អក្សរ​កាត់​ថ្ងៃ​ផុត​កំណត់​ EXP​ និង​ BBF​ មាន​អត្ថន័យ​ខុស​គ្នា​យ៉ាង​ណា​? រឿង​ក្បែរ​ខ្លួន​ដែល​គួរ​ដឹង​

ថ្ងៃ​នេះ​ AMS ​នឹង​ពាំនាំ​ចំណេះដឹង​ទូទៅ​ចែក​ជូន​ដល់​ប្រិយមិត្ត​ អំពី​ការ​ជ្រើសរើស​អាហារ​ ទាក់ទង​នឹង​អក្សរ​កាត់​នៅ​លើ​ចំណី​អាហារ​។​ ប្រសិន​បើ​អ្នក​ឧស្សាហ៍​សង្កេត​ ប្រាកដ​ជា​ឃើញ​ថា​ នៅ​លើ​អាហារ​កំប៉ុង​ភាគ​ច្រើន​តែងតែ​មាន​អក្សរ​កាត់​ EXP​ និង​ BBF​ ដែល​សំដៅ​លើ​ថ្ងៃ​ផុត​កំណត់​។​ ប៉ុន្តែ​ហេតុ​អ្វី​ទើប​មាន​ដល់​ទៅ​ ២​ ប្រភេទ​?​ តើ​វា​ខុស​គ្នា​យ៉ាង​ណា​ខ្លះ​?​

ចំពេល​ស្ថានការណ៍​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​ ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ផង តម្រូវ​ឱ្យ​ផ្ទះ​ជា​ច្រើន​បង្ខំ​ចិត្ត​ទិញ​ម្ហូប​អាហារ​ស្តុក​ទុក​ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ផ្ទះ​ប្រថុយ​នឹង​ការ​ឆ្លង​។​ ដូច្នេះ​ក្នុង​ករណី​នេះ​ ស្លាក​សញ្ញា​នៅ​លើ​ផលិតផល​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ជា​ពិសេស​ទាក់​ទង​នឹង​ថ្ងៃ​ផុត​កំណត់​។​

មនុស្ស​ភាគ​ច្រើន​ អាច​នឹង​មិន​ទាន់​យល់​ទេ​ ព្រោះ​អក្សរ​កាត់​នៅ​លើ​អាហារ​ ឬ​ផលិតផល​មាន​ច្រើន​ប្រភេទ​។​ តួ​អក្សរ​កាត់​នៃ​ថ្ងៃ​ផុត​កំណត់​ដែល​គេ​និយម​ប្រើ​ជា​សកល​មាន​ពីរ​គឺ​ EXP​ និង​ BBF​ នោះ​មាន​ភាព​ខុស​គ្នា​ដូច​ត​ទៅ​ ៖​

១.​ BBF​

BBF​ មក​ពី​ពាក្យ “Best Before” ឬ​ “Best Before End”​ ឬ​មាន​ន័យ​ថា​ គួរ​តែ​ប្រើប្រាស់​មុន​កាល​បរិច្ឆេទ​។​ ប៉ុន្តែ​អាហារ​នេះ​ក៏​មិន​ទាន់​ខូច​ដែរ​ នៅ​តែ​អាច​បរិភោគ​បាន​។​ គ្រាន់​តែ​រសជាតិ​ឆ្ងាញ់​ដ៏​ពិត​ប្រាកដ​របស់​វា​នឹង​ត្រូវ​បាត់បង់​។​

២.​ EXP​

EXP​ មក​ពី​ពាក្យ​ Expire​ Date​ ឬ​ Expiration​ ប្រែ​ថា​ ថ្ងៃ​ផុត​កំណត់​។​ ភាគ​ច្រើន​នៃ​ផលិតផល​ទាំង​អស់​នឹង​មាន​កាល​បរិច្ឆេទ​ផុត​កំណត់​ផ្នែក​ខាង​លើ​ ឬ​ផ្នែក​ខាង​ក្រោម​។​ នៅ​ពេល​ដែល​គ្រប់​តាម​ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់​បាន​បញ្ជាក់​នៅ​លើ​កំប៉ុង​ ត្រូវ​បោះ​ចោល​ភ្លាមៗ​ ព្រោះ​ទោះ​បី​ជា​រក្សា​ទុក​ទៀត​ក៏​មិន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ និង​រាងកាយ​ដែរ​។​

នៅ​ពេល​ទិញ​របស់​កំប៉ុង​ ឬ​ចំណី​អាហារ​ដែល​ឆ្លង​កាត់​ការ​ផលិត​នៅ​ក្នុង​រោងចក្រ​ អ្នក​ប្រើប្រាស់​ ឬ​អតិថិជន​គប្បី​សិក្សា​ព័ត៌មាន​លម្អិត​ទាំង​នេះ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​។​ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ផលិត​ចង់​ដាស់​តឿន​ដល់​អតិថិជន​ ដើម្បី​កុំ​ឱ្យ​ចំណី​អាហារ​ខូច​បង់​ទាំង​ដែល​មិន​ទាន់​ប្រើ​។​ ដូច្នេះ​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ត្រូវ​អាន​ការ​ណែនាំ​ និង​មើល​ពី​ថ្ងៃ​ផុត​កំណត់​នៃ​ផលិតផល​នោះ​។​ មិន​ថា​ជា​អ្វី​ក៏​ដោយ​ ត្រូវ​មើល​ឱ្យ​ច្បាស់​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ