ឆ្ងាញ់មែន តែអាហារទាំង ៦ មុខនេះនឹងធ្វើឱ្យចាស់ជាងវ័យដោយមិនដឹងខ្លួន!

មិនមែនមានតែមនុស្សស្រីទេ សូម្បីតែមនុស្សប្រុសក៏ប្រាថ្នាចង់បានស្បែកមានសុខភាពល្អ និងក្មេងជាងវ័យដែរ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ហើយ អាហារក៏ជាផ្នែកមួយក្នុងការថែរក្សាសម្រស់របស់យើងដែរ។ ពេលខ្លះការទទួលទានអាហារក៏អាចមានឥទ្ធិពលឱ្យយើងចាស់ជាងវ័យបានដែរដោយសារតែរបស់ខ្លះមានសារធាតុមួយចំនួនជួយជំរុញឱ្យសរីរាង្គណាមួយក្នុងរាងកាយប្រែជារលាក និងមានរ៉ាឌីកាល់សេរីច្រើនជាហេតុធ្វើឱ្យស្បែកយើងមើលទៅមានស្នាមជ្រីវជ្រួញ និងចាស់ជាងមុន។ ដូច្នេះបើសិនអាចជៀសវាងបានកុំឱ្យចាស់ជាងមុន គួរកុំទទួលទានអាហារទាំង ៦ ខាងក្រោមនេះច្រើនពេក៖

១. អាហារកែច្នៃ

អាហារកែច្នៃច្រើនតែជាអាហារដែលមានសារធាតុចិញ្ចឹមតិច និងមានសារធាតុគីមីសម្រាប់បង្កើនរសជាតិច្រើន។ សារធាតុចម្បងដែលបង្កើនរសជាតិបានល្អនោះគឺសូដ្យូម។ អាហារដែលសម្បូរសារធាតុសូដ្យូមខ្ពស់មានដូចជាសាច់ក្រក សាច់ Bacon សាច់ Ham និងសាច់ងៀតផ្សេងៗទៀតដោយវាមានជាតិប្រៃអាចជំរុញឱ្យស្បែកយើងកាន់តែចាស់។ នៅពេលដែលអំបិលសូដ្យូមក្នុងអាហារចូលទៅដល់ក្នុងខ្លួនយើងវានឹងធ្វើឱ្យមុខយើងហើម ក៏ដូចជាស្រូបយកជាតិទឹកពីរាងកាយថែមទៀតផង នេះជាមូលហេតុនាំឱ្យយើងឆាប់ចាស់និងកើតជំងឺផ្សេងៗ។

២. អាហារមានរសជាតិផ្អែម

ជាធម្មតាអាហារដែលសម្បូរជាតិផ្អែមរួមទាំងបង្អែម និងភេសជ្ជៈក៏អាចធ្វើឱ្យយើងឆាប់ចាស់បានដែរដោយសារជាតិស្ករដែលនៅក្នុងអាហារនោះអាចបង្កឱ្យរាងកាយមានការរលាកបានយ៉ាងងាយ។ នៅពេលរាងកាយមានការរលាកណាមួយហើយសារធាតុរ៉ាឌីកាល់សេរីនឹងកើនមានកាន់តែច្រើនដោយធ្វើឱ្យសរសៃឈាមមានចលនាមិនបានល្អដែលជាមូលហេតុធ្វើឱ្យស្បែកឆាប់មានភាពចាស់ជ្រីវជ្រួញបានយ៉ាងលឿន។

៣. អាហារអាំង

សម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំងគួរតែព្យាយាមកាត់បន្ថយការញ៉ាំអាហារទាំងនោះព្រោះវាអាចនាំឱ្យយើងកាន់តែឆាប់ចាស់នឹងមានងាយមានភាពជ្រីវជ្រួញដោយសារក្នុងការចម្អិនវាត្រូវបានប៉ះជាមួយនឹងផ្សែងភ្លើងធ្វើឱ្យរាងកាយប្រឈមជាមួយនឹងរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីនហើយអាចបណ្ដាលឱ្យស្បែកមានស្នាមជ្រីវជ្រួញ គ្មានភាពតឹងណែន និងឡើងខ្មៅស្រអាប់ថែមទៀតផង។  

៤. អាហារបំពង

ជាទូទៅអាហារបំពងតែងតែមានជាតិខ្លាញ់ច្រើននៅក្នុងនោះដែលវាមិនសូវល្អសម្រាប់សុខភាពឡើយហើយវាថែមអាចបណ្ដាលឱ្យមានរ៉ាឌីកាល់សេរី និងការរលាកណាមួយក្នុងរាងកាយបានទៀតផង។ ក្នុងករណីខ្លះមានកន្លែងមួយចំនួនបានប្រើប្រាស់ប្រេងបំពងឡើងវិញច្រើនសារដែលធ្វើឱ្យយើងប្រឈមជាមួយនឹងជំងឺមហារីក និងធាត់ថែមទៀតផង។ លើសពីនេះទៀត អាហារបំពងក៏អាចបំផ្លាញជាតិខូឡាជែនដែលនៅក្នុងស្រទាប់ក្រោមស្បែកផងដែរ។ ជាលទ្ធផលស្បែកយើងនឹងគ្មានសំណើម​ បាត់បង់សារធាតុចិញ្ចឹម និងកើតមានភាពជ្រីវជ្រួញតែម្ដង។

៥. គ្រឿងស្រវឹង

សម្រាប់អ្នកដែលចូលចិត្តទទួលទានគ្រឿងស្រវឹងមិនថាតម្លៃថ្លៃប៉ុណ្ណានោះទេវានៅតែអាចធ្វើអោយយើងចាស់ជាងវ័យព្រោះ​ជាតិ​អាល់កុល​ជា​កត្តា​ធ្វើ​ឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក បង្កើតជាតិពុលក្នុងរាងកាយ ប៉ះពាល់ដល់ថ្លើម និងធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ ​នៅ​ពេល​ដែល​មាន​បញ្ហា​នៅ​ក្នុង​ខ្លួន​របស់​យើង វា​នឹង​បញ្ចេញសញ្ញាទៅកាន់​ស្បែក​​មើល​ទៅ​ខ្មៅ​ស្រអាប់ និង​មាន​ភាព​ជ្រីវជ្រួញ។ ជាលទ្ធផលស្បែករបស់យើងធ្វើឱ្យយើងចាស់យ៉ាងឆាប់រហ័សហើយមើលទៅមុខចាស់មុនអាយុតែម្ដង។

៦. អាហារមានរសជាតិនិងពណ៌ដិតខ្លាំង

អាហារដែលមានរសជាតិច្រើនរួមទាំងពណ៌ដិតខ្លាំងគឺជាអាហារដែលធ្វើអោយយើងឆាប់ចាស់ដោយសារតែវាស្រដៀងទៅនឹងអាហារកែច្នៃផ្សេងទៀតដែរ។ ពួកវាផ្ទុកទៅដោយសារធាតុគីមីដូចជាសារធាតុដែលអាចរក្សាទុកបានយូរបូករួមជាមួយការបន្ថែមគ្រឿងទេសផ្សេងៗទៀតដូចជាសូដ្យូម និងស្ករក្នុងបរិមាណច្រើន។ ប្រសិនបើយើងញ៉ាំជាប្រចាំ វានឹងធ្វើឱ្យរាងកាយទទួលបានសារធាតុគីមីផ្សេងៗដែលមិនចាំបាច់ជាច្រើនដោយវារំញោចលើស្បែក បណ្តាលឱ្យរលាក ជ្រួញ និងជំរុញរាងកាយឱ្យផលិតរ៉ាឌីកាល់សេរី។ លើសពីនេះទៀត វាក៏ជាហានិភ័យនៃការកើតជំងឺផ្សេងៗផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *