អាហារ ៥ មុខជួយដោះស្រាយបញ្ហាគេងមិនលក់ និងបន្ថយបញ្ហាបាក់ទឹកចិត្ត

Tryptophan គឺជាអាស៊ីតអាមីណូដ៏សំខាន់ដែលរាងកាយមិនអាចបង្កើតដោយខ្លួនឯងបានទេ ប៉ុន្តែយើងអាចទទួលវាបានតាមរយៈការទទួលទានអាហារ។​ Tryptophan គឺជាចំណែកមួយនៃការបង្កើត serotonin ដែលមានសារៈសំខាន់ក្នុងការបញ្ជូនសញ្ញាទៅកាន់សរសៃប្រសាទរបស់យើង។ ប្រសិនបើរាងកាយយើងមានតុល្យភាពកម្រិត serotonin វានឹងជួយយើងឱ្យគ្រប់គ្រងអារម្មណ៍បានល្អប្រសើរ កាត់បន្ថយភាពតានតឹង កាត់បន្ថយការឈឺក្បាលប្រកាំង និងកាត់បន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្តផងដែរ។ លើសពីនេះទៀត វាក៏បំប្លែងទៅជាសារធាតុ melatonin ដែលអាចជួយសម្រួលដល់ការគេងឱ្យកាន់តែប្រសើរឡើងថែមទៀតផង។ ថ្ងៃនេះ AMS នឹងចែករំលែកអាហារ ៥ មុខដែលជួញជម្រុញឱ្យគេងលក់ស្រួល និងកាត់បន្ថយភាពតានតឹងដូចខាងក្រោម៖

១. គ្រាប់ល្ពៅ

នៅក្នុងគ្រាប់ល្ពៅ ១០០ ក្រាមគឺសម្បូរទៅដោយសារធាតុ tryptophan ប្រហែល ៥៧៦ មិល្លីក្រាមដែលអាចជួយកាត់បន្ថយភាពតានតឹង បន្ថយជាតិស្ករក្នុងឈាម បន្ថយសម្ពាធឈាម ក៏ដូចជាកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗចូលក្នុងរាងកាយផងដែរ។ លើសពីនេះទៀត គ្រាប់ល្ពៅក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាតិសរសៃ និងវីតាមីនសំខាន់ៗដែលមានប្រយោជន៍ដល់រាងកាយថែមទៀតផង។

២. សាច់មាន់

ក្នុងបរិមាណសាច់មាន់ ១០០ ក្រាមមានផ្ទុកសារធាតុ tryptophan ប្រហែល ៤០៤ មិល្លីក្រាម ជាពិសេសសាច់ទ្រូងមាន់ដែលត្រូវបានគេចាត់ទុកថាជាប្រភពប្រូតេអ៊ីន គ្មានកាបូអ៊ីដ្រាត និងជាតិខ្លាញ់ទាប។ លើសពីនេះទៀត សាច់មាន់ក៏សម្បូរទៅដោយអាស៊ីតអាមីណូ សេលេញ៉ូម ផូស្វ័រ ស័ង្កសី វីតាមីន B៦ និងវីតាមីន B១២ ដែលល្អសម្រាប់រាងកាយផងដែរ។

៣. ត្រីសាលម៉ុន

ត្រីសាលម៉ុន ១00 ក្រាមមានផ្ទុក tryptophan ប្រហែល ៣៣៥ មិល្លីក្រាមដែលបន្ថែមពីលើអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្លាញ់ល្អ និងប្រូតេអ៊ីនល្អៗផងដែរ។ ជាពិសេស ត្រីសាលម៉ុនក៏មានផ្ទុកនូវវីតាមីន D, Niacin, Selenium, វីតាមីន B៦ និងវីតាមីន B១២ ផងដែរ ដែលមានមុខងារជួយបន្ថែមថាមពលដល់រាងកាយ។

៤. សណ្ដែកបារាំង

សណ្តែកបារាំងគឺជាប្រភពនៃអាស៊ីតអាមីណូសំខាន់ហើយត្រូវបានគេចាត់ទុកថាជាបន្លែដែលមានជាតិសរសៃ និងមានប្រយោជន៍បំផុតដល់រាងកាយ។ ការទទួលទានសណ្ដែកបារាំងមិនត្រឹមតែជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ តែវាក៏ជួយអាចសម្រួលដល់ការគេង និងជួយបន្ធូរអារម្មណ៍ស្រ្តេសបានយ៉ាងល្អដោយសារក្នុងសណ្តែកបារាំង ១០០ ក្រាមមានផ្ទុក tryptophan ប្រហែល ២៤២ មិល្លីក្រាម។

៥. តៅគួរ

តៅគួរត្រូវបានផលិតចេញពីសណ្តែកសៀងដែលមានអាស៊ីតអាមីណូសំខាន់ៗសម្រាប់រាងកាយហើយវាត្រូវបានគេចាត់ទុកថាជាប្រភពនៃប្រូតេអ៊ីនបានពីរុក្ខជាតិ និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ លើសពីនេះទៀត តៅគួរក៏ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម សេលេញ៉ូម ជាតិដែក ស័ង្កសី និងម៉ាញេស្យូមផងដែរ។ ក្នុងបរិមាណតៅហ៊ូ ១០០ ក្រាមមានផ្ទុក tryptophan ប្រហែល ២៣៥ មិល្លីក្រាម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *