បង្ហាញមុខតារាស្រីលេចធ្លោ និងមានទីផ្សារថតម៉ូដសម្អាងការ

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សម្អាង​ការ​ផ្សេង​ៗ​រមែង​បញ្ចេញ​ម៉ូដ​សម្លៀកបំពាក់​កូន​កំលោះ​កូន​ក្រមុំ​ថ្មី​ៗ ដើម្បី​ឱ្យ​កូន​កំលោះ​កូន​ក្រមុំ​ស្លៀក​ពាក់​ក្នុង​ថ្ងៃ​មង្គល​ជ័យ​របស់​ពួកគេ។ យ៉ាងណាមិញ កន្លង​មក​ស្ទើរ​គ្រប់​សម្អាងការ​តែងតែ​ជ្រើសរើស​តារា​ប្រុស​ស្រី​ល្បី​ៗ ដើម្បី​មក​ថត​ម៉ូដ​សម្លៀកបំពាក់​ថ្មី​ៗ​ឱ្យ​សម្អាង​ការ​របស់​ពួកគេ។

ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា មាន​តារា​ស្រី​មួយ​ចំនួន​ពិតជា​លេចធ្លោ និង​មាន​ទីផ្សារ​ថត​ម៉ូដ​សម្អាងការ​ខ្ពស់​ណាស់ ដោយ​ពួកគេ​បាន​បង្ហាញ​ខ្លួន​ថត​ម៉ូដ​សម្អាង​ការ​ញឹកញាប់​ជាង​តារា​ស្រី​ផ្សេង​ៗ​ទៀត ទោះបី​អ្នក​ផ្សេង​ទៀត​ទទួល​បាន​ការងារ​នេះ​ដូចគ្នា​តែ​មិន​អាច​វ៉ា​ដាច់​ពួកគេ​នោះ​ទេ រហូត​អ្នក​ខ្លះ ប្រើ​ពាក្យ​ដាក់​តារា​ស្រី​ទាំង​នោះ​ថា រាជិនី​សម្អាងការ ថែម​ទៀត​ផង ព្រោះ​តែ​ពួកគេ​ត្រូវ​ប៉ាន់​ថត​សម្អាង​ខ្លាំង​ពេក។ មក​មើល​តារា​ស្រី​ណា​ខ្លះ​ដែល​មាន​ទីផ្សារ​ថត​ម៉ូដ​សម្អាង​ការ​ខ្ពស់ និង​លេចធ្លោ​បំផុត​ក្នុង​ការ​ថត​សម្អាងការ។

សុគន្ធ នីសា៖ ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ តារា​ចម្រៀង​ស្រី​ទម្រង់​មុខ​ស្រទន់​មាន​មន្ត​ស្នេហ៍ សុគន្ធ នីសា នៅតែ​ត្រូវ​គេ​ចាត់​ទុកជា​ថត​សម្អាងការ​ច្រើន​តាំងពី​យូរ​ឆ្នាំ​ហើយ ហើយ​ឥឡូវ​នាង​នៅតែ​ទទួល​បាន​ការងារ​ថត​ច្រើន​ជា​ហូរហែ ទោះ​ពេល​នេះ​នាង​មាន​ស្វាមី​ទៅ​ហើយ​ក្តី។

សារ៉ាយ សក្ខណា៖ ទោះជារៀបការសាងគ្រួសារ និងមានកូនប្រុសស្រី២ នាក់ និងបានចេញទៅរស់នៅសហរដ្ឋអាមេរិកទៅហើយក្តី ប៉ុន្តែនាងនៅតែមានហាងឆេងខ្ពស់លើការថតម៉ូដសម្អាងការ ដោយគ្រប់ពេលធ្វើដំណើរមកខ្មែរ នាងតែងតែលេចមុខថតម៉ូដឱ្យសម្អាងការជានិច្ចពុំដែលបាត់។

រឿន ណាត៖ ដ្បិតតែជាតារាស្រីពន្លកក្រោយក៏ពិតមែន ប៉ុន្តែ រឿន ណាត មានទ្រេទម្រង់មុខដែលនរណាក៏ប្រាថ្នាយកធ្វើជាកូនក្រមុំ ដូច្នេះហើយទើបនាងក្តោបបានទីផ្សារថតម៉ូដសម្អាងការយ៉ាងឆាប់រហ័សត្រឹមរយៈពេលប៉ុន្មានឆ្នាំ។

ប្រាសាទដាវីន៖ ព្រោះពណ៌សម្បុរស្រអែមស្រស់របស់តារាស្រីរូបនេះ ធ្វើឱ្យនាងរក្សាបានទីផ្សារការងារថតម៉ូដសម្អាងខ្ពស់រយៈពេលជាឆ្នាំមកហើយ។ ថ្វីបើពេលនេះនាងមានកូនម្នាក់ក៏ពិតមែន ប៉ុន្តែនាងនៅតែទទួលបានការនេះច្រើនដូចដើម។

មាស សុខសោភា៖ រាជនីសម្លេងផ្អែម មាស សុខសោភា បើទោះបីមានស្វាមី និងការងារជាតារាចម្រៀងពេញដៃក៏ពិតមែន តែនាងនៅតែជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីដែលគេជ្រើសមកថតម៉ូដសម្អាងការ តែប្រមាណជិត២ឆ្នាំមកនេះនាងហាក់រយាលដៃបន្តិចពីការម៉ូដសម្អាងការ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ