វិធីសម្រកទម្ងន់ ៣ ជំហានសាមញ្ញៗតែងាយស្រួលសម្រាប់អ្នកខ្ជិល

មនុស្សភាគច្រើនបាននិយាយថាការសម្រស់ទម្ងន់គឺទាមទារឱ្យលះបង់ និងមានភាពឧស្សាហ៍ព្យាយាមច្រើន។ ប៉ុន្តែមនុស្សស្ទើរទាំងអស់សុទ្ធតែចង់ស្រកទម្ងន់ក្នុងវិធីណាមួយដែលងាយស្រួយ ជាពិសេសអ្នកខ្ជិលហាត់ប្រាណតែម្ដង។ អ៊ីចឹងតើមានវិធីអីដែលមានប្រសិទ្ធភាព និងងាយស្រួលសម្រាប់អ្នកខ្ជិលហាត់ប្រាណ?

១. កាត់បន្ថយអាហារមានជាតិកាបូអ៊ីដ្រាតខ្ពស់

វិធីមួយក្នុងចំណោមវិធីដែលអាចជួយអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពគឺកាត់បន្ថយអាហារមានជាតិម្សៅ ជាតិស្ករ និងកាបូអ៊ីដ្រាតខ្ពស់។ យើងអាចងាកមកញ៉ាំអាហារដែលមានជាតិកាបូអ៊ីដ្រាតទាបដូចជាគ្រាប់ធញ្ញជាតិជាដើមដោយសារតែគ្រាប់ធញ្ញជាតិទាំងនេះត្រូវបានគេចាត់ទុកថាជាអាហារមានជាតិសរសៃខ្ពស់ដែលល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។ លើសពីនេះទៀត វាអាចធ្វើឱ្យយើងឆ្អែតបានយូរ ​កាត់​បន្ថយ​ចំណង់​អាហារ និងមិន​ធ្វើ​ឱ្យ​អារម្មណ៍ឃ្លាន​ញឹកញាប់នោះទេ។

២. ញ៉ាំបន្លែសាច់មានជាតិប្រូតេអ៊ីន និងខ្លាញ់ល្អ

ប្រូតេអ៊ីនដែលមានក្នុងអាហារទាំងនោះអាចជួយរក្សាសុខភាព និងម៉ាសសាច់ដុំរបស់យើងអំឡុងពេលសម្រកទម្ងន់។ វាអាចជួយបំពេញក្រពះ និងកាត់បន្ថយចំណង់អាហារផងដែរដោយប្រភពអាហារសម្បូរប្រូតេអ៊ីនដូចជាត្រី សាច់ អាហារសមុទ្រ ក៏ដូចជាប្រូតេអ៊ីនក្នុងរុក្ខជាតិដូចជាសណ្តែកផងដែរ។ ចំពោះបន្លែវិញជាពិសេស​បន្លែ​ស្លឹក​បៃតងគឺ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​។ វាមិនត្រឹម​មាន​កាឡូរី​ទាបប៉ុណ្ណោះទេ វាថែមទាំង​មាន​សារធាតុចិញ្ចឹម​ខ្ពស់ទៀតផង។ បើងាកមករកអាហារមានជាតិខ្លាញ់ល្អគឺមិនអាចភ្លេចផ្លែអូលីវ ផ្លែបឺរ និងគ្រាប់ធញ្ញជាតិនោះទេដោយសារវាសម្បូរខ្លាញ់ល្អដែលមានប្រយោជន៍ដល់រាងកាយ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់មិនល្អចេញពីរាងកាយផងដែរ។

៣. ធ្វើលំហាត់ប្រាណតិចៗស្រាលៗ

អំឡុងពេលសម្រកទម្ងន់បើគ្រាន់តែពឹងលើការញ៉ាំអាហារតែមួយមុខប្រសិទ្ធភាពក៏នឹងយឺតតាមនោះដែរ ប៉ុន្តែប្រសិនបើយើងឆ្លៀតពេលហាត់ប្រាណត្រឹម ៣០ នាទីទៅ ១ ម៉ោងប្រសិទ្ធភាពនឹងកើនឡើងខ្ពស់ជាមិនខាន។ ចំពោះលំហាត់ប្រាណទាំងនោះគឺជាការប្រើប្រាស់ឧបករណ៍ដូចជា dumbbells, barbells ឬប្រភេទផ្សេងទៀតដើម្បីជាជំនួយជួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក