ឧស្សាហ៍ញ៉ាំល្អ! តែ ៥ ប្រភេទជួយឱ្យសុខភាពល្អនិងកាត់បន្ថយហានិភ័យជំងឺផ្សេងៗ

តែត្រូវបានគេចាត់ទុកថាជាភេសជ្ជៈមួយប្រភេទដែលអាចជំនួយដល់សុខភាពហើយក៏ទទួលបានការពេញនិយមណាស់តាំងពីជំនាន់មុនៗមកម្ល៉េះ។ នៅពេលដែលយើងចង់កាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗស្លឹកតែក៏ត្រូវបានរាប់ជាជំនួយការដ៏ល្អមួយដែរ ដោយសារប្រភេទតែនីមួយៗសុទ្ធសឹងតែមានលក្ខណៈសម្បត្តិខុសៗគ្នាដូចជាតែខ្លះក្នុងការដុតបំផ្លាញជាតិខ្លាញ់ ខ្លះក៏ល្អសម្រាប់កាត់បន្ថយភាពតានតឹងជាដើម។ ដូចនេះហើយថ្ងៃនេះ AMS នឹងចែករំលែកតែ ៥ ប្រភេទដែលអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗដូចខាងក្រោម៖

១. តែខ្ញី

ជាធម្មតាខ្ញីត្រូវបានគេចាត់ទុកថាជាឱសថមួយប្រភេទដែលមានគុណសម្បត្តិជួយបណ្ដេញខ្យល់ ការរំលាយអាហារ និងជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយថែមទៀតផង។ មិនតែប៉ុណ្ណោះ មនុស្សជាច្រើនពេគនិយមប្រើតែខ្ញីនៅពេលដែលពួកគេមានជម្ងឺផ្ដាសាយផងដែរ។ ជាមួយគ្នានេះដែរ ក្នុងតែខ្ញីនេះក៏មាននូវសារធាតុម្យ៉ាងហៅថា gingerol ដែលអាចជួយការពារជម្ងឺមហារីក លើសឈាម ទឹកនោមផ្អែម និងកាត់បន្ថយការរលាកក្នុងរាងកាយបានយ៉ាងល្អថែមទៀតផង។

២. តែបែតង

តែបែតងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងហៅថា Catechins ដែលមានប្រយោជន៍កាត់បន្ថយការរលាក និងហានិភ័យនៃការវិវត្តទៅជាជម្ងឺរ៉ាំរ៉ៃផ្សេងៗដូចជាទឹកនោមផ្អែមប្រភេទទី ២ ជំងឺសរសៃឈាមបេះដូងក៏ដូចជាជួយកាត់បន្ថយការកកើតកំណកឈាមផងដែរ។ ចំពោះតែបៃតងដែលល្អសម្រាប់សុខភាពមិនមែនជាតែបៃតងដែលគេយកមកធ្វើជាភេសជ្ជៈផ្អែមៗដាក់លក់នៅតាមហាងកាហ្វេនោះទេ តែជាស្លឹកតែដែលគេយកមកឆុងជាមួយទឹកក្ដៅ។ សម្រាប់អ្នកមិនចូលចិត្តទឹកក្ដៅ​ក៏អាចទុកវាឱ្យត្រជាក់ហើយបន្ថែមជាមួយទឹកកកក៏បាន។​

៣.​ តែ Chamomile

តែ Chamomile ជាតែមួយប្រភេទដែលជួយឱ្យយើងគេងលក់ស្រួលជាងមុនដោយសារតែក្នុងនោះមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចទប់ស្កាត់ជាមួយនឹងបាក់តេរីដែលចូលមកបំផ្លាញរាងកាយយើង។ ជាមួយគ្នានេះដែរតែ Chamomile ក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ សម្រួលដល់ប្រព័ន្ធប្រសាទ និងប្រឆាំងនឹងកោសិកាមហារីកបានថែមទៀតផង។ ការទទួលទានតែ Chamomile បានទៀតទាត់នឹងជួយកាត់បន្ថយភាពឈឺចាប់ និងបន្ធូរភាពតានតឹងជាដើម។

៤. តែជីអង្កាម (peppermint)

ការទទួលទានតែ Peppermint អាចជួយជម្រុញដល់មុខងារប្រព័ន្ធរំលាយឱ្យធ្វើការបានកាន់តែល្អ។ លើសពីនេះទៀត វាក៏អាចជួយកាត់បន្ថយការឈីក្បាល ទប់ស្កាត់បាក់តេរីនិងមេរោគ​ សម្រួលដល់ការដកដង្ហើម បន្ធូរភាពតានតឹង ផ្ដល់កម្លាំងដល់រាងកាយ ជួយដល់ការសម្រកទម្ងន់ ជាពិសេសជួយសម្រួលដល់ការគេងតែម្ដង។ នៅក្នុងតែ Peppermint នេះក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរ។

៥. តែអ៊ូឡុង

តែអ៊ូឡុងមានគុណសម្បត្តិក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមដែលអាចនឹងវិវត្តទៅជាជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត វាក៏មានតួនាទីអាចជួយសម្រួលដល់ការសម្រកទម្ងន់ កាត់បន្ថយការឡើងសម្ពាធឈាម ការពារប្រព័ន្ធប្រសាទ កាត់បន្ថយការឆ្លងមេរោគផ្សេងៗ ក៏ដូចជាជួយសម្រួលដល់ការគេងទៀតផង។ ជាមួយគ្នានេះដែរ តែអ៊ូឡុងក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូងជាដើម។ ដូចនេះប្រិយមិត្តដែលចង់បានរាងកាយដែលមានសុខភាពល្អអាចសាកញ៉ាំតែប្រភេទណាមួយខាងលើបានណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *