ភេសជ្ជៈទាំង ៦ ជួយការពារស្បែកពីការកើតមុន

ជាធម្មតាមនុស្សភាគច្រើនមិនអាចជៀសផុតពីការឡើងមុនបាននោះទេ។ ពេលខ្លះក្រោយកើតមុនហើយវាអាចបន្សល់ស្លាកស្នាមនៅលើផ្ទៃមុខថែមទៀតផង។ ដូចនេះហើយទើបមនុស្សជាច្រើន ជាពិសេសមនុស្សស្រីតែងតែជ្រើសរើសយកការប្រើប្រាស់ផលិតផលផ្សេងៗដើម្បីការពារ ឬព្យាបាលបញ្ហាឡើងមុននេះ។ ប៉ុន្តែក្រៅពីការប្រើប្រាស់ផលិតផលហើយការញ៉ាំចំណីអាហារ ឬភេសជ្ជៈក៏ជាផ្នែកមួយដែលជួយការពារការឡើងមុនពីខាងក្នុងបានដែរ។ ថ្ងៃនេះ AMS នឹងចែករំលែកពីភេសជ្ជៈចំនួន ៦ ដែលមានមុខងារជួយការពារស្បែកពីការឡើងមុន៖

១. Matcha

Matcha សម្បូរទៅដោយ Epigallocatechin Gallate ឬ EGCG ជាសមាសធាតុរុក្ខជាតិតែមួយគត់ដែលអាចជួយកាត់បន្ថយការរលាក ជួយសម្រកទម្ងន់ ការពារបេះដូង និងខួរក្បាល។ សមាសធាតុ EGCG ដែលនៅក្នុង matcha បានចូលទៅបន្ថែមពីលើការជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ការពារការកើតមុន និងកាត់បន្ថយការផលិតសារធាតុ sebum ដែលអាចបណ្តាលឱ្យកើតមុនថែមទៀតផង។

២. ទឹកដោះគោជូរ ឬ Kefir

សារធាតុ Probiotic  មានក្នុង kefir មិនត្រឹមតែអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងស្បែកប៉ុណ្ណោះទេ វាថែមទាំងអាចជួយប្រឆាំងនឹងបាក់តេរីអាក្រក់ និងកាត់បន្ថយការរលាកដែលបណ្ដាលឱ្យកើតមុនបានទៀតផង។

៣. តែជីរអង្កាម ឬ spearmint tea

សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុង spearmint tea អាចជួយសម្លាប់បាក់តេរីបង្កឱ្យកើតមុន ផ្សិតលើស្បែក ក៏ដូចជាជួយកាត់បន្ថយការរលាកស្បែកដែលបណ្ដាលមកពីមុនផងដែរ។ ម្យ៉ាងវិញទៀត ដោយសារបញ្ហាអតុល្យភាពនៃអ័រម៉ូន និងការផលិតផលច្រើនហួសហេតុជាមូលហេតុនៃការកើតមុនទើបហើយ​តែ​ជីរអង្កាម​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភេសជ្ជៈ​កម្ចាត់រាល់បញ្ហាទាំងនេះ។

៤. ទឹកដោះគោរមៀត

ទឹកដោះគោរមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក បញ្ហាសុខភាពផ្សេងៗ ហើយវាក៏ជួយដល់បញ្ហាកើតមុនផងដែរ។ លើសពីនេះទៀត រមៀត​ជា​សារធាតុ​ផ្សំ​ដែល​គេ​ស្គាល់​ថា​អាច​ព្យាបាល​បញ្ហា​ស្បែកបានយ៉ាងល្អ ហើយវាក៏អាចជួយប្រឆាំងនឹងមេរោគ និងរ៉ាឌីកាល់សេរីផងដែរ។

៥. ទឹកឈើរី

វីតាមីន A វីតាមីន B វីតាមីន C និងវីតាមីន D ដែលសម្បូរនៅក្នុងទឹកឈើរីអាចជួយធ្វើឱ្យ pH ស្បែកមានតុល្យភាព ហើយប្រឆាំងនឹងការរលាក។ លើសពីនេះទៀត ​សារធាតុ Melatonin ដែលនៅក្នុងនោះក៏មានតួនាទី​ជំនួយ​ដល់​ដំណេក​ ក៏ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​​ស្បែក​ឱ្យ​ស្អាតភ្លឺថ្លាជាងមុនផងដែរ​។

៦. ទឹកខ្មេះផ្លែប៉ោម

វាអាចនឹងប្លែកបន្តិចនៅពេលដែលនិយាយថាទឹកខ្មេះផ្លែប៉ោមអាចជួយដល់បញ្ហាមុនបាន។ តាមការស្រាវជ្រាវ និងសិក្សាជាច្រើនបានបង្ហាញថាវាមានគុណសម្បត្តិប្រឆាំងនឹងបាក់តេរីដែលបង្កឱ្យកើតមុន។ វាក៏ត្រូវបានផ្ដល់យោបល់ញ៉ាំលាយជាមួយទឹក ទឹកក្រូចឆ្មារ ឬទឹកឃ្មុំដោយសារតែវាអាចធ្វើឱ្យឈឺកបំពង់កបើញ៉ាំវាទទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន