Date Note: Stories ហាងកាហ្វេមួយកន្លែង ទទួលឥទ្ធិពលពីរឿង Death Note

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​Death Note គឺ​ជា​ចំណង​ជើង​រឿងAnime របស់​ជប៉ុន​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ទូទាំង​ពិភពលោក ជា​ពិសេស​គឺ​អ្នក​ចូលចិត្ត​តាម​ដាន​ខ្សែ​ភាពយន្ត​ប្រភេទAnime នេះ​តែម្ដង។ ដោយ​ឡែក​ម្ចាស់​ហាង​កាហ្វេ Date Note: Stories មួយ​រូប​នេះ​ក៏​ជា​ហ្វេន​ផ្កាប់​មុខ​ម្នាក់​ផង​ដែរ ហេតុ​នេះ​ហើយ​ទើប​គាត់​ជ្រើស​រើស​យក Concept តុបតែង​ហាង​តាម​បែប​តៀម​ជប៉ុន ព្រមទាំង​ដាក់​ឈ្មោះ​ស្រដៀង​ទៅ Death Noteផង​ដែរ។

Date Note: Stories គឺ​ជា​ហាង​កាហ្វេ​មួយ​ដែល​មាន​ទីតាំង​ឋិត​នៅ​ផ្ទះ​លេខ ៣២ ផ្លូវ​លេខ ៤៧៨ ខណ្ឌ​ទួល​ទំពូង។ ដូច​ប្រិយមិត្ត​បាន​ដឹង​ស្រាប់​ហើយ​ថា Date Note ជា​ឈ្មោះ​ដែល​ម្ចាស់​ហាង​បាន​ប្ដូរ​ពី Death ទៅ Date ដើម្បី​ជួយ​បំពេញ​ន័យ​ឲ្យ​ហាង​កាហ្វេ​មួយ​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​សក្ដិសម​សម្រាប់​ការ​ណាត់​ជួប ឬ​ជួបជុំ​មិត្តភ័ក្ដិ​វិញ។

ចំណុច​ពិសេស​របស់ Date Note គឺ​អតិថិជន​ដែល​បាន​ចូល​ទៅ​ទទួល​ទាន​កាហ្វេ​នៅ​ទីនោះ​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ប្លែក​បែប​ជប៉ុន អារម្មណ៍​បែប​ស្ងប់ស្ងាត់ និង​មាន​បរិយាកាស​បែប​តៀម​ជប៉ុន។ ចំណុច​ពិសេស​ខ្លាំង​មួយ​ទៀត​គឺ​កាហ្វេ​នៅ​ទីនោះ​ត្រូវ​បាន​ឆុង​ដោយ​ផ្ទាល់​ដៃ​របស់​ម្ចាស់ហាង ដែល​នេះ​ក៏​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​រសជាតិ​កាហ្វេ​របស់ Date Note ខុស​ប្លែក​ពី​ហាង​កាហ្វេ​ដទៃ​ទៀត ហើយ​ចំពោះ​ប្រិយ​មិត្ត​ចូល​ចិត្ត​តាម​ដាន​សាច់​រឿងAnime ច្បាស់​ណាស់​ប្រាកដ​ជា​ពេញ​ចិត្ត​ជាមួយ​និងConcept នៃ​ការ​រចនា​ហាង​ថ្មី ប្លែក​តាម​បែប​ជប៉ុន​នេះ​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​អំពី​កាហ្វេ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ ហាង​កាហ្វេ​មួយ​នេះ​ក៏​មាន​បម្រើ​នូវ​ភេសជ្ជៈ​ផ្សេង​ៗ និង​អាហារ​ជា​ច្រើន​មុខ​ដល់​អតិថិជន​ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច។

សាច់រឿង Death Note ជា​សាច់​រឿងAnime មួយ​ដែល​បាន​បង្ហាញ​ពី​ជីវិត​សិស្ស​វិទ្យាល័យ​ម្នាក់ រក​ឃើញ​សៀវភៅ​អធិប្បាយ​មួយ ដែល​មាន​អានុភាព​ពិសេស​អាច​សម្លាប់​មនុស្ស​បាន។ គាត់​អាច​សម្លាប់​នរណា​ម្នាក់​ដែល​គាត់​ប្រាថ្នា​ដោយ​គ្រាន់​តែ​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​វេទមន្ត​នោះ ​បណ្ដាល​ឲ្យ​ម្ចាស់​ឈ្មោះ​នោះ​ត្រូវ​ស្លាប់​ភ្លាមៗ​ដោយ​មិន​ដឹង​មូលហេតុ។ ដោយសារ​គាត់​មាន​ឥទ្ធិពល​ថ្មី​នេះ គាត់​ក៏​ចាប់​ផ្ដើម​បំបាត់​អ្នក​ដែល​គាត់​គិត​ថា​មិន​សក្ដិសម​និង​រស់នៅ​លើ​ភព​ផែនដី​ម្ដង​ម្នាក់ៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ