ មិន​ទ្រលាន់​ ​ស៊ែរ​ទុក​ធ្វើញ៉ាំ ឬធ្វើ​លក់​ក៏​​បាន​ដែរ

ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​បាន​ញ៉ាំ​ចេក​អាំង​ ដែល​មាន​ទឹក​ជ្រលក់​ហើយ ហើយ​ប្រាកដ​ជា​ជាប់​ចិត្ត​ជាមួយ​ទឹក​ស្ករ​ដែល​មាន​ក្លិន​ឈ្ងុយ​ រសជាតិ​ផ្អែម​ឆ្ងាញ់។​ ថ្ងៃ​នេះ​ AMS ​នឹង​មក​ចែក​រំលែក​វិធី​ធ្វើ​ងាយៗ​បំផុត​ដល់​ទៅ​ ២​ រូបមន្ត​​ ធ្វើ​ញ៉ាំ​ខ្លួន​ឯង​ក៏​បាន​ ធ្វើ​លក់​ក៏​ចំណេញ។​

វិធី​ធ្វើ​ចេក​អាំង​ ៖​

១.​ បក​សម្បក​ចេក​ ហាន់​ជា​កង់ៗ​ទំហំ​ជាង​ ១​ សង់ទីម៉ែត្រ​ កុំ​ឱ្យ​តូច​ ឬ​ធំ​ពេក។​ បន្ទាប់​មក​យក​ទៅ​ដោត​ចង្កាក់​ ឬ​ដាក់​អាំង​លើ​ចន្ទាស​តែ​ម្តង​ក៏​បាន​ដែរ។​

២.​ យក​ចេក​ទៅ​ដាក់​អាំង​លើ​ចង្ក្រាន​ធ្យូង​ដោយ​ប្រើ​ភ្លើង​ហឹមៗ។​ អាំង​រយៈពេល​ ១៥​ នាទី​ ឬ​ទាល់​តែ​ចេក​ក្រៀម។​ ពេល​ឆ្អិន​ល្អ​ហើយ​ យក​ចេក​ទៅ​សង្កត់​ឱ្យ​សំប៉ែត។​

៣.​ យក​ជក់​ធ្វើ​ម្ហូប​ជ្រលក់​ក្នុង​ទឹក​ស្ករ​ (របៀប​ធ្វើ​នឹង​រៀបរាប់​ខាង​ក្រោម)​ លាប​លើ​ចេក​។​ រួច​យក​ទៅ​ឆ្អើរ​លើ​ភ្លើង​ម្តង​ទៀត​ពី​ ៣​ ទៅ​ ៥​ នាទី​ ជា​ការ​ស្រេច។​

ទឹក​ស្ករ​ខ្ទិះ​ដូង​ ៖

គ្រឿងផ្សំ​ ៖​ ស្ករត្នោត​ មួយ​កូន​ចាន​កន្លះ,​ ខ្ទិះ​ដូង​ ១​ កូន​ចាន,​ ប័រ​ ២​ ស្លាបព្រា​កាហ្វេ,​ អំបិល​ ១​ ចិប។​

វិធី​ធ្វើ​ ៖​

១.​ រម្ងាស់​ខ្ទិះ​ដូង​ ១​ ផ្នែក​ និង​ស្ករត្នោត​ឱ្យ​សព្វ​ ទាល់​តែ​ស្ករ​រលាយ​អស់។​ បន្ថែម​ដោយ​ប័រ​ រួច​បន្ត​កូរ​ឱ្យ​ចូល​គ្នា​សព្វ។​

២.​ ចាក់​ខ្ទិះដូង​ដែល​នៅ​សល់​ចូល​ឱ្យ​អស់​ រួច​កូរ​បន្ត​មួយ​សន្ទុះ​ទៀត។​ ពេល​គ្រឿងផ្សំ​រលាយ​ចូល​គ្នា​សព្វ​អស់​ហើយ​ សឹម​បិទ​ភ្លើង​ចង្ក្រាន​។​ ទុក​ឱ្យ​ត្រជាក់​ រួច​យក​ទៅ​ស្រោច​លើ​ចេក​អាំង។​

ទឹកស្ករ​សាច់​ដូង​ខ្ចី​ ៖

គ្រឿងផ្សំ​ ៖​ ស្ករត្នោត​ ១២០​ ក្រាម,​ ស្ករស​ ៥៧​ ក្រាម,​ ស្ករ​ក្រហម​គ្រាប់​ ៥៧​ ក្រាម,​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ,​ ក្បាល​ខ្ទិះ​ ១​ ពែង,​ ស្លឹក​តើយ​ ២​ សន្លឹក​ និង​សាច់​ដូង​ខ្ចី​កន្លះ​កូន​ចាន។​

វិធី​ធ្វើ​ ៖​

១.​ ជំហាន​ដំបូង​យក​ស្ករត្នោត​ ស្ករស​ និង​ក្រហម​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​បន្ថែម​ដោយ​អំបិល​ និង​ក្បាល​ខ្ទិះ​ដូង​មួយ​ផ្នែក​ រួច​បើក​ភ្លើង​ហឹមៗ​។​ កូរ​ជា​រឿយៗ​រយៈពេល​ ២០​ ទៅ​ ២៥​ នាទី។​

២.​ បន្ទាប់​មក​ចាក់​ខ្ទិះដូង​ដែល​នៅ​សល់​ចូល​ឱ្យ​អស់​ រួច​កូរ​បន្ត​ទៀត។​ ដាក់​ស្លឹក​តើយ​ចូល​ដើម្បី​បន្ថែម​ក្លិន​ឱ្យ​កាន់​តែ​ឈ្ងុយ​។​ កូរ​បន្ត​ទៀត​រយៈពេល​ ១០​ ទៅ​ ១៥​ នាទី​ ឬ​ទាល់​តែ​ទឹកស្ករ​ឡើង​ខាប់។​

៣.​ ជា​បន្ទាប់​ទៀត​ ដាក់​សាច់​ដូង​ខ្ចី​ចូល​រួច​កូរ​ទាល់​តែ​ទឹក​ស្ករ​ពុះ​សឹម​បិទ​ភ្លើង​ចង្ក្រាន​។​ ទុក​ចោល​ឱ្យ​ត្រជាក់​ រួចរាល់​ហើយ​សម្រាប់​យក​ទៅ​ស្រោច​លើ​ចេក​អាំង។​

រូបមន្ត​ធ្វើ​ទឹក​ស្ករ​ទាំង​ ២​ វិធី​នេះ​ ប្រិយមិត្ត​អាច​យក​ទៅ​អនុវត្ត​បាន​ដោយ​វិធី​ងាយៗ។​ គ្រឿងផ្សំ​ងាយ​ស្រួល​រក​ណាស់​ សុទ្ធ​តែ​មាន​ក្នុង​ផ្ទះបាយ​អស់​ហើយ​។​ ឬ​អ្នក​ដែល​ចាប់​អារម្មណ៍​បង្កើត​មុខ​របរ​ថ្មី​ នេះ​ក៏​ជា​ជម្រើស​មួយ​ទៀត​គួរ​សាកល្បង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​