រៀបការជាង ១០​ ឆ្នាំ សាន់ ឆាយ ទ្រាំមិនបានទម្លាយថានៅជាមួយអតីតស្វាមីដូចជាប់គុក

ពិតណាស់ ដំណឹងដែលតារាស្រីល្បីតៃវ៉ាន់ Barbie Hsu ឬ សាន់ ឆាយ រៀបការជាលើកទី ២ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារតែនាងប្រកាសរៀបការស្វាមីថ្មីក្រោយលែងលះអតីតស្វាមីមិនបានកន្លះឆ្នាំផង។ តែយ៉ាងណាមិញ តារាស្រីរូបនេះហាក់ដូចមិនខ្វាយខ្វល់ឡើយថែមទាំងបង្ហាញភាពផ្អែមល្ហែមជាមួយលោក Koo Jun-Yup ជាស្វាមីថ្មីទៀតដូចជាការទៅចាក់សាក់គូស្នេហ៍ជាដើម។

មែនទែនតារាស្រីវ័យ ៤៥ ឆ្នាំនេះ ព្យាយាមមិនរំលឹកអ្វីទាក់ទងនឹងអតីតស្វាមីលោក Wang XiaoFeiឡើយ តែដោយសារមានការរិះគន់ និងទង្វើហួសហេតុរបស់ស្វាមីមុនពេកទើបរូបនាងក៏បាននិយាយថា ស្វាមីរបស់នាងជាមនុស្សដែលចូលចិត្តបញ្ជាហើយគាបសង្កត់គ្រប់យ៉ាង។ នាងបានបញ្ចេញអារម្មណ៍របស់ខ្លួនលើបណ្ដាញសង្គមឯកជនមួយ ដោយបានលើកឡើងថា៖ ស្វាមីរបស់នាងលួចមានស្រីពេលកំពុងរួមរស់ជាមួយនាង វាជាមូលហេតុមួយដែលធ្វើឱ្យនាងសម្រេចចិត្តលែងលះ។

នាងបានបន្ដថា៖ ស្វាមីរបស់នាងជាមនុស្សស្រលាញ់មុខមាត់ និងខ្លាចរូបនាងអាក្រក់។ លោកតែងតែប្រាប់ឱ្យនាងសម្រកទម្ងន់ និងហាមនាងមិនឱ្យញ៉ាំអាហារទៀត។ នៅពេលណាដែលស្វាមីនាងស្រវឹងគឺតែងតែបោកប្រាស់របស់របរក្នុងផ្ទះ ហើយបញ្ជាឱ្យនាងបោសសម្អាតជូតដូចអ្នកបម្រើ។

នាងបន្ថែមថា៖ ពេលខ្លះលោកមិននៅផ្ទះទេ ព្រោះរវល់ការងារ និងទុកគ្រួសារចោលមិនរវល់ធ្វើឱ្យរូបនាងពិបាកក្នុងការរួមរស់ជាមួយនឹងលោកណាស់។

ជាចុងក្រោយនាងបាននិយាយថា រស់នៅជាមួយស្វាមីនាងជាង ១០ ឆ្នាំ នាងដូចជារស់នៅក្នុងគុក និងបាត់បង់សេរីភាពស្ទើរតែទាំងអស់ក្នុងជីវិតធ្វើឱ្យនាងពិតជាមានសម្ពាធខ្លាំង។

គួររំលឹកផងដែរ កាលពីមួយរយៈមុនអតីតស្វាមីរបស់នាងបានចេញមករករឿងស្ដីបន្ទោសបងស្រីបង្កើតរបស់នាងលើបណ្ដាញសង្គម។ ដោយលើកឡើងថា បងស្រីរបស់នាងចេះដឹងរឿង Barbie Hsu ជ្រុល និងនិយាយពន្លើសរឿងជាច្រើន។ លើសពីនេះថែមទាំង Unfollow បងស្រីរបស់នាងលើបណ្ដាញសង្គមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។